សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការធ្វើ​ជំនួញ​ឈើ បាន​កំរើក​ឡើង​វិញ ក្រោយ​ពី​ការ ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី នៅភូមិភាគឦសាន

ការធ្វើ​ជំនួញ​ឈើ បាន​កំរើក​ឡើង​វិញ ក្រោយ​ពី​ការ ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី  នៅភូមិភាគឦសាន

រតនគីរី ៖ សកម្មភាព កាប់បំផ្លាញ ព្រៃឈើ នឹង ដឹក​​ជញ្ជូន​ឈើ ធ្វើ​ជំនួញ ឆ្លងដែន ទៅ​ប្រទេស វៀតណាម ត្រូវបាន​គេ មើលឃើញថា នៅ​ចុងឆ្នាំ ២០១៧ ដើមឆ្នាំ ២០១៨ នេះ នៅ​ភូមិ​គាគ​ឦសាន នៃ​ទឹកដី ខេត្តរតនគិរី​ការធ្វើ​ជំនួញ​ឈើ បាន​កំរើក​ឡើង​វិញ ក្រោយ​ពី​ការ ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី ដោយ​គេ​សង្កេត​ឃើញ មាន​មេ​ឈ្មួញ​ធំៗ ជាច្រើន បាន​ប្រមូលផ្ដុំ​គ្នា បង្កើត​ជា​ក្រុម ដើរ​ប្រមូល​ទិញ​ឈើ គ្រប់ទិសទី នឹង បំផុស​ប្រជាពលរដ្ឋ ឲ្យចូល​កាប់ឈើ តាម​តំបន់​អភិរក្ស តំបន់​ដែន ជម្រក​សត្វព្រៃ ។​ល​។ មក​លក់​ឲ្យ​ក្រុម បក្ខពួក​របស់​ខ្លួន ។​

​តាម​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ខេត្ត​រតនគិរី បានឲ្យដឹងថា ច​ប្ចុ​ប្បន្ន ព្រៃឈើ ដែល​សេស សល់​ចុងក្រោយ នៅ​ខេត្ត​រតនគិរី កំពុង​បញ្ឈ​ម នឹង ការវិនាស​ហិនហោច មហន្តរាយ​នា ពេលខាងមុខ​នេះ ជាក់​ជាមិនខាន ប្រសិនបើ​ក្រសួង នឹង មន្ទីរ​ស្ថាប័ន​ពន្ធ នៅតែ​នាំគ្នា​សម្ងំ​ដេក មិនមាន​វិធានការ បង្ក្រាប នឹង ទប់ស្កាត់ ទាន់ពេលវេលា​ទេ​នោះ ។​

​ពាក់ព័ន្ធ​ទៅនឹង បទល្មើស​ព្រៃឈើ ឆ្លងដែន​នេះ មហាជន​ជាច្រើន មាន​ការងៀ​ង​ឆ្ងល់ ផងដែរ​ថា តើ​អស់លោកៗ ដែល​មាន​តួនាទី ក្នុង​ការបង្ក្រាប នឹង​ទប់ស្កាត់ បទល្មើស ព្រៃឈើ ទៅណា​អស់ហើយ​.? ឬ​មួយ​ត្រូវ​ថ្នាំ​សណ្ដំ ជា​លាភសក្ការៈ ពី​ក្រុម​ឈ្មួញ ដុះ​ស្លែ​ល្បីៗ រួច​អស់ហើយ មែន​ទេ​? បានជា​អស់លោក នាំ​គ្នា​រក្សា​ភាព ស្ងាត់ស្ងៀម បែបនេះ​ទៅ​វិញ ខណៈ​ឈ្មួញ ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ យ៉ាង​គគ្រិកគគ្រេង ឆ្លងកាត់ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ នឹង ឆ្ពោះ​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម  យ៉ាង​រលូន​។​

