សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុណ្យចូលឆ្នាំថ្មី​៣​ថ្ងៃ ពលរដ្ឋ​វៀតណាម​ជិត​២​ពាន់​នាក់​ចូល​ពេទ្យ​

បុណ្យចូលឆ្នាំថ្មី​៣​ថ្ងៃ ពលរដ្ឋ​វៀតណាម​ជិត​២​ពាន់​នាក់​ចូល​ពេទ្យ​

វៀតណាម ៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃ ពលរដ្ឋ​វៀតណាម​ជិត​១៩៥០​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​គ្លីនិក​នៅ​ទូទាំង​ប្រទេស​វៀតណាម បន្ទាប់ពី​រងរបួស​ដោ​យ​សារ​អំពើហិង្សា​លើ​រាងកាយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សុខាភិបាល​វៀតណាម​។​

​របាយការណ៍​បន្តថា មនុស្ស​ចំនួន​១៩០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារតែ​ការផ្ទុះ​កាំជ្រួច ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​។ តួលេខ​នេះ​គឺ​ប្រហែល​១,៥ ដង​នៃ​រយៈពេល​ដូច​គ្នា​បើ​ប្រៀប​នឹង​ឆ្នាំមុន​។ ចំនួន​ជនរងគ្រោះ​ដែល​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ប៉ះពាល់​ទៅ​នឹង​ប្រភេទ​រំសេវ​ផ្ទុះ​ដទៃទៀត មាន​ចំនួន​៥៣​នាក់ ពោល​គឺ​ច្រើន​ជាង​ទ្វេ​ដង​បើ​ប្រៀប​នឹង​ឆ្នាំមុន​។​

​របាយការណ៍​ដដែល​បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​មាន​៦​នាក់​បាន​ស្លាប់ និង​ប្រហែល​១១០០​នាក់​ក្លាយជា​អ្នកជំងឺ ហើយ​ជាង​២៧០ នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកទេស​កម្រិត​ខ្ពស់​។ រីឯ​ការ​ស្រវឹង បាន​បង្ក​ឲ្យ​កើត​មាន​ហិង្សា ២៣០ ករណី​។ មនុស្ស​ប្រហែល​៤០០ នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​តែ​បញ្ហា​ទាក់ទង​នឹង​ការ​ផឹកស៊ី​ស្រវឹង​៕

 

Filed in: អន្តរជាតិ