សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច ម៉ាឡេស៊ី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ផ្នែក​លព​កម្ម និង​ធនធានមនុស្ស​ម៉ាឡេស៊ី​-​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ  ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច ម៉ាឡេស៊ី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ផ្នែក​លព​កម្ម និង​ធនធានមនុស្ស​ម៉ាឡេស៊ី​-​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​

​ភ្នំពេញ​៖  គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រី បណ្ឌិត អ៊ិត សំហេង អមដំណើរ​ដោយ លោក​អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ទស្សន កិច្ច ផ្លូវការ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Dato’Sri Richard Riot Anak Jeam រដ្ឋមន្ត្រី​ធនធានមនុស្ស​ម៉ាឡេស៊ី  ក្នុង​គោលបំណង ពង្រឹង​ទំនាក់ទំនង​សាមគ្គីភាព មិត្ដភាព ផ្នែក​ធនធានមនុស្ស និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​លពករ​កម្ពុជា ដែល​មក​ធ្វើ​ការងារ នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យមាន​ការទទួលខុសត្រូ​វ និង​យកចិត្ដ ទុកដាក់​ពី​រាជរដ្ឋាភិបាល ។

​គណៈប្រតិភូ​កម្ពុជា មុន​ចេញ ដំណើរ នៅ​អាកាស យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៏ ៧ រោច ខែ​មាឃ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​៨ មករា ឆ្នាំ​២០១៨ ។

​លោក អូស្មាន ហាស្សាន់  បានបញ្ជាក់​ថា​៖ ជាមួយគ្នា ម៉ាឡេស៊ី ក៏​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​លើកស្ទួយ​សហគមន៍​ខ្មែរ​ឥស្លាម តាមរយៈ ជំនួយ​ឧបត្ថម្ភ​មនុស្សធម៌ ផ្សេងៗ​ដូចជា ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត បាន​បន្ត​ការសិក្សា​នៅតាម សកល​វិទ្យាល័យ​នានា​នៅ ប្រទេស​ម៉ាឡេស៊ី ។ ម៉ាឡេស៊ី​ទទួលយក​កម្លាំ​ពលកម្ម កម្ពុជា​ទៅ​ធ្វើការ​ផ្នែក ការងារ​ឧស្សាហកម្ម  ពាណិជ្ជកម្ម កសិកម្ម និង​រោងចក្រ​ផ្សេងៗ​ជាច្រើន​ម៉ឺន​នាក់​។  មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី​បាន​ចូលរួម ឧបត្ថម្ភ​កសាង​វិហារ​, សាលារៀន ,​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្រៀន​, សិក្ខាសាលា​ជំនាញ​ហិរញ្ញវត្ថុ​ឥស្លាម​,​ការគ្រប់គ្រង​វិស័យ​ហា​ឡា​ល​,​ការ ប្រមូល​វិស័យ​វ៉ា​ហ្គា​ហ្វ​(​ទាយ​ជ្ជ​ទាន​) គ្រប់គ្រង​វិស័យ​ហ្សា​កាត់ (​ការបរិច្ចាគ​ទ្រព្យ​) បច្ចេកទេស គ្រប់គ្រង​ហា​ជ្ជី (​ការធ្វើ​ធម្មយា​ត្រា​) បច្ចេកវិទ្យា​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា កម្មវិធី​ស្រាយ​បួស និង​ជំនួយ​គ្រោះធម្មជាតិ​ជាដើម   ។

​លោក​អូស្មាន ហាស្សាន់  បានបញ្ជាក់​ថា​៖ យើង​បាន ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា សន្តិភាព​ដែល​យើង​កំពុង​មាន នាពេល​បច្ចុប្បន្ន បាន​បង្ក​លក្ខណៈ​ឲ្យ​កម្ពុជា ផ្តល់​កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកា​ធ្វើ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដ៏ទៃទៀត​លើ​ឆាក​អន្តរជាតិ យើង​ត្រូវ​រួម​គ្នា​ថែរ​រក្សា និង​ការពារ​សន្តិភាព​ដែល​យើង​កំពុងមាន និង​បន្ដ​ការកសាង​ជាតិ យើង​ឲ្យ​កាន់តែ​រីកចំរើន​បន្ត​ទៀត ៕

 

Filed in: ព័ត៌មានជាតិ