សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពិធី​សម្ភោ​ធ​អាគារ​នគរបាល​ស្រុក​កោះ​ញែក​

​ពិធី​សម្ភោ​ធ​អាគារ​នគរបាល​ស្រុក​កោះ​ញែក​

ខេត្ត​មណ្ឌល​គី​រី​៖ នៅ​រសៀល​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១៦ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​មាន​ពិធី​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​អាគា​រន​គរ​បាល​យុត្តិធម៌ ១​ខ្នង ៣ បន្ទប់ ដែល​ជា​អំណោយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ វៀតណាម និង​មាន​ការ​ខំ​ប្រឹងប្រែង​ពី​លោក​កាន់​ពេញ អធិការ​ស្រុក រួម​និង​មន្ត្រី​នគរបាល​ក្នុង​ស្រុក​កោះ​ញែក​ផងដែរ​។​

​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ​គឺ​មាន​វត្តមាន ឯកឧត្តម្ភ ស្វាយ សំ​អៀង អភិបាលរង​ខេត្ត​មណ្ឌល​គី​រី  ចុះជួយ​ស្រុក​កោះ​ញែក លោក​តូច  យ៉ុន​ស្នងការ​នៃ​ស្នងការដ្ឋា​ន នគរបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ហ្វាម វ៉ាន់​ញ៉ាក ស្នងការរង​ខេត្ត​ដាក់​ឡាក់​ប្រទេស​វៀតណាម​។

​មានមតិ​សំណេះសំណាល​នាពេល​នោះ​ដែរ​ឯកឧត្តម ស្វាយ សំ​អៀង បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​កងកំលាំង​នគរបាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់់​ខ្ពស់​ក្នុង​ការការពារ​ប្រជាពលរដ្ឋ និង​ការពារ​បូរណៈភាព​ទឹកដី និង​ជា​សំខាន់​ជាង​នេះ គឺ​ការសហការ​ល្អ​រវាង​នគរបាល​ទាំង​២​ខេត្ត គឺ​ខេត្ត​ដាក់​ឡាក់ និង​ខេត្ត​មណ្ឌល​គី​រី​របស់​យើង ។ ឯកឧត្តម​ក៏បាន​សូម​ថ្លែងអំណរគុណ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ឡាក់ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​សព្វបែបយ៉ាង ក្នុង​ពេល​កន្លងមក និង​សូមអោយ​មាន​ការសហកា​រ​គ្នា​ជា​បន្តបន្ទាប់​រៀងរហូត​ទៅ ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

2016_01_26v2 (1) 2016_01_26v2 (2) 2016_01_26v2 (3) 2016_01_26v2 (4) 2016_01_26v2 (5) 2016_01_26v2 (6) 2016_01_26v2 (7)

Filed in: ព័ត៌មានជាតិ