សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ៖ ពាក្យ «​មាន​សែន អត់​ស៊ី​» នឹង​បន្ត​លេង​ដល់​ថ្ងៃ​ស្លាប់​រៀងខ្លួន​

​សម្តេច​តេជោ ៖ ពាក្យ «​មាន​សែន អត់​ស៊ី​» នឹង​បន្ត​លេង​ដល់​ថ្ងៃ​ស្លាប់​រៀងខ្លួន​

ខេត្ត​កំពង់ចាម ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​កុម្ភៈ សម្តេច ហ៊ុន សែន ប្រធាន​បក្ស​កាន់​អំណាច ( CPP ) បាន​ផ្ញើ​សារ​នយោបាយ​បែប​ឌឺដង​ទៅកាន់​លោក សម រង្ស៊ី ថា ពាក្យ​«​មាន​សែន អត់​ស៊ី មាន​ស៊ី អត់​សែន​» ដែល​គេ​យកមកប្រើ​កាលពី​១៥​ឆ្នាំ​មុន​នោះ​សម្តេច​នឹង​បន្ត​លេង ដល់​ថ្ងៃ​ស្លាប់ រៀងៗ​ខ្លួន ។ សម្តេច​បញ្ជាក់ថា ដោយសារ​តែ​ភាព ឆោតល្ងង់ របស់​អ្នកនយោបាយ​ខ្លះ ទើប​មិន អាច​ដណ្តើម​អំណាច​ពី​សម្តេច​បាន ។​

​សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ព្រោះតែ គេ​មិន​ល្ងង់​ដូច​អ្ហែង​ហ្នឹងហើយ​បាន​គេ​កាន់ អំណាច រហូត​ទៅ​ដល់​ជិត​៤០​ឆ្នាំ​នោះ កុំទៅ​ឆ្ងល់​ពេក ។ ហើយ​បើ​គិត​តាំងពី​ដំណាក់កាល​នៃ​ការតស៊ូ រំដោះ​ប្រទេស​ជាតិ​៤០​ឆ្នាំ​ជាង​ទៅហើយ​។ អញ្ចឹង​ទេ​គួរតែ​ព្រម​យល់​ហើយ ។​
​សម្តេច​មានប្រសាសន៍​ដូច្នេះ​ថា កាលពី​១៥​ឆ្នាំមុន អ្នក​ឯង​និយាយ​ថា មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី មានន័យ​ថា បើ​មាន​គេ​អត់​ខ្ញុំ មាន​ខ្ញុំ​អត់​គេ ហើយ​ឥឡូវ​ខ្ញុំ​ធ្វើ ឲ្យ​ដូច​ខ្ញុំ​ធ្វើ អាហ្នឹង​ឲ្យ​ដូច ធ្វើឲ្យ​ដូច​មួយជីវិត ទាល់តែ​ងាប់​រៀងៗ​ខ្លួន មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង ឥឡូវ​អញ​ធ្វើឲ្យ​អត់ឯង​រហូត ។​

​សម្ដេច​បន្ដថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​គេ ( លោក សម រង្ស៊ី ) បាន​ដាក់​កំណត់​ជាមួយ​សម្ដេច​ថា អាយុ​៦៥ ត្រូវ​ឈប់​ធ្វើ នយោបាយ​ទាំងអស់​គ្នា ប៉ុន្តែ​សម្ដេច​បាន​ឆ្លើយតប​វិញ​ថា “​ហែង​អ្នក ជាប់គុក​សោះ មក​បបួល​អញ​ធ្វើ​ជា​នាយករដ្ឋមន្ដ្រី ឲ្យ​អញចុះ​ពី​តំណែង​ទៅ​ជាប់គុក​ជាមួយ​ហែង ជាប់គុក​តែ​ហែ​ង ហែង​ជាប់គុក​ទៅ ”​។ សម្តេច​ថា​បើ​ថា ឆ្កួតៗ​ម្នាក់ឯង ទៅ សម្ដេច​មិន​ចង់​និយាយ​ត​ជា​មួយ​ទៀត​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