សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​រង្សី​(​ហៅ​វត្ត​ព្រែក​រាំង​)​រង​ការ​គម្រាម​ចាប់​ផ្សឹក​និង​ដក​តំណែង​ព្រោះ​ទាស់​ជាមួយ​ជាង​សង់​វិ​ហ៊ារ​?

​ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​រង្សី​(​ហៅ​វត្ត​ព្រែក​រាំង​)​រង​ការ​គម្រាម​ចាប់​ផ្សឹក​និង​ដក​តំណែង​ព្រោះ​ទាស់​ជាមួយ​ជាង​សង់​វិ​ហ៊ារ​?

កំពង់ឆ្នាំង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ ២០១៨ លោក​ស លាង​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​រួម​និង​មន្ត្រី​សង្ឃ​ខេត្ត​ជាច្រើន​អង្គ​បាន​និមន្ត និង​អញ្ជើញ​ទៅ​វត្ត​អារញ្ញ​រង្សី ហៅ​វត្ត​ព្រែក​រាំង​ដើម្បី​បើក​ការប្រជុំ ព្យួ​តំណែង​និង​ដក​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រះនាម អ៊ុក ចាន់ថន​ចេញពី​តួនាទី​ជា​ចៅអធិការ​វត្ថ​តាម​ដីកា​សម្រេច​របស់​គណៈសង្ឃ​នាយក មិនអោយ​ធ្វើ​ជា​ចៅអធិការ​វត្ត​បន្តទៀត​ដោយសារ​មាន​ទំនាស់​ជាមួយ​មេជាង​សាងសង់​វិហារ ។​

​ប្រភព​ព័ត៌មាន​ពី​ចេញ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រែក​រាំង​បានអោយដឹងថា​៖ ទំនាស់​រ៉ាំរ៉ៃ​នៅ​វត្ត​អារញ្ញ​រង្សី​(​ហៅ​វត្ត​ព្រែក​រាំង​) ស្ថិតនៅក្នុង​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​រវាង មេជាង​សាងសង់​ព្រះវិហារ​និង​ព្រះគ្រូ​ចៅអធិការ គណៈកម្មការ​អាចារ្យ ក្នុងតម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ​អាមេរិក​តែ​មេជាង សាងសង់​វិហ៊ា​ររ​មិន​អនុវត្ត​តាមកិច្ច​សន្យា​សាងសង់​ទៅវិញ​។ រីឯ​ការ​សាសង់​គឺ​បាន​ត្រឹមតែ​កំពូល​ត្រៃយ៍​សូល​នៃ​កំពូលព្រះ​វិ​ហ៊ារ តែ​ប៉ុណ្ណោះ​នៅ​ខ្វះ​ក្បាល​នាគ​២៥​និង​ជ្វា​ទាំង​៤​ទឹ​ស​។​

​ចំណែក​កំពូល​ត្រៃ​សូល​វិញ​ជាង​ធ្វើ​ខុស​លក្ខណៈ​គឹ​ទាប​កន្តុញ​ខុស​ស្តង់ដារ​នៃ​កិច្ចសន្យា​ទៀត​ហើយ​ចេះតែ​ទៅ​ទារលុយ​ពី​ព្រះអង្គ​ព្រះគ្រូ​ចៅអធិការ​។​ក្រៅ​ពី​មិន​គោរព​តាម​កិច្ចសន្យារ​មេជាង​នេះ​បានជេ​ប្រមាថ​មើលងាយ​ព្រះអង្គ​និង​មាន​ប្រើ​ពាក្យ​គម្រាម​សម្លាប់​ព្រះអង្គ​ហើយ ចង់​ចាប់​ផ្សឹក​ព្រះអង្គ​និង​ដេញ​ចេញ​ពី​វត្ត​ទៀត​ផង ។​

​នៅក្នុង​ការប្រជុំ​នោះ​ប្រជាពលរដ្ឋ​ចា​ពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត​បាន​តវ៉ា​បដិសេធន៍ដា​ច់​ខា​ច​ចំពោះ​ការចង់​ផ្សឹក​ព្រះអង្គ​ជា​ចៅអធិការ ព្រោះ​ព្រះអង្គ​គ្មាន​កំហុស​និង​បាន​ខិតខំ​កសាង​ព្រះវិហារ​នេះ​ណាស់​។ វត្ត​ស្រុក​ទន្លេរ​មិន​ងាយ​កសាង ដូច​វត្ត​នៅ​ស្រុក​លើ ដែល​ទឹក​មិន​លិច​នោះទេ សូម​ថ្នាក់លើ ពិសេស​មន្ត្រី​សង្ឃ​និង​គណៈសង្ឃ​នាយក​មេត្តា​ពិនិត្យ ពិ​ចារ​ឡើង​វិញ​ផង​៕

 

Filed in: ព័ត៌មានជាតិ