សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ខេត្ត​ក្នុង​ក្រចេះ​ត្រូវ​ចែមុំ​បិទ​មុខ​មិនឲ្យ​មើលឃើញឡាន​ដឹកឈើផ​ស​គាត់​

​សមត្តកិច្ច​ខេត្ត​ក្នុង​ក្រចេះ​ត្រូវ​ចែមុំ​បិទ​មុខ​មិនឲ្យ​មើលឃើញឡាន​ដឹកឈើផ​ស​គាត់​

ក្រចេះ ​៖ ​ខុស​ពី​ចែ​មុំ​មី​កា​សា​ដែល​សមត្តកិច្ច​ចាប់​ដោយសារក​ស៊ីគួក​ជេ​ប្រដាប់​។​តែ​សម្រាប់​ចែ​មុំ​នៅ​ក្រចេះ​បែ​ជា​ត្រូវបាន​សមត្ថកិច្ច​បើកដៃ​អោយប្រើ​ឡាន​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​១​យប់​យ៉ាងតិច​១០​ឡាន​សាំ​យ៉ុង​ឡើង​ទៅ​វិញ​។​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​នៅ​ខេត្ត​ក្រចេះ​ឡាន​ដែល​ចែ​មុំ​ដឹកឈើ​ឆ្លងកាត់ អាជ្ញាធរ សមត្ថកិច្ច ជំនាញ គ្រប់​ស្ថាបន័​បែរ​ជា​លង់​ក្នង​ដំណេក​ទៅវិញ​។​

​ប្រការនេះ គេ​ជឿ​ថា​សមត្តកិច្ចដ៏​មាន​សម​ត្តភាព​ខ្លាំង​ក្នុង​អាណាចក្រ​ខេត្តក្រចេះ​បាន​ប្រយោជន៍​ពី​បទល្មើស​ដឹកជញ្ជូន​ឈើ​របស់​ចែ​មុំ សម្រាប់​ជា​ប្រភព​សេដ្ឋកិច្ច​ទ្រទ្រង់​គ្រួសារ និង​បំពេញ​តម្រូវការ​ឆ្នាំងបាយ​មេ​កើយ​ពួកគេ ក្រោមលេស​«​កន្ទេល​ធំ​បន្លំ​ដេក​»​ជាមិនខាន​។​

​ប្រហែល​ដោយសា​រចឹង​ហើយ​បាន​ជា​ចែមុំ​អាំ​ច​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ព្រៃឈើ​យ៉ាងសកម្ម នៅ​ខេត្ត​ក្រចេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​នៃ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ដែល​មាន​លោក​គឹម​នី​ជា​ចៅហ្វាយស្រុក ក្នុង​១​ថ្ងៃ​ចំនួន​យ៉ាង​តិច​ជាង​១០​ឡាន​សាំ​យ៉ុង ។ ក្នុង​១​ឡាន​សាំ​យ៉ុង​មាន​ផ​ញ​ទុក​ឈើប្រណិត​ចំនួន​ប្រមាណ​៥​មែត្រ​គូប ហើយ​ចេញ​ម្តង​ចាប់ពី​១០​សាំ​យ៉ុង​ឡើងទៅ សុទ្ធតែ​ប្រភេទ​ឡាន​កែច្នៃ​គឹ ស្មើនឹង​៥០​មែត្រ​គូប​តិច​បំផុត​។​

​ព័​តិមាន​ចេញ​ពី​ទឹកដី​វៀតណាម​មក​វិញ​បានឲ្យដឹងថា​៖ ក្នុង​១​មែត្រ​គូប​គេ​ត្រូវ​ចំណាយ​ផ្លូវ​៩០០​ដុល្លារ​អាមេរិក​។ ចឹង​ម្តងៗ​៥០​មែត្រ​គូប គឺ​ស្មើ ៤៥០០០(​បួន​មុឺន​ប្រាំ​ពាន់​ដុល្លារ​)​ជា​មធ្យម​!!​ចឹង​តើ​មាន​សមត្តកិច្ច​ជំនាញ​ដូចជា​មេព្រៃ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​គយ​មាន​ជីវភាព​ធូ​ធាជាងគេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់