សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អាច​នឹង​ត្រូវ​ជាប់គុក​រឿង​ជួញដូ​មនុស្ស​នៅ​អារ៉ាប់​?

អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អាច​នឹង​ត្រូវ​ជាប់គុក​រឿង​ជួញដូ​មនុស្ស​នៅ​អារ៉ាប់​?

​ភ្នំពេញ ៖ លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​គេ​ដឹង​ថា​ថា​ជា​សត្រូវ​ជា​មួយ​លោក​ឧស្មាន​ហាសាន់​រដ្ឋលេខាធិការ​ក្រសួង​ការងារ​អាច​នឹង​ត្រូវ​ជា​គេ​ចាប់​ដាក់គុក​ក្រោម​បទ​ពាក់​ពន្ធ័​និង​ការជួញដូរ​មនុស្ស​ទៅ​ស្រុក​អារ៉ាប​?​។​ការសង្ស័យ​នេះ​គឺ​កើតឡើង​ក្រោយ​ពី​មន្ដ្រី​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ចាប់​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ​ធ្វើ​ស្លាក​លេខ​រថយន្ត ទីកន្លែង​កំណើត ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​៣៦H ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​ឆ្នាំ​២០១៨​។​បុរស​ឈ្មោះ​អ៊ី​ស្មា​អែល ពិន​ឧស្ម័ន អាយុ​៤៤​ឆ្នាំ​ដែល​ត្រូវជា​ក្មួយ​លោក​អះ​ម៉ាត់​យះ​យ៉ា​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើ​ការខុសច្បាប់ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ហើយ​នៅ​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន និង​វត្ថុតាង​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ រីឯ​ជនសង្ស័យ​ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ាដ និង​បក្សពួក​សមត្ថកិច្ច​កំពុង​ស្នើសុំ​ដីកា​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​នគរបាល​ឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០០៤ ជនសង្ស័យ​ខាងលើ​បាន​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ពូ​របស់ខ្លួន ត្រូវ​ការជ្រើសរើស​ពល​ការិនី​បញ្ជូន ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ប្រាក់​ឈ្នួល​២២០​ដុល្លារ​អា​មេ​រិច កិច្ចសន្យា​ការងារ​រយៈ​ពេល​២​ឆ្នាំ ចំពោះ​ឯកសារ​បែបបទ លិខិតឆ្លងដែន និង​សោហ៊ុយ​ធ្វើដំណើរ ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នកចំណាយ​។​

​បន្ទាប់មក​បាន​អូសទាញ​ពលរដ្ឋ​ក្នុងភូមិ​២​នាក់ ក្រោយមក​បាន​ចំនួន​២០​នាក់​ទៀត ហើយ​នាំ​ទៅ​ប្រគល់ឲ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពេលនោះ​ជនរងគ្រោះ​ត្រូវបាន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ក្លែង​អត្តសញ្ញាណ​ដោយ​ប្រើ​ឯកសារ ហើយ​បាន​បញ្ជូន​ទៅ​ធ្វើ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ។​
​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធ​សេរីភាព ហើយ​ត្រូវបាន​គេ​លក់​ទៅ​ថៅកែ​ជា​ម្ចាស់​ទី​១ ទៅ​ថៅកែ​ទី​២ ក្នុងតម្លៃ​២០,០០០​ដុល្លារ ឲ្យធ្វើ​ការងារ​ផ្ទះ ហើយ​រង​ការរំលោភ​ផ្លូវភេទ និង​មិន​ទទួលបាន​ប្រាក់​ឈ្នួល​តាំងពី​ពេល​បញ្ជូន​ទៅ រហូត​ដល់​អំឡុង​ខែ​សីហា ឆ្នាំ​២០១៧​។​

​ជនរងគ្រោះ​ទាំងអស់​ទើបតែ​សង្គ្រោះបាន​ចំនួន ២ នាក់​ប៉ុណ្ណោះ ដោយ​មាន​ការអន្តរាគមន៍​ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សង្គ្រោះ​មក​កម្ពុជា​វិញ ។

