សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផលិត​បាន​កូន​មួយ​ប្តី​លែង​ទើប​ប្រាសាទ​ដាវី​ន​មក​ស្រុក​វិញ​!

​ផលិត​បាន​កូន​មួយ​ប្តី​លែង​ទើប​ប្រាសាទ​ដាវី​ន​មក​ស្រុក​វិញ​!

ភ្នំពេញ ៖ អតីត Freshie Girl ចំណាត់ថ្នាក់​លេខ​៣ នៅ​ឆ្នាំ ២០០៧ សម្បុរ​ខ្មៅ​ស្រ​អែម អ្នកនាង ប្រាសាទ ដា​វីន បាន​សម្រេចចិត្ត​វិល​មក រស់នៅ​ស្រុក​ខ្មែរ​វិញ​ក្រោយ​ផលិត​បាន​កូន​មួយ​និង​បែកបាក់​ពី​ស្វាមី កាលពី​ឆ្នាំ​មុន​នេះ​។​ប្រាសាទ ដា​វីន បាន​បាត់​មុខ​ពី​ការងារ សិល្បៈ​អស់​រយៈពេល​ជិត​១០​ឆ្នាំ ដោយ​នាង​សំងំ​រស់នៅ​ប្រទេស​អូស្ត្រាលី រហូត​មាន​ប្តី​និង​មានកូន​បន្ទាប់​ពី​ក្រោម​លេស​ថា មាន​ជនអនាមិក​គំរាម សម្លាប់​កាលពី​អំឡុង​ឆ្នាំ​២០០៨​នៅ​រាជធានី​ភ្នំពេញ​។ ប្រភព​ដដែល​បន្តថា ប្រាសាទ ដា​វីន បាន​សម្រេចចិត្ត​វិល​មក​រស់នៅ​កម្ពុជា ជិត​មួយ​ឆ្នាំ​ហើយ​គឺ​បន្ទាប់​ពី​បែក​ស្វាមី​នាង កាលពី​ឆ្នាំមុន ។ អ្នក​ស្គាល់​និយាយថា​៖​ទោះ​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ប៉ុន្តែ​ប្រាសាទ ដា​វីន នៅតែ​រឹងមាំ​ជាមួយ​នឹង​ការតស៊ូ​ច្រើន​។ ថ្មីៗ​នេះ​នាង​នៅតែ​បន្ត​ទទួលយក ការងារ​សិល្បៈ​ដដែល​ជា​បន្តបន្ទាប់ ហើយ​នាង​ក៏​បាន​បើក​ហាង​ផឹកស៊ី មួយ​កន្លែង​នៅ​តំបន់​ភ្នំពេញ​ថ្មី​ផងដែរ​។​

​សូមព្ជាក់ថា​ក្នុង​ឆ្នាំ ២០០៨​ខណៈ​ដែល​នាង​ចេញ​ទៅ​សម្តែង​នៅ ប្រទេស​បារាំង​នោះ​នៅ​ផ្ទះ​នាង​ឯ​ទីក្រុង​ភ្នំពេញ​មាន​ការ​គំរាម បោះ​គ្រាប់បែក​និង លិខិត​គំរាម​ដល់​ជីវិត ។ ប៉ុន្តែ​ហេតុ​ការ​នេះ​ត្រូវបាន​គេ​សង្ស័យថា គឺជា​រឿងប្រឌិត​ហើយ​ក្រោយមក​នាង​ក៏​ទទួលបាន​សិទ្ធិ ជ្រកកោន​លើ​ទឹកដី នៃ​ប្រទេស​អូស្ត្រាលី​ក្រោម ការធានា​ជា​ផ្លូវការ​ពី​គូ​ដណ្តឹង របស់​នាង​ដែល​ជា​បុរស អាណិកជន​អូស្ត្រាលី និង​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ឆ្នាំ​២០១១ ៕

Filed in: សិល្បៈ កំសាន្ត