សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ប៉ោយប៉ែត​ចាប់​ឡាន​ចង្កូត​ស្តាំ​គេច​ពន្ធ​របស់​លោក​សូ​រ ចាន់​រី​មេ​វរៈ​ព្រុំដែន​លេខ​៨១១ បាន​មួយ​ដង្ហើមចង្រិត ដោះ​លេងវិ​ញាត់ !

​គយ​ប៉ោយប៉ែត​ចាប់​ឡាន​ចង្កូត​ស្តាំ​គេច​ពន្ធ​របស់​លោក​សូ​រ ចាន់​រី​មេ​វរៈ​ព្រុំដែន​លេខ​៨១១ បាន​មួយ​ដង្ហើមចង្រិត ដោះ​លេងវិ​ញាត់ !

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៩ ០២ ២០១៨​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ចាប់​ឡាន​គេចពន្ធ​១​គ្រឿង​ម៉ាក តូ​យូ​តា​ហ៊ី​លុច​រី​វ៉ូ​០១៧ ព​ណ័ស​យកមក​ទុក​នៅ​ទីស្នាក់ការ​បាន​តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ​ក៏​ត្រូវបាន​ដោះ​លេង​វិញ​វិញ​បាត់​។​ប្រភព​ព័ត៌មាន​ពី​សមត្តកិច្ច​ដែល​សុំ​លាក់​ឈ្មោះ​បានឲ្យដឹងថា​៖​បាន ឡាន​នេះ ជា​របស់ លោក វរៈសេនីយ៍ឯក សូរ ចាន់​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រុំដែន​វរៈ​៩១១​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​ករណិយ៍​មួយ​នេះ​អ្នក​រកស៊ី​បាន​បង្ហើប​ថា​៖​ការពិត​លោក​សូរ ចាន់​រី គាត់​បាន​ទិញ​ឡាន​នៅ​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ​រ័ធូន​រ័មាន​ស្លាក​លេខ​សៀម​ដើម្បី​ធ្វើជា​ខែល​សម្រាប់​ប្រកប​មុខរបរ​ជំនួញរ​បស់​គាត់​។​

​ដោយសារ​គាត់​ជា​នគរបាល​គាត់​បាន​ដោះដូរ​ស្លាក​លេខ​សៀម​ពី​ឡាន​ស្របច្បាប់​របស់​គាត់​មក​បំពាក់​ឡាន​អត់​ច្បាប់​ដើម្បី​បន្លំ​យក​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រករបៀង​ដែល​នគរបាល​វរៈ​៩១១​ក្រោម​បញ្ជារ​របស់​គាត់​មើល​ការខុសត្រូវ​។​

​ប្រភព​បន្តថា លោក​សូរ ចាន់​រី បាន​លួច​នាំ​ឡាន​ចង្កូត​ស្តាំ​ខុស​ច្បាប់​ចូល​មក​លក់​ក្នុង​ស្រុក​ខ្មែរ​ក្នុង​១​ថ្ងៃ​ចាប់ពី​៣​ទៅ​៥​គ្រឿង ហើយ​ក្នុង​១​គ្រឿងៗ​បាន​ចំណេញ​មិន​ក្រោម​ពី​៣០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ​អ​មេរិក​នោះទេ​។​មិនដឹង​ថា​កន្លងមក​គាត់​ចាយ​ជាមួយ​គយ​ឬក៏​អត់​នោះទេ​តែ​គេ​ជឿ​ថា​លោក​សូ​ចារី​អាច​ប្រកប​របរ​ចឹងបាន​គឺ​ទាល់តែ​មាន​ការបិទ​ភ្នែក​ពី​ថ្នាក់លើ​គាត់​ដែរ​បាន​ទៅ​រួច​ព្រោះ​គ្មាន​អ្វី​ដែល​អាច​លាក់​ជាមួយ​មេៗ​គាត់​បាន​ទេ​!​។​

​សូមបញ្ជាក់​ថា​៖​ឡាន​គេចពន្ធ​នេះ​បាន​ចាប់​មក​ទុក​នៅ​ទីស្នាក់ការ​គយ​ច្រក​ប៉ោយប៉ែត​បាន​តែ​មួយ​រយះ​ខ្លី​ប៉ុណ្ណោះ​ហើយ​ក៏​ត្រូវ​បាត់ស្រមោល​ទៅវិញ មិនដឹងថា​៖​មាន​ការអន្តរាគមន៍​ដោះ​លេង​ពី​ថ្នាក់ំ​ណា​នោះ​ទេ ឬ​មួយ​ក៏​មាន​ការចចា​រឃុប​ឃឹត​ប្រព្រឹត្ត​អំពើរ​ពុករលួយប​ណាបែ​ណាមួយ​ពី​ស្ថាប័ន​ជំនាញ​នោះ​ដែរ ផងដែរ​។​

​ករណីយ៍​លោកស​ក្តិ​៥​សូរ ចាន់​រី មេ​វរៈ​ព្រុំដែន​លេខ​៨១១​បាន​បំភ្លឺ​ប្រាប់​កាសែត ថា​៖​ឡាន​នេះ​ជា​ឡាន​របស់​លោក​ពិត​មែន គឺ​លោក​មាន​ឯកសារ​ត្រឹមត្រូវ ហើយ​បើ​ឡាន​ខុសច្បាប់​ខាង​ជំនាញ​គយ​ក៍​គេ​មិន​អោយ​វិញ​ដែរ​។​

​មិនអាច​សុំ​ការពន្យល់​ពី​លោក​ហ៊ុយ​សុជាតិ​មេ​គយ​ច្រក​ប៉ោយ​ប៉ែត​ដែល​ធ្លាប់​រង​ការ​ចោទ​ថា​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​រឿង​ចាប់​ឡាន​លោក​សូ​ចាន់​រី​បាន​មួយ​ដង្ហើម​ចង្រឹត​ហើយ​ដោះលែង​វិញ​នោះ​បាន​ទេ​។​ទោះជា​យ៉ាងណា​សង្ឃឹមថា​នឹង​មានកា​រ​ស្រាវជ្រាវ​វ​បំភ្លឺ​ពី​សមត្តកិច្ច​ជំនាញ​ពិសេស​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​បង្ក​ឡើង​ដោល​លោក​សូ​ចាន់​រី​ជាមិនខាន​។​ព្រោះ​វា​មិន​ដែល​មាន​ស្លាក​លេខ​ឡាន​ហ្វ​រ័ធូន​រ័​ស្របច្បាប់​ដូច​គ្នា​និង​ឡាន​ឡាន​ហ៊ី​លុច​រី​វ៉ូ​ឆ្នាំ​២០១៧​ចឹង​ទេ ៕

 

Filed in: ព័ត៌មានជាតិ