​សូម​បញ្ជាក់​ដែរ​ថា លោក អះ​ម៉ាត់ យះ​យ៉ា ជា​អតីមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វុនស៊ិនប៉ិច បន្ទាប់មក​ចូល​គណបក្ស​សមរង្ស៊ី ហើយ​រត់​ចុះចូល​ជាមួយ​គនបក្ស​ប្រជាជន ទទួលបាន​តួនាទី​ជា​រដ​ដ្ឋេ​លេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ហើយ​ត្រូវបាន​ត​រេ​ជោ​សែន​ដក​ដេញ​ចោល​វិញ​ក្រោយពី​ផ្ទុះ​រឿង​ខាងលើនេះ​។​
​ក្រៅពីនេះ លោក អះ​ម៉ាត់ យ៉ះ​យ៉ា ធ្លាប់​បាន​ប៉ះ​ទង្គិះ​ជាមួយ​លោក អូស្មាន ហាស្សាន់ ដែល​ចង់​បើកផ្លូវ​កាត់​វិហ៊ា​រចាម​បឹងកក់ ភ្ជាប់​ទៅ​ដី​ខាងក្នុង ដែល​លោក​យ៉ះ​យ៉ាថា ចូល​ទៅ​រក​ដី​លោក​លោក អូស្មាន ហាស្សាន់ ។​
​គាត់​បាន​ចេញមុខ​ប្រឆាំង​នឹង​សាលា​រាជធានី និង​ក្រុម​លោក​ឧស្មាន​ហា​ស្សា ន់​ចំពោះ​គម្រោង​ពុះ​ដី​វិហា​បឹងកក់​យ៉ាង​ខ្លាំងក្លា រហូត​មាន​ការប៉ះពាល់​គ្នា​ធ្វើឲ្យ​លោក ឧស្មាន ហាហ្សាន់ ដាក់​ពាក្យបណ្តឹង​ពី​បទ​បរិហាកេរិ៍ណ ទាមទា​សំណង ១ លាន​ដុល្លារ និង​ចុងក្រោយ​នៅ​ថ្ងៃ​ទី ១៥ ខែសីហា​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ពីបទ​បរិហារកេរ្តិ៍​លោក ហាស្សាន់ ត្រូវបាន​ពិន័យ​ជា​ប្រាក់ ១០០ លាន​រៀល ($២៥ ០០០) ដើម្បី​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង ។ ទីបំផុត​ផែន​ការបើកផ្លូវ​នេះ ត្រូវ​បរាជ័យ តែ​លោក យ៉ះ​យ៉ា ក៏​ត្រូវ​សុំ​ទោល​លោក​ឧស្មាន់​វិញ​ដែរ ដើម្បី​កុំឲ្យ​គេ​ប្តឹង​។​
– វិទ្យុ​ភាសា​ចាម​របស់លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា​ត្រូវ​បាន​បិទ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៦ ហើយ​អ្នក​ផលិត​កម្មវិធី​សង្ស័យ​ថា​ជម្លោះ​ដីធ្លី​រវាង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា និង​លោក ឧស្មាន ហាស្សាន់ គឺ​ជា​ស្នូល​នៃ​ការសម្រេចចិត្ត​បិទ​វិទ្យុ​នេះ​។ អា​ឡូ​វ​ភ្លាត់ស្នៀត លោក យ៉ះ​យ៉ា ត្រូវ​គេ​ធើ​ស៊ី​ម្តងទៀត ក្រោម​បទ​ល្មើស​ខាងលើ ។ គ្មាន​វី​ធី​អី​ក្រៅពី​រត់ចោលស្រុក​ទៀត​នោះ​ទេ​!៕

 

Filed in: ព័ត៌មានជាតិ