សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្បាប់​ឲ្យ​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ​នាំ​គោ​ក្របី​លែង​ប្រើ​ចេញ​តែ​ក្រុមហ៊ុន​នេះ​នាំ​ចេញ​ទាំង​តូច​ទាំង​ធំ​ក្នុង​១​ថ្ងៃ​ស្មើ​ច្បាប់​អនុញ្ញាតិ​១​ខែ​ប្រជាពលរដ្ឋ​ណា​ចង​រកស៊ី​ដែរ​ត្រូវ​បង់លុយ​

​ច្បាប់​ឲ្យ​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ​នាំ​គោ​ក្របី​លែង​ប្រើ​ចេញ​តែ​ក្រុមហ៊ុន​នេះ​នាំ​ចេញ​ទាំង​តូច​ទាំង​ធំ​ក្នុង​១​ថ្ងៃ​ស្មើ​ច្បាប់​អនុញ្ញាតិ​១​ខែ​ប្រជាពលរដ្ឋ​ណា​ចង​រកស៊ី​ដែរ​ត្រូវ​បង់លុយ​

ខេត្ត​ព្រៃវែង​៖ ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ​ទទួលបាន​សិទ្ធ​អនុញ្ញត​ឲ្យ​នាំ​ចេញ​គោ​ក្របី​ដែល​ហួស​ពលកម្ម​ប្រើ​ចេញ​តែ​បើ​តាម​ប្រភព​ច្រក​នាំចេញ​ក្រុមហ៊ុន​មួយ​នេះ​បាន​នាំ​គោ​ក្របី​ទាំង​តូច​ទាំង​ធំ​ទៅ​លក់​នៅ​វៀតណាម​ថា លើស​កំណត់ ចាប់ពី​៧០ ទៅ​៨០​ភាគ រយ​នៃ​ច្បាប់ ដែល​អាច​ធ្វើឲ្យ​ក្រុមហ៊ុនចំ ណេ​ញ​កប​ក្តោង​។ ប្រភព​បាន​លើកឡើង​ទៀត​ថា ក្រុមហ៊ុន អង្គរ​សុខ​សារិទ្ធ​មានជ័យ​ដែលមាន​លោក​ឧកញ៉ា ជឹម សុខ ជា​ប្រធាន​បាន​នាំ​សត្វ គោ​ក្របី​តូចៗ​និង​ធំ​ពេញ​កម្លាំង ពលកម្ម​យកទៅ លក់​ឲ្យ​វៀតណាម​តាម ច្រក​តំបន់​ស្វាយ​អា​ង៉ោ​ង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប្រចាំ ។​

​សត្វ​គោក្របី​រាប់​ម៉ឺន​ក្បាល ក្នុង​១​ខែៗ​មាន​ទាំង​កូន​ទាំង​មេ​ត្រូវបាន ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ជឹម សុខ នាំចេញ​ទៅ លក់ នៅ ប្រទេស​វៀត ណា​ម​លើស លិខិតអនុញ្ញាត​ច្រើន​ទ្វេដង ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ដែល​តម្រូវឲ្យ​មាន​ការនាំចេ​ញ​សត្វ​គោ​ក្របី​ណា ដែល​ចាស់ជរា​អស់កម្លាំង ពលកម្ម អូស ទាញ​ប៉ុណ្ណោះ​។​

​សព្វថ្ងៃ​ក្រុមហ៊ុន​មួយ​នេះ​បាន​ទទួល​ការនាំ ចេញ​សត្វ​គោ​ក្របី​ទៅ ប្រទេសជិតខាង ក្នុង​មួយ​ឆមាស​រយៈ ពេល​៦​ខែ​ចំនួន​៥.០០០​ក្បាល ដោយ​នាំ ចេញ​តាម​ច្រកទ្វារ​ផ្សេងៗ​ក្នុ ង​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ និង វៀតណាម​។ ក្នុង​នោះ​សម្រាប់​ច្រក​ស្វាយ អា​ង៉ោង គេ​បាន​បែងចែក​ឲ្យ​ក្រុមហ៊ុ​នខាង លើ​នាំចេញ​សត្វ​គោក្របី​ក្នុង​១​ខែ ចំនួន​តែ​៥០០​ក្បាល​ទៅ ៧០០​ក្បាល​ប៉ុណ្ណោះ សម្រាប់​គោក្របី​ណា​ដែល​អស់​ពលកម្ម​។​

​ផ្ទុយទៅវិញ ភាគី​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ មានជ័យ​បាន បំពាន​ច្បាប់​ដោយ​នាំ​ចេញ កូន​គោក្របី ទាំង​តូច​ទាំង ធំ​តាម ច្រក​ស្វាយ អា​ង៉ោង ក្នុង​មួយ​ថ្ងៃៗ​ជិត​១.០០០​ក្បាល ខណៈ​ច្បា ប់​អនុញ្ញាត​ឲ្យ​នាំ​ចេញ​តែ​៧០០​ក្បាល​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ។​ក្នុងនោះ​គេ​នាំ​ចេញ​គោ​ក្របី​តែ​២ ថ្ងៃ​ស្មើ​ច្បាប់​អនុញ្ញាត​១​ខែ​បាត់ទៅហើយ ដូច្នេះ គេ​ចំណេញ​បាន ២៨​ថ្ងៃ​ទៀត​។​

