សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​នៅ​ខេត្ត​រតៈ​គិរី​សម្រុក​កាប់​និង​ដឹក​ឈើ​ចេញ​ទៅ​យួន​តាម​ច្រករបៀង​ព្រុំដែន​ដូច​កណ្ឌៀរ​

ឈ្មួញ​នៅ​ខេត្ត​រតៈ​គិរី​សម្រុក​កាប់​និង​ដឹក​ឈើ​ចេញ​ទៅ​យួន​តាម​ច្រករបៀង​ព្រុំដែន​ដូច​កណ្ឌៀរ​

រតនគិរី ៖ ឈ្មួញ រកស៊ី​ឈើ​នៅ​ខេត្ដ​រតនគិរី​ដែល​ភាគច្រើន​ជនជាតិ​យួន​បាននិងកំពុង សម្រុក​កាប់​យក​ឈើ រួច​ប្រមូល​ដឹក​ចេញ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ច្រករបៀង​នានា ។​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ បានឲ្យដឹងថា​៖ ថា ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅពេល​យប់ មាន​រថយន្ត​ឡង់​គ្រីស័រ កាត់​ទ្រុង​៥ ទៅ​៦​គ្រឿង និង​ម៉ូតូ​រាប់រយ​គ្រឿង​សម្រុក ដឹកឈើ​ប្រភេទ​សុ​ក្រំ​, ឈើ​ឈ្លីក​ឆ្លងកាត់​ច្រករបៀង​លេខ​១៩, ច្រករបៀង​ភ្នំ​ក្រហម ដែល​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​វរៈ​លេខ​៦២៣ និង​យោធា​វរ​ការពារ​ព្រំដែន​វរៈ​លេខ​១០២ ក្នុង​ស្រុក​អូរយ៉ាដាវ ។​បើ​តាម​ពលរដ្ឋ​ទាំងនោះ មន្ត្រីនគរបាល​ម្នាក់ ដែល​គេ​ស្គាល ឈ្មោះថា ចាន់ ដា​រ៉ា (​ហៅ​យ៉ាត​) បាន​សហការ​ជាមួយ​ឈ្មួញ​ឈើ​ជនជាតិ​យួន បាន​ធ្វើ​ផ្លូវ​ចូល​ទៅ​ដី​វៀតណាម សម្រាប់​ដឹក​ឈើ ។​

​ទាក់ទិន​ទៅ​នឹង​ការធ្វើ​ផ្លូវ​ច្រករបៀង សម្រាប់​ដឹក​ឈើ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់​លើ​នេះ ភ្នាក់ងារ​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ងួន សុ​វណ្ណា ប្រធាន​វរ​នគរបាល​ព្រំដែន​លេខ​៦២៣ និង​លោក អ៊ុក សុធី ប្រធាន​វរ​យោធា​ការពារ​ព្រំដែន​លេខ​១០២ បានទេ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ដដែល​នេះ ។​

​កន្លងមក​គេ​សង្កេត​ឃើញ​ពួក​ឈ្មួញ​យួន​ធំៗ​មួយចំនួន ចូលមកក្នុង​ខេត្ដ​រតនគិរី តែងតែ​ដាក់​កម្មករ​របស់​ខ្លួន​ឱ្យ​ចូល​មក​ដឹកឈើ​ល្អៗ មាន​តម្លៃ​ខ្ពស់ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អូរយ៉ាដាវ ។​បើ​តាម​ប្រជាពលរដ្ឋ​បច្ចុប្បន្ន ឈ្មួញ​យួន​នៅតេ​បន្ដ​ធ្វើ​ជា​ហូរហែរ តែ​គេ​កម្រ​ឃើញ​មាន​មន្ដ្រី​បរិស្ថាន ឫ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​ពួក​ឈ្មួញ​ទាំងនោះ​ណាស់ ។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់