សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​រដ្ឋបាលខ​ណ្ឌ ទាំង​១២​ចុះ​មើល​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​ទាំង ១១​ខ្សែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន វៀតណាម​នេះ

អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​រដ្ឋបាលខ​ណ្ឌ ទាំង​១២​ចុះ​មើល​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​ទាំង ១១​ខ្សែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន វៀតណាម​នេះ

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ឲ្យ​រដ្ឋបាលខ​ណ្ឌ​ទាំង​១២ និង​មន្ត្រី​សមត្ថកិច្ច​រាជ ធានី​ភ្នំពេញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ចុះ​ពិនិត្យ​មើល និង​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ នៅលើ​ដងផ្លូវ​ទាំង​១១​ខ្សែ ដែល ក្រុង​បាន​កំណត់ រួចហើយនោះ កុំឲ្យ​មាន ការ កកស្ទះ​ចរាចរ និង​មាន​អ្នកលក់ដូ លើ​ចិញ្ចើម​ផ្លូវ​ទៀត ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន វៀតណាម នេះ ។​

​លោក ឃួ​ង ស្រេង បាន​បញ្ជា​បែបនេះ ខណៈ លោក​កោះប្រជុំ ជាមួយ គណៈបញ្ជាការ​ឯកភាព​រាជធានី កាល​ពី​ពុធ ១៤​រោច ខែ​មាឃ ឆ្នារកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី ១៤ កុម្ភៈ នៅ​សាលា​រាជធានី​។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ៖ ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម នឹង​មាន​ប្រជាពលរដ្ឋ អាជីវករ​ជា​ច្រើន បាន​ធ្វើដំណើរ និង​លក់ដូរ​នៅតាម​ដងផ្លូវ ដែល​អាច​បង្ករ​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៏​។ ដូច្នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋបាល​ខណ្ឌ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចុះ​មើល​និង​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ ពិសេស​នៅ​ដងផ្លូវ​សំខាន់ៗ​ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យមាន​របៀបរៀបរយនៅ​លើចិ​ញ្ចើម​ផ្លូវ​នោះ​។

​លោក អភិបាល​បញ្ជាក់ថា ៖ បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ ការកកស្ទះ​ជា​ច្រើន នឹង​មាន​នៅ​តាម​បណ្តា​ផ្សារ​នានា បើ​អភិបាលខណ្ឌ​នី​មួយៗ បើកដៃ​ឲ្យ​ពួកគាត់​លក់ដូរ​តាម​ចិញ្ចើមផ្លូវ ក្នុង​ពេល​ចូលឆ្នាំ​ចិន​នេះ ពួកគាត់​នឹង​បន្ត​ដាក់​លក់​ជា​បន្ត​ទៀត ទោះបី​ពិធី​បុណ្យចូលឆ្នាំ​ចិន​ផុត​ក៏ដោយ​”​។  ដូច្នេះ រដ្ឋបាល​ខណ្ឌ ត្រូវ​ជំរាបជូន​ពួកគាត់​ឲ្យបាន​យល់​ពី​បញ្ហា​នេះ តែបើ​ពួកគាត់​មិន​ព្រមស្តាប់​តាម​ការណែនាំ ត្រូវ​ចាត់​វិការ​តាមច្បាប់​។

​លោក​បន្ដថា​៖ រឿង​សែន​ចិន​ផ្លូវ​ទាំង​១១​របស់​យើង​កន្លែង​ណា​ជាប់​ផ្សារ​ណែន​ហ្មង​ហើយ​អភិបាល​ខណ្ឌ​ថា រដូវ​សែន​ខ្ជិល​មាត់ មិន​កើត​ទេ​អត់​មាត់​មិន​បាន​ទេ អា​អត់​មាត់​ឈ្លៀត​ឱកាស​ថ្ងៃ​សែន​និង​គាត់​លក់​ចឹង ផុត​ពី​សែន គឺ​ទំលាប់​ហ្ម​ង សុំ​មើល​វិធានការ​នេះ​ឡើងវិញ ត្រូវ​តម្រង់​ទិស​គាត់​គ្រប់ពេលវេលា​ឥឡូវ​នេះ​ឲ្យ ច្បាស់​ទាំងអស់គ្នា​ថា​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​អបអរសាទ​រណាស់​ជុំវិញ​បញ្ហា​ការរៀបចំ​សណ្តាប់ធ្នាប់​អស់លោក​ទាំង អស់​ដែល​មាន​ភារ​កិ ច្ច​ទាំង​កងកម្លាំង​ទាំង​អាជ្ញាធរ​ដែនដី​ត្រូវ​អនុវត្ត​ន៏​ឲ្យ​ម៉ត់ច​ត់​នូវ​វិធានការ​នេះ ។ ឥឡូវនេះ​អូរ​ឬ​ស្សី​ចូលអ​ត់​ចុះ ដោយសារ​ប្រជាជន​មកពី​បណ្តា​ខេត្ត​មក​ទិញ​ឥ​វ៉ាន់​យកទៅលក់​ថ្ងៃ​សែន យើង​ឃើញ​ប្លែក​ណាស់​៤​ថ្ងៃ​កន្លង​មក​ហើយ ចរាចរណ៏​នៅ​ភ្នំពេញ​ណែន​ប៉ែស ។​

​សូមបញ្ជាក់​ថា​៖ ដងផ្លូវ​សំខាន់ៗ​ទាំង​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់​របៀបរៀប​រយ​ល្អ កាលពី​ខែ សីហា ឆ្នាំ​២០១៧ កន្លង​នោះ រួមមាន ផ្លូវ​នរោត្តម ព្រះមុន្នីវង្ស កម្ពុជា​ក្រោម ម៉ៅ​សេង​ទុង មុន្នី​រ៉េត ហ្សា​ឌឺ​ហ្គោល សហព័ន្ធរុស្ស៊ី ពេទផ​ន ២៧១ នេ​រុ​ហ៍និង​ស៊ីសុវត្ថិ ដែល រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ និង​អាជីវករ ឲ្យ​ឈប់​រំលោភ​យក​ចំណី​ចិញ្ចើមផ្លូវ ទ្រូងផ្លូវ យកមក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន  ពោល​គឺ​ពួកគាត់​អាច​ប្រើប្រាស់​បាន​តែ​ចិញ្ចើម​ផ្លូវ​ត្រឹម ១​ភាគ​៣​ប៉ុណ្ណោះ ដោយ​ទុក​២​ភាគ​៣​សម្រាប់​អ្នក​ថ្មើរជើង​៕

 

Filed in: ព័ត៌មានជាតិ