​មិន​តែ ប៉ុណ្ណោះ​ឈ្មួញ​ទាំងអស់​ដែល​យក​សត្វ​គោ​ក្របី​មក​លក់​ឲ្យ​ជនជាតិ​វៀតណាម​តាម ច្រកស្វាយ​អា​ង៉ោង​នេះ​គឺ​ក្រុមហ៊ុន​អង្គរ សុខ​សារិទ្ធ​មាន ជ័យ​ដែល​ទទួល​សិទ្ធិផ្ដាច់មុខ​តម្រូវ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ ក្រុមហ៊ុន​ក្នុង​១​ក្បាល​៤​ម៉ឺន​រៀល ជា​ប្រភេទ កូន​គោក្របី​តែបើ​ពេញវ័យ​១​ក្បាល​៦​ម៉ឺន​រៀល​សម្រាប់​គោ​ក្របី​ណា​ធំធាត់​១​ក្បាល​បង់​១២​ម៉ឺន​រៀល និង​បង់​បេន​អស់​៥.០០០ រៀល​ទៀត​ក្នុង​១​ក្បាល ។​

​អ្នករកស៊ី​ទិញ​គោ ក្របី លក់​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​ទិញ​សត្វ​គោក្របី​យក​ទៅ​ចិញ្ចឹម បាន​ត្អូញត្អែរថា គ្រាន់តែ​ទិញ​គោ​ក្របី ពី​តំបន់​ផ្សេង​យកទៅ​ចិញ្ចឹម ហើយ​ត្រូវ​ដឹក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ឆ្លងកាត់​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង គឺ​សត្វ​គោ ក្របី របស់​ពួកគាត់​មួយ​ក្បាល ត្រូវ​បង់លុយ​ជូន​លោក​ឧកញ៉ា​ម្នាក់ ជឹម​សុខ​ដែរ ។ ការ​ជំរិត​ទារ​លុយ​របៀបនេះ គេ​អះអាង​ថា ឆ្លងកាត់ ” ទឹកដី ” របស់​ឧកញ៉ា ជឹម សុខ ដែល​បាន​ប៉ាវ​ផ្តាច់មុខ គឺ​គាត់​មាន​អ​ជ្ញាប័​ណ្ណ​ដឹកជញ្ជូន​គោ ក្របី នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ខេត្តព្រៃវែង ។​

​ក្រៅ​ពី​ការ​បង់លុយ​ឲ្យ​លោក​ឧកញ៉ា ជឹម សុខ ប្រជាពលរដ្ឋ​ដឹក​គោ ក្របី បាន​អះអាង​បន្ថែមថា នៅ​បង់លុយ​ឲ្យ​លោក​ពេទ្យសត្វ និង​សមត្ថកិច្ច​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត ដែល​សរុប​ទាំងអស់ គោ ឬ​ក្របី​ដឹក​តាម​ផ្លូវជាតិ​លេខ​១ ឆ្លងកាត់​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង​មួយ​ក្បាល ត្រូវ​ចំណាយ​លុយ​អស់​យ៉ាងតិច ២០​ម៉ឺន​រៀល ហើយ​បើ​មិន​បង់លុយ​ឲ្យ​ភ្នាក់ងា​ររបស់​លោកឧ​កញ៉ា ជឹម សុខ និង​ពេទ្យសត្វ ដែល​ដាក់​ប៉ុស្តិ៍​ចល័ត​តាម​ផ្លូវជាតិ​លេខ​១​ជាប្រចាំ​នោះ គឺ​ពួកគាត់​មិន​អាច​ដឹក​សត្វ​គោ ក្របី ទិញ​ទៅ​ចិញ្ចឹម​នោះ​ដល់​ផ្ទះ​បាន​ទេ ។​

​សូម​បញ្ជាក់​ដែរ​ថា​ក្រុមហ៊ុន​អង្គរ សុខ​សារិទ្ធ​មាន ជ័យ​មាន​៤​ភាគហ៊ុន​ធំៗ​ក្នុងនោះ​លោក​ឧកញ៉ា ជឹម សុខ​កាន់កាប់​៤០​ភាគរយ​។​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ម្នាក់​នៅ​ខេត្ត​ព្រៃវែង​បានឲ្យដឹងថា លោក​ឧកញ៉ា ជឹម សុខ​ដែលជា​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​ពាមរ​ក៏ បាន​ប៉ាវ​ផ្តាច់មុខ​ក្នុង​របរ​រកស៊ី​ដឹកគោ ក្របី​យកទៅលក់​នៅ​ប្រទេស​វៀតណាម ហើយ​គាត់​ក៏​បាន​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ទាំង​ឡានៗ ដោយ​គ្មាន​ជំនាញ​ណា​ម្នាក់​ត្រួតពិនិត្យ​ឡើយ ហើយ​គេ​សង្កេត​ឃើញ​មន្ត្រី​ពេទ្យសត្វ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បែរជា​ទៅ​ជួយ​តាម​ការពារ​របរ​រក​ស៊ី​លោក​ឧកញ៉ា​រូបនោះ​ទៅ​វិញ ។​

​ប្រភព​បន្ថែមថា លោក​ឧកញ៉ា​ជឹម សុខ បាន​ប៉ាវ​ផ្តាច់​ដឹក​អង្ករ​ពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា​ដើម្បី​នាំ​ទៅ​លក់​នៅ​ប្រទេស​ថៃ ហើយ​ក្នុង​មួយថ្ងៃៗ ក្បួន​ខ្សែ​ឡាន​របស់​លោក​ឧកញ៉ា​រាប់​សិប​គ្រឿង​ប្រភេទ​យី​ឌុប​ធុន​យក្ស​ផ្ទុក​អង្ករ​លើស​ទម្ងន់​ស្ទើរ​បាក់​ស្ពាន ខ្ទេច​ផ្លូវ​យ៉ាងដំណំ ក៏​គ្មាន​ស្ថាប័ន​ណាមួយ​ត្រួតពិនិត្យ​ឡើយ ។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់