​បើ​តាម​ប្រភព ពី​ប្រជាពលរដ្ឋ ជាច្រើន រស់នៅ ស្រុក​កូន​មុំ ខេត្ត​រតនគិរី បានឲ្យដឹងថា ឈ្មួញ​រកស៊ី​ឈើ នៅ​ខេត្ត​រតនគិរី​នេះ ពួកគាត់ មិនដែល​ឃើញ ឈ្មួញ​ផ្លែ​ក ពី​ណា​មក​ទេ គឺ​ក្រុម​ឈ្មួញ តែ​ដ​ដែរៗ​នឹង គ្រាន់តែ​ពួកគេ ដោះដូរ​គ្នា ពីមួយ​ទៅមួយ ជាក់ស្ដែង ថ្មីៗ​នេះ មេ​ឈ្មួញ ដ៍​មាន​ឥទ្ធិពល ប៉ុល វិសាល មេការ​ឧកញ៉ា ទ្រី ភាព បាន​មក​ធ្វើ​សកម្មភាព ដើរ​ប្រមូល​ទិញ​ឈើ ខេត្តរតនគិរី​នេះ ក្រោយមក​បែក​រឿង លិចលឺ​ដល់ អ្នកព័ត៌មាន ច្រើនពេក គេ​មាន​ការរៀបចំ ឲ្យ​មេ​ឈ្មួញ ស្រេង ម៉េង «​ហៅ ម៉េង បី​ពូថៅ​» ជា​អ្នករៀបចំ ដើរ​ប្រមូល​ទិញ​វិញ​ម្ដង តែ​ទោះ​យ៉ាងណា ក៍​មិន​អាច​បិទបាំង ជាមួយ អ្នកព័ត៌មាន បាន​ឡើង ដោយ​ពួកគេ ខ្លាច​ខូចការ​ធំ ហើយ​ណាមួយ មន្ត្រី​គ្រាក់ៗ មួយចំនួន ដែល​មាន​ពាក់ព័ន្ធ ខ្លាច​មាន​បញ្ហា ពួកគេ​បាន​ប្រជុំ ដោះ​ដូរ​មក​ដាក់ មេ​ឈ្មួញ ហូរ ជី​វ៉ៃ « ហៅ អា​វ៉ៃ » ជា​អ្នករៀបចំ មក​ទល់​សព្វថ្ងៃ នឹង មាន​ប៉ូលីស នៅ​ខេត្ត ម្នាក់ទៀត ជា​អ្នករត់​ផ្លូវ​ផងដែរ ។​

​ប្រភព​ដ​ដែរ បាន​បន្តថា បន្ទាប់​ពី បុគ្គល់ ហូ ជីវ៉ា « ហៅ អា វ៉ៃ » ទទួល​បន្ទក់ការ​ងារ​នេះ សកម្មភាព ដឹកជញ្ជូន​ឈើ កាន់តែ​ខ្លាំង​ឡើង ជាក់ស្ដែង កាលពី​ប៉ុន្មាន ថ្ងៃមុន​នេះ គេ​បាន​ជួបប្រទះ រថយន្ត​ធុន​ធំៗ របស់​ឈ្មួញ​ឈើ ហូរ ជី​វ៉ៃ « ហៅ អា​វ៉ៃ » បាន​ដឹក​ឈើ ជញ្ជូន​ឈើ ចេញពី​ម្ដុំ​ក្រុមហ៊ុន ឥណ្ឌា តាមផ្លូវ គ្រួស ក្រហម វាល​ឆ្កែ​ហត់ ស្ថិតក្នុង ភូមិ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ដោយ​ឆ្លងកាត់ ក្រុង បាន​លុង ឆ្ពោះទៅ ច្រកទ្វារ​អន្តរជាតិ អូយ៉ាដាវ ចេញទៅ ប្រទេស​វៀតណាម យ៉ាង​រលូន ដោយ​គ្មាន​ការរំខាន ពី​សម្ថ​កិច្ច ឬ​មន្ត្រី​ជំនាញ រួម​ទាំង​អាជ្ញាធរ ទទួលបន្ទុក ក្នុង​ការបង្ក្រាប នឹង​ទប់ស្កាត់ ណា​ឡើយ​។

​ពាក់ព័ន្ធ​ទៅនឹង ការដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ​នេះ ប្រជាពលរដ្ឋ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ បានលើកឡើង នឹង រិះគន់​ផងដែរ​ថា លោក សេក ហៃ ទើបនឹង​ឡើង កាន់តំណែង ជា​អភិបាល នៃ​គណ​អភិបាលស្រុក​ថ្មី ហើយ​ក្នុង​នាម​លោក ជា​ប្រធាន គណបញ្ជាការ ឯកភាព​ស្រុក​ក្នុង​ការទប់ស្កាត់ នឹង​បង្ក្រាប បទល្មើស ហេតុ​អី បានជា​បណ្ដោយ ឲ្យ​ឈ្មួញ​ទុច្ចរិត កាប់បំផ្លាញ​ព្រៃឈើ នឹង ប្រមូល​ទិញ ដឹកជញ្ជូន​ឈើ តាមតែ​អំពើ​ចិត្ត ឬ​មួយ​លោក​គិតថា ចង់​យក​គំរូ​តាម លោក​ចៅហ្វាយស្រុក ចាស់​មុន បើកដៃ​ឲ្យ​ឈ្មួញ កាប់បំផ្លាញ នឹង​ដឹកជញ្ជូន​ឈើ តាម​អំពើ​ចិត្ត​ទៀត​? ។​

