រាជធានីភ្នំពេញ ៖ ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ដែលជាជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភះនេះ ខណដែលក្រុមម៉ាហ្វីយ៉ាទាំងអស់នោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអះអាងថា សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតចាប់ប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនតៃវ៉ាន់កំពុងរត់គេចខ្លួន ខណដែលមេក្លោងទាំង២នាក់នេះ មានដីកាឲ្យចាប់ខ្លួនពីតុលាការប្រទេសថៃផងដែរ ៕