ភ្នំពេញ ៖ លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យដែលដល់អាយុចូលនីវត្តន៍តែក្រាញមិនចង់ឈប់ បានកាលពីថ្ងៃទី៣០តុលាឆ្នាំ២០១៧បានផ្ញើលិខិតមួយច្បាប់ដោយផ្ទាល់(មិនឆ្លងមេគយនិងរដ្ឋមន្ត្រីក្រសួង)ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំឲ្យសម្ដេចពន្យារអាណត្តិបម្រើការងារ រយៈពេល១ឆ្នាំទៀត។
គេមិនដឹងថាតើមូលហេតុអ្វីបានជាលោកឆែសុធាត្រូវសុំពន្យាអាយុចូលនិវត្តន៍នោះទេព្រោះក្នងតួនាទីជាមេគយការត់ការដាក់ឯកសារចឹងចង់ឬមិនចង់ត្រូវចំណាយសេវាហើយ? ។ ទោះជាយ៉ាងណាលិខិតលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានធ្លាក់ដល់ដៃសម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេចតេជោបានចារទៅមេគយ គុណ ញឹម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្តេចឲ្យរក្សាទុករហូតដល់ក្រោយបោះឆ្នោតជាតិឆ្នាំ២០១៨ ដើម្បីគ្រប់គ្រងកិច្ចការជាប្រធានគយខេត្តបន្ទាយមានជ័យ ជាករណីពិសេស។បានន័យថាទុកឲ្យលោកឆែសុធារកលុយបានមួយឆ្នាំទៀតដើម្បីជាកិច្ចបង្ហើយបុណ្យ!?។
យោងតាមលិខិត ដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបែកធ្លាយដល់កាសែតមានខ្លឹមសារថា៖ ខ្ញុំបាទឈ្មោះ ឆែ សុធា ភេទប្រុស មានថ្ងៃខែឆ្នាំកំណើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៥៧ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលសុំពន្យារអាណត្តិបម្រើការងាររយៈពេល១ឆ្នាំ (មួយឆ្នាំ) ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨បានសាសព្ទ័ពីគុណសម្បត្តិរបស់ខ្លួនថា៖ ខ្ញុំបាទ(ឆែសុធា)មានកិត្តិយសសូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទានជ្រាបដ៏ខ្ពង់ខ្ពស់ថា បច្ចុប្បន្នខ្ញុំបាទបានបម្រើការងារជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងបានខិតខំបម្រើជាតិមាតុភូមិ ទទួលបានសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
-ចាប់ពីខែធ្នូ ឆ្នាំ២០១៥ កន្លងមក ខ្ញុំបាទបានខិតខំអនុវត្តយុទ្ធសាស្ត្រកៀគរចំណូលរបស់រាជរដ្ឋាភិបាល ដោយបានធ្វើឲ្យចំណូលពន្ធគយនៅខេត្តបន្ទាយមានជ័យ មានការកើនឡើងគួរជាទីមោទនៈ និងថែមទាំងបានបង្ការ និងបង្ក្រាបនូវរាល់បាតុភាពអសកម្មភាពនានា ដែលធ្លាប់កើតមានកន្លងមក ដោយជនឆ្លៀតឱកាសមួយចំនួន។
-ខ្ញុំបាទ ជាអនុប្រធានគណៈពង្រឹងស្រុកមង្គលបូរី និងជាប្រធានគណៈពង្រឹង ឃុំឫស្សីក្រោក (ចំនួន១៧ភូមិ) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លើសពីនេះ ខ្ញុំបាទ ក៏ជាអនុប្រធានគណៈពង្រឹង ឃុំព្រែកអំពិល (ចំនួន៧ភូមិ) ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជុំវិញករណីសូមពន្យារការងាររបស់លោក ឆែ សុធា ខាងលើនេះ មន្ត្រីគយតូចតាចក្នុងខេត្តបន្ទាយមានជ័យ មានការថ្នើងថ្នាក់ចិត្តជាខ្លាំង ខណៈដែលលោក ឆែ សុធា មកកាន់តំណែងជាប្រធានសាខាគយខេត្តនេះ មានឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់នៅតែកើតឡើងយ៉ាងពេញបន្ទុក។ មិនតែប៉ុណ្ណោះ លោក ឆែ សុធា បានបើកដៃឲ្យកូនចៅជិតស្និទជាមួយខ្លួនមួយចំនួន ជំរិតយកលុយពីឈ្មួញ និងអាជីវករតាមអំពើចិត្ត បើទោះបីឈ្មួញ និងអាជីវករទាំងនោះបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ។
បើតាមប្រភពខាងលើនិយាយថា៖ លោក ឆែ សុធា មិនបានចុះមូលដ្ឋានដូចការអួតប្រាប់នាយករដ្ឋមន្ត្រីទទេ គឺគ្រាន់តែផ្ដល់លុយកាក់ទៅឲ្យក្រុមការងារតិចតូចប៉ុណ្ណោះ ពោលគឺគាត់អង្គុយតែក្នុងប៊ុយរ៉ូ ចាំយកលុយក្រោមតុ ពីពួកឈ្មួញធំៗ ដែលនាំទំនិញគេចពន្ធ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ករណីយ៍មួយនេះបើលោកឆែសុធាធើបានមេគយធំជាច្រើនទៀតដែលភាគច្រើនដល់អាយុចូលនីវត្តន៍ក៏ចង់ធើចឹងដែរ ព្រោះគយអាណាក៏ថារកលុយក្រោមតុបានច្រើនដែរ៕