សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលខេត្ត ចាត់ការ​ទាំងយប់​ករណី​គ្រឿងចក្រ​ជីកដី និង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​០៣​និង​តំបន់​០២

​អភិបាលខេត្ត ចាត់ការ​ទាំងយប់​ករណី​គ្រឿងចក្រ​ជីកដី និង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​០៣​និង​តំបន់​០២

កំពង់ឆ្នាំង ៖ អភិបាលខេត្ត​បាន​ចាត់ការ​ទាំង​ព្រលប់​វេលា​ម៉ោង​ប្រហែល​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ដោយ​ឲ្យ ក្រុម​ចម្រុះ​របស់​ខេត្ត ដែល​មាន​ជំនាញ​និង​សមត្ថកិច្ច ខេត្ត​កំពង់ឆ្នាំង ឡោមព័ទ្ទ​ស្ទាក់​ចាប់​គ្រឿងចក្រ​ជាច្រើ​ន​ប្រមាណ​ជា​ជិត​៣០​គ្រឿង ដែល​ចូល​ទៅ​ជីកដី និង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​០៣​និង​តំបន់​០២​មិនមាន​ច្បាប់​អនុញ្ញាត​និង​បាន​កំពុង​បន្ត​ការស្ទាក់ចាប់​ទាំងយប់់​។​

​សូម​រំលឹក​ថា​៖ ករណី​ជី​កកាយ​យក​អាចម៍ដី ពី​ដែន​នេសាទ​ជា​ដីព្រៃ​លិច​ទឹក (​ដែល​គេ​មាន​ការសង្ស័យថា ជា​ដី​តំបន់​០៣) ថិ​ត​ក្នុង​បឹង​សម្រែក កំពង់​សុខ ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ហើយ​បាន​យក​អាចម៍ដី​ទាំងនោះ​មក​ចាក់​បំពេញ​នៅលើ​ដី លិច​ទឹក​ដែល​មិន​មានឧ​នុប​យោគ (​អត់​ច្បាប់​) ចំណុច​ភូមិ​ទី ០៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ជិត​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ថ្មី របស់​អាជ្ញាធរខេត្ត (​ដែល​គេ​មាន​ការសង្ស័យថា ជា​ដី​តំបន់​០២)​។​

​នៅ​ទីនោះ ក្រុម​ឈ្មួញ​បានធ្វើការ​ឈូសឆាយ រៀបចំ​ជា​ដី​ពុះ​ឡូត៍ លក់​ចេញ​យកចំណេញ​កប់​ក្ដោង​ដែល​សកម្មភាព​ឈ្មួញ​ចាក់ដី​ពុះ​ឡូត៍​លក់​នេះ​គេ​សង្កេត​ឃើញ​កើតមាន​ជិត​៣​ឆ្នាំ​មកហើយ ប៉ុន្តែ​គេ​មិនឃើញ​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ឡើយ ដែល​ករណីនេះ​គេ​សង្ស័យថា មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។​

​ទើបតែ​នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ ដោយ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ចុះផ្សាយ​អំពី​សកម្មភាព​ឈូសឆាយ​ដី​តំបន់​៣​និង​ដី​តំបន់​២​ដែល​ជា​ដី​ព្រៃ​លិច​ទឹក​ហើយ​ព័ត៌មាន​ខាងលើ​ក៏​បាន​បែកធ្លាយ​ដល់​ថ្នាក់លើ​ទើប​មាន​បញ្ជារ​ឲ្យ​ចាប់ទាំងយប់​បែបនេះ​?!​។​

 

Filed in: ព័ត៌មានជាតិ