​ពាក់ព័ន្ធ​ករណី ខាងលើនេះ មហាជន​ជាច្រើន កំពុង​រង​ចាំមើល ថា​តើ​គណ​:​ក​ម្មការ ប្រឆាំង​បទ​ល្មើ​ល ធនធានធម្មជាតិ ដែល​មាន​លោក ឧត្តមសេនីយ៍ ហុង វិណុល ជា​អ្នកទទួល​ផែន មាន​ចំណាប់​ការ យ៉ាងណា ទៅលើ​សកម្មភាព របស់​មេ​ឈ្មួញ ហូរ ជី​វ៉ៃ បើ​ក្នុង​ខេត្ត្រតនគិរី  ពី​ថ្នាក់លើ ដល់​ក្រោម គ្រប់​ស្ថាប័ន ពាក់ព័ន្ធ ត្រូវបាន​គេ​សង្ស័យថា ត្រូវ​ថ្នាំ​សណ្ណំ របស់​មេ​ឈ្មួញ ហូរ ជី​វ៉ៃ រួចរាល់​ហើយ​? ។ ហើយ​ន​ណា ក៍​គេ​ទទួលស្គាល់​ដែរ​ថា បុគ្គល់ ហូ ជី​វ៉ៃ ដែល​ជា​ឈ្មួញ រកស៊ី​ឈើ កំពូល​ល្បិច នឹងមាន​
​ការ ទំនាក់ទំនង​ល្អ ជាមួយ​សមត្ថ​ង​កិច្ច នឹង​ស្ថាប័ន​ជំនាញ យូ​ឆ្នាំ​មកហើយ ជាពិសេស មានការ​ស្និទ្ធ ជាម​មន្ត្រី​គ្រា​ក់ៗ នៅក្នុង​ខេត្ត​ទៀតផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​ករណី ខាងលើនេះ បណ្ដាញ ព័ត៌មាន យើង ពុំ​ទាន់​ដឹង​ទេ​ថា ក្នុងការ​ធ្វើ​ជំ​នួញ​ឈើ​នេះ តើ​មានច្បាប់​អនុញ្ញាត ត្រិមត្រូវ ឬ​យ៉ាងណា​ទេ ព្រោះ​បណ្ដាញ ព័ត៌មាន​យើង មិន​អាច​ស្វែងរក ធ្វើ​បទ​សម្ភាស ឬ​ក៍​សុំ​ការបំភ្លឺ ពី​លោក ហូរ ជី​វ៉ៃ ពាក់ព័ន​ទៅនឹង ធ្វើ​ជំនួញ​ឈើ​ប្រណិត ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​នេះ បានទេ មកដល់​ថ្ងៃនេះ ដោយ​ការ​ណាត់ជួប លោក ហូរ ជី​វ៉ៃ មាន​ចេតនា គេច​រហូត​។​

​សូមបញ្ជាក់ រាល់​ការចេញផ្សាយ បណ្ដាញ ព័ត៌មាន​យើង គឺ​ផ្សាយ ក្នុង​ការរិះគន់ ដើម្បី​ស្ថាបនា មិន​មាន​ចេតនា រិះគន់ ជាន់ពន្លិច​ទេ ហើយ​ក៍​មិន​មាន ពាក់​ពន្ធ ទៅនឹង នយោបាយ ណាមួយ​ដែរ បណ្ដាញ ព័ត៌មាន​យើង ផ្សាយ​តែ ព័ត៌មាន​ពិត ជាក់លាក់ ច្បាស់លាស់ មិន​លំអៀង គឺ​យោង​ទៅតាម​ប្រភព ច្បាស់​ការណ៍ នឹង​ឯកសារ​មួយចំនួន ប្រសិន​សាមីខ្លួន ឬ​ស្ថាប័ន​ពាក់ព័ន្ធ គិតថា មិន​ត្រឹមត្រូវ សូម​សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាច​ធ្វើ​លិខិត ស្នើសុំ មក​ការិយាយ័ល បណ្ដាញ ព័ត៌មាន យើងខ្ញុំ ដោយ​មាន​ឯកសារ មួយចំនួន ដែល​គិតថា ជា​ឯ​កសារត្រិមត្រូវ ដើម្បី​ធ្វើការ កែតម្រូវ​វិញ​។ ទំនាក់ទំនង​តា​រយៈ ទូរស័ព្ទ លេខ រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់