សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូប​ថ្នាក់ដឹកនាំ CPP ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​

​ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូប​ថ្នាក់ដឹកនាំ CPP ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ឈ្មោះ សំ សុខា ជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន ដែល​ត្រូវបាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បាន​នោះ ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្ត​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការដឹង​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ សម  ការចាប់ខ្លួន​ស្ដ្រី​រូបនេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចេញ​ដីកា​បង្គ្រាប​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។​

​ដីកា​ដដែល​បញ្ជាក់​ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវបាន​ដាក់​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ «​ប្រមាថ និង​ញុះញង់​ឲ្យមាន​ការរើសអើង​» ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សូមបញ្ជាក់​ថា កាលពីពេល​កន្លង​ទៅ ស្ត្រី សំ សុខា បាន​ចេញ​វីដេអូ​ឃ្លី​បដោយ​ជេរប្រមាថ​ធ្ងន់ៗ ទៅ​លើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន ថែម​ទៀត​រួមមាន សម្តេច​តេជោ ហ៊ុន សែន សម្តេច​ពញា​ចក្រ ហេង សំរិន និង​សម្តេច​ក្រឡាហោម ស ខេង ជាដើម​។ ក្រោយ​ធ្វើ​សកម្មភាព​បែប​នេះ ស្ដ្រី​រូប​នេះ​ក៏​បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ហើយ​ក៏​ត្រូវបាន​តុលាការ​ចេញ​ដី​កាប​បង្គាប់​ឲ្យ​ចាប់ខ្លួន ទើប​កម្លាំង​នគរបាល​តាម​ប្រមាញ់​បាន​នៅថ្ងៃនេះ​តែម្ដង​៕

 

Filed in: ព័ត៌មានជាតិ