សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធ​រាជធានី​ភ្នំពេញ កោះហៅ​អាជ្ញាធរ​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រជុំ​បញ្ហា​ហាម​មិនឲ្យ​រថយន្ត​ធំ​ចូល​ក្រុង

អាជ្ញាធ​រាជធានី​ភ្នំពេញ កោះហៅ​អាជ្ញាធរ​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រជុំ​បញ្ហា​ហាម​មិនឲ្យ​រថយន្ត​ធំ​ចូល​ក្រុង

ភ្នំពេញ​៖  បញ្ហា​ប្រឈម​ខ្លាំង​របស់​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ​គឺ​បញ្ហា​កកស្ទះ​ចរាចរ​ណ៍ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អោយបាន​ប្រសើរ​ឡើង អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ រក​គ្រប់​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​ក្នុងនោះ​មាន​ទាំង​វិធានការ​រៀបចំ​ចិញ្ចើមផ្លូវ និង​វិធានការ​ចំពោះ​រថយន្ត​ធំ​មិន​អោយ​ចូល​ក្រុង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​បញ្ហា​នេះ​នូវតែ​ដោះស្រាយ​មិន​បាន​ជោគជ័យ​នៅ​ឡើយ ។​

​ដោយសារ​បញ្ហា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កោះប្រជុំ​ជាបន្ទាន់ ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​សមត្ថកិច្ច  នា​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែ​មាឃ ឆ្នាំរកា​នព្វស័ក ព​.​ស ២៥៦១  បានបញ្ជាក់​ថា​៖ ចាប់ពី​ពេលនេះ​តទៅ អាជ្ញាធរ​ខណ្ឌ​នីមួយៗ​ត្រូវ​បិទ​ទាំងស្រុង មិនឲ្យ​រថយន្ដ​ធន់​ធំ ចូល​ក្រុង​ទៀត ពិសេស រថយន្ដ​ធន់​ធំត​ទ្រុង មិនតែប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ ត្រូវ​ចុះ​បិទ យានដ្ឋាន​អាជីវកម្ម កែច្នៃ​ត​ទ្រុង​រថយន្ដ​នៅ​តាម​បណ្ដា ខណ្ឌ​នីមួយ​ភ្លាម ។

​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រា​ធានី​ភ្នំពេញ  បានបញ្ជាក់​ថា​៖  កាលពី​ឆ្នាំមុន រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​មាន វិធានការ​ក្នុង​ការហាម​រថយន្ត​ធំ​មិន​អោយ​ចូល​ក្រុង​ផង​ដែរ​។ ប៉ុន្តែ​វិធានការ​នេះ​នៅតែ​ទទួល​បរាជ័យ​ដដែល​ជា​ដដែល ហើយ​ការបរាជ័យ​នោះ ត្រូវ​គេ​បាន​មើលឃើញថា ផ្តើម​ចេញ​កត្តា​តែមួយគត់ នោះ​គឺ​បញ្ហា​អាជ្ញាធរ  និង​កម្លាំង​សមត្ថកិច្ច​យក​លុយ​ពី​រថយន្ត​ធំៗ​ទាំងអស់នេះ ជា​ថ្នូរ​នៃ​ការអនុញ្ញាត​អោយ​រថយន្ត​ធំៗ​ចូល​ក្រុង​ពេល​ថ្ងៃ ។ បើ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ទាំងអស់​បញ្ឈប់​ការ​យក​លុយ​ពី​រថយន្ត​ធំៗ​ទាំងអស់​នេះ​ជា​ថ្នូរ​នៃ​ការអនុញ្ញាតិ​អោយ​រថយន្ត​ធំៗ​ចូល​ក្រុង​ពេល​ថ្ងៃ​ទៀត នោះ​ការងារ​នេះ​នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជា មិន​ខាន  ។​

​សូមបញ្ជាក់​ថា​៖  កិច្ចប្រជុំ​ហាម​ឃាត​រថយន្ដ​ធន់​ធំ​ចូល​ក្រុង​នេះ ស្របពេល​ដែល សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​នេះ​តទៅ គឺ​គ្មាន​វត្ត​មាន​ឡាន​ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត​នឹង ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា ត្រូវ​បញ្ចូល​ព្រៃ​ស​ទាំងអស់​….!!! នរណា​កាង ទោះ​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់​គ្នា​ដែរ ។​

​សម្តេច​តេជោ បាន​ប្រមាន​បែបនេះ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែ​មាឃ ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្នុងឱកាស​ដែរ​សម្តេច​តេជោ​ហ៊ុន សែន​នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ៕

 

Filed in: ព័ត៌មានជាតិ