សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូន​អតី​មេ​យោធា​ខេត្ត​មណ្ឌល​គី​រី​សម្រុក​នា​ចេញ​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​នាំ​លៀ​ចំ​ថ្ងៃ​តេត​ដែលមាន មន្ត្រី​ស្រវឹង​!

កូន​អតី​មេ​យោធា​ខេត្ត​មណ្ឌល​គី​រី​សម្រុក​នា​ចេញ​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​នាំ​លៀ​ចំ​ថ្ងៃ​តេត​ដែលមាន មន្ត្រី​ស្រវឹង​!

មណ្ឌលគិរី​៖ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដឹង​អត់ ករណី​នាំចេញ​ឈើប្រណិត​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​?​។​ព្រោះ​បើ​តាម​ព​តិមាន​ដែល​ទទួលបាន​ពី​អ្នក​ជួញ​ឈើ​ឲ្យដឹងថា​៖​គ្រាន់តែ​រយះពេល​២​យប់ ថ្ងៃទី​១៦-១៧ ខែ​កុម្ភះ ឆ្នាំ​២០១៨​កន្លងទៅនេះ ឈ្មួញ​ឈើ​ឈ្មោះ ទីន ដែល​គេ​ស្គាល់​ថា​៖​ជា​កូន​លោក ឃិន ម៉េង​ស្រេង​អតីត​មេ​យោធា​ខេត្ត​បាន​នាំ ចេញ​ឈើប្រណិត​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេរ​ភាគី​ណាំ​លៀ​-​ប៉ុស្តិ​៧ សរុប​ចំនួន​១៨០​ឡាន​ឡង់​គ្រឺស៍​រ កែច្នៃ ។​ក្ន្ងុងការ​នាំចេញ​ឈើតាម​ច្រក​នេះ​មាន​សេចក្តី​រាយការណ៍​ថា​៖​ក្នុង​មួយ​ឡាន​គេ​ត្រូវ​រត់ការ​ចំណាយ​នៅ​ច្រក​ណាំ​លៀ​-​ប៉ុស្តិ​៧ ចំនួន​៣៩០​ដុល្លារ​.?​។​សម្រាប់​យប់​ថ្ងៃទី​១៨​កុម្ភៈ​នេះ​មានពតិ​មានថា កូន​លោក ឃិន ម៉េង​ស្រេង​ត្រៀម​ចេញ​ឈើប្រណិត​ជិត​១០០​ឡាន​ទៀត ព្រោះ​ទាន់​អាជ្ញាធរ សមត្ថកិច្ច ជំនាញ រវល់​ស្រវឹង​ពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ផង​។​

​នៅ​អាណាចក្រ​ខេត្តមណ្ឌលគិរី​រឿង​នគរបាល​ការពារ​ព្រំដែន​អនុញ្ញាត​អោយ​យួន​លួច​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​តាម​ច្រក​អូ​ហ៊ុច​និង​ថ្មីៗ​នៅ​អូ​លែ រហូត​មាន​នគរបាល​ការពារ​ព្រំដែន​ពុករលួយ​បាញ់សម្លាប់​មន្ត្រី​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ រឿង​ការពារ​ព្រៃឈើ​មិន​ទាន់​ស្ងាត់​ផង បែរ​ជា​មេ​ច្រក​ទ្វេរ​ភាគី​ណាំ​លៀ​-​ប៉ុស្តិ​៧​បើក អោយ​ឈើ​ឆ្លង​ទៅ​វៀតណាម​១​យប់​រាប់រយ​ឡាន​ទៀត​។​

​ករណី​ឈ្មួញ​នាំចេញ​ឈើ​កក្រើក​មេឃ​បែបនេះ​ទោះ​ចង់​ឬ​មិន​ចង់​គ្មាន​អាណា​ជឿថា​អាជ្ញាធរ​របស់​លោក​ស្វាយ​សំ​អ៊ាង​មិនដឹង​នោះទេ​!?​។​ខ្លាំង​ផស់​គេ​!!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់