សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ជំនាញ​ព្រមាន​ពី​ជំងឺគ្រុនឈាម​នឹង​រាតត្បាត​ម្តងទៀត​នៅ​ឆ្នាំ​២០១៨​នេះ​

​មន្ត្រី​ជំនាញ​ព្រមាន​ពី​ជំងឺគ្រុនឈាម​នឹង​រាតត្បាត​ម្តងទៀត​នៅ​ឆ្នាំ​២០១៨​នេះ​

​រាជធានី​ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្តី​ពី​វត្ត​នៃ​ការ​រាតត្បាត​ម្តងទៀត របស់​ជំងឺគ្រុនឈាម នៅក្នុង​ឆ្នាំ​២០១៨ ។ តាម​មន្ត្រី​ជំនាញ​ជំងឺគ្រុនឈាម​បង្កឡើង​ដោយ​វីរុស​ដាំង​ដែលមាន​បួន​ប្រភេទ DENV1 DENV2 DENV3 និង DENV4 តាមរយៈ​មូស​ខ្លា​ញី​ខាំ​ចំលង​ទៅ​មនុស្ស ។​

​យោងតាម​សេចក្តីជូនដំណឹង​ដែល​បង្ហោះ Facebook មន្ទីរ​សុខាភិបាល​ភ្នំពេញ បានបញ្ជាក់​ថា តាម​ការអង្កេត​តាម​បែប​អេពីដេមី​សាស្ត្រ​សំគាល់​ឃើញថា ស្ថានភាព​ជំងឺ​គ្រុនឈាម​នឹង​មាន​ការ​រាតត្បាត​ខ្លាំង​ម្តង​នៅ​រៀងរាល់ ៥ ទៅ ៦​ឆ្នាំ​ម្តង បានន័យថា​ការ​រាតត្បាត​ចុងក្រោយ​គឺ​ឆ្នាំ ២០១២ ហេតុ​នេះ​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ត​នៃ​ការ​រាតត្បាត​ធំ​ម្តងទៀត​។​

​ដូចនេះ​ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៨ នេះ បាន​ទាន់ពេលវេលា មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​អនាម័យ​លំនៅដ្ឋាន ការ​កំចាត់​ជំរក​មូស​ខ្លា វិធានការ​ការពារ​ជំងឺគ្រុនឈាម ដាក់​ថ្នាំ​អា​បែ​ត​តាម​ពាង និង​អាង​ស្តុក​ទឹក បាញ់ថ្នាំ​សំលាប់​មូស​នៅតាម​តំបន់​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​គ្រុនឈាម ៕

 

Filed in: ព័ត៌មានជាតិ