សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុងចំណោម​៧​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន ខណៈ​ឆ្លងដែន​កាប់​ឈើ​គ្រ​ញ៉ូង​

ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុងចំណោម​៧​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន ខណៈ​ឆ្លងដែន​កាប់​ឈើ​គ្រ​ញ៉ូង​

​ខេត្ត​ពោធិ៍សាត់ ៖ កម្លាំង​សមត្ថកិច្ច​នៃ​វរ​ការពារ​ព្រំដែន​គោក ៨២៥ បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់​ឃាត់ខ្លួន ហើយ​៦​នាក់​ទៀត រត់គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ពួកគេ​លួច​ឆ្លងដែន ចូល​កាប់​ឈើ​គ្រ​ញ៉ូង​ខុសច្បាប់​ ក្នុង​ទឹកដី​ថៃ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅលើ​ទឹកដី​ថៃ ទល់មុខ​ប៉ុស្តិ៍​ភ្នំ​គុត​ឬ​ស្សី ស្ថិតក្នុង​ភូមិ​សុផាន​ហ៊ីម ឃុំ​ឡែ​មកាត់ ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ​។​

​ប្រភព​បន្តថា ជនសង្ស័យ​ដែល​ទាហាន​ឈុតខ្មៅ​ថៃ​កងរ​យ​៥៣៦ ចាប់ខ្លួន​នោះ​មានឈ្មោះ ស៊ឹម រ៉េ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រី​យ៍ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន ឈើ​គ្រ​ញ៉ូង​៥​ដុំ និង​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​អារឈើ ១​គ្រឿង​។​ ​ក្រោយពេល​កើតហេតុ​ខាង​ភាគី​ថៃ បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្រាត ដើម្បី​សួរនាំ ហើយ​បាន​ជូន​ដំណឹង​មកឲ្យ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ផង​ដែរ​។​

​ដោយឡែក​បុរស​៦​នាក់​ទៀត ដែល​ចូលរួម​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រ​ញ៉ូង​ខុសច្បាប់ នៅលើ​ទឹកដី​ថៃ ហើយ​ត្រូវបាន​រត់​ចែក​ជើង​គ្នា​ដោយ​សុវត្ថិភាព​។ ទោះបី​យ៉ាងណា​ខាង​ភាគី​ថៃ​មិនទាន់​បាន​បញ្ជាក់ ពី​អត្តសញ្ញាណ​របស់​ពលរដ្ឋ​ទាំង​៦​នាក់​នោះ​នៅឡើយ​ទេ​៕

 

 

Filed in: ព័ត៌មានជាតិ