សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​

ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្តទៅ​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត និង​ឯកឧត្តម ប៉ាន សូរ​សក្តិ រដ្ឋលេខា ធិ​ការ​ក្រសួង​ពាណិជ្ជកម្ម​។​

​ក្នុង​សេចក្តីប្រកាស​ស្តីពី​ការតែងតាំង​មន្ត្រីរាជការ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​សម្រេច​តែងតាំង​លោក គឹម ហួត ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ជំនួស​លោក​ស្រី ព្រំ វណ្ណា ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ឯកឧត្តម ច័ន្ទ សុផល បាន​កោតសរសើរ​ដល់​ស្នាដៃ សមិទ្ធិផល​លើ​វិស័យ​ពាណិជ្ជកម្ម ក្រោម​ការដឹកនាំ​ដ៏​ល្អ របស់​លោកស្រី ព្រំ វណ្ណា ដោយ​មាន​ការណែនាំ តម្រង់ទិស ពី​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ក្រោម​ការគ្រប់គ្រង​ផ្ទាល់ ពី​រដ្ឋបាល​ខេត្ត​បាត់ដំបង ឬ​ពិត ជា​បាន​ធ្វើ​នូវ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​មាន​ការរីកចំរើន​។ បច្ចុប្បន្ន​រា​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើកំណែទម្រង់​ស៊ី​ជំរៅ​គ្រប់​ជ្រុងជ្រោយ​នោះ ក្នុង​នាម​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ត្រូវ​តែ​ធានា​រ៉ាប់ រង នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ​របស់​អង្គភាព គឺជា​ប្រការ​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់ និង បំពេញ​តួនាទី​ភារកិច្ច​ឲ្យបាន​ភ្ជាប់​ខ្ជួន​គ្រប់ពេលវេលា​។ ហើយ​កំណែទម្រង់​ទាំងនេះ ទាមទារ ឲ្យមាន​ការផ្លាស់ប្តូរ​ឥរិយាប​ថ ក្នុង​ការចាត់ចែង​ការងារ និង​ទំនាក់ទំនង​ការងារ ដោយ​ផ្តោត​ទៅ លើ​ការបំរើ​សេវាកម្ម​រដ្ឋបាល និង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​។​

​ឯកឧត្តម ប៉ាន សូរ​សក្តិ បានបញ្ជាក់​ថា នៅ​ក្នុង​ចក្ខុវិស័យ​ពាណិជ្ជកម្ម ក្រសួង​បាន​យក ចិត្ត​ទុកដាក់​ផ្តោត​លើ​ក​កំពស់​ផលិតកម្ម និង​ការធានា​គុណភាព​នៃ​ផលិតផល ឲ្យស្រប​តាម ស្តង់ដារ​នៃ​ទីផ្សារ ការការពារ​កម្មសិទ្ធិ​បញ្ជា ការទប់ស្កាត់​ការ​ក្លែងបន្លំ ការពង្រឹង​យន្តការ​ត្រួត ពិនិត្យ​គុណភាព​ទំនិញ​ដើម្បី​ធានា​ឲ្យ​ការនាំចេញ ។​

​ក្នុង​ស្មារតី​រួមចំណែក​កំណែទម្រង់ ដើម្បី អភិបាលកិច្ច​ល្អ និង​ការបំរើ​សេវា​សាធារណៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់ចេញ​នូវ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៤-១៨ នៅក្នុង​យុទ្ធសាស្ត្រ​នេះ​ផ្តោត​សំខាន់ លើ​ការនាំចេញ ផលិតផល​សក្តានុពល​១០​មុខ និង​ការអនុវត្ត​គោ​នយោបាយ ជម្រុញ​ផលិត កម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ដែលមាន​ផលប៉ះពាល់​រយៈពេល​វែង​ចំពោះ​ការអភិវឌ្ឍន៍​ថ្នាក់ ក្រោម​ជាតិ​។​

​ក្រសួង​បាន​ពិនិត្យឃើញថា ខេត្ត​បាត់ដំបង​មាន​ផលិតផល សក្តានុពល​ជាច្រើន មុខ​ដូចជា​ស្រូវ​អង្ករ ដំឡុង​មី ពោត ស​ណែ្ត​ក ម្រេច ក្រូច​ពោធិសាត់ ម្នាស់​ជាដើម​នេះ សុំឲ្យ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ប្រឹងប្រែង​ជម្រុញ​និង​អភិវឌ្ឍន៍​ផលិតផល​ទាំងនេះ ឲ្យបាន ច្រើន​ផុសផុល ពិសេស​សិក្សា​ស្រាវជ្រាវ ផលិតផល​សក្តានុពល​ក្នុង​ខេត្ត​ថែមទៀត ដោយ ប្រមូលផ្តុំ ចងក្រង​ជា​សមាគម​អាជីវកម្ម​។​

​ជា​ចុងក្រោយ​ឯកឧត្តម​បាន​ផ្តល់ អនុសាសន៍​ល្អៗ​ជា ច្រើន​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ក្នុង​គោលដៅ​ជម្រុញ​ការអនុវត្តឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ៕

 

DSC_0230 DSC_0234 DSC_0233 DSC_0228

Filed in: ព័ត៌មានជាតិ