សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់​រថយន្តក្រុង​៤​គ្រឿង រកឃើញ​ដឹក​ទំនិញ​គេច​ពន្ធ និង​សាច់ជ្រូក ប្រហិត នាំចូល​ពី​ថៃ ខូច​គុណភាព​ចូល​តាម​ច្រក​ប៉ោយប៉ែត​?!

​ឃាត់​រថយន្តក្រុង​៤​គ្រឿង រកឃើញ​ដឹក​ទំនិញ​គេច​ពន្ធ និង​សាច់ជ្រូក ប្រហិត នាំចូល​ពី​ថៃ ខូច​គុណភាព​ចូល​តាម​ច្រក​ប៉ោយប៉ែត​?!

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ច្រក​ប៉ោយប៉ែ​ត​អ្នកណា​ក៏​ដឹង​ដែរ​ថា​គ្រប់គ្រង​ដោយ​សមត្តកិច្ច​សំខាន់ៗ​ពី​គឺ​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ហ៊ុយ​សុជាតិ​។​នគរបាល​អន្តោរ​ប្រវេសន៍​ក្រោម​បញ្ជារ​លោក​សំអាត​និង​អង្គភាព​កាំកុងត្រូល​ដែល​មាន​ភារកិច្ច​តំណាង​រដ្ឋ​ត​ត្រួតពិនិត្យ​មនុស្ស​និង​ទំនិញ​គ្រប​ប្រភេទ​។​តែ​ពួកគេ​មិន​បាន​អនុវត្ត​តាម​តួនាទី​ឲ្យបាន​ពេញលេញ​ឡើយ ផ្ទុយ​ទៅវិញ​បាន​ឃុប​ឃឹត​គ្នា​ដើម្បី​លាភសក្ការៈ​។​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ផ្សារ​អូរ​អំបិល ស្ថិតក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​កម្លាំង​កង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង បន្ទាប់ពី​រកឃើញ​ថា លួច​ដឹក​ទំនិញ​គេច​ពន្ធ និង​សាច់ជ្រូក ប្រហិត ដែល​នាំចូល​ពី​ថៃ​ដោយ​ខុសច្បាប់​។

​រថយន្ត​ដែល​ឃាត់​ព្រោះ​ប្រព្រឹត្ត​បទល្មើស​រួមមាន​៖ រថយន្តក្រុង​ក្រុមហ៊ុន ហ៊ា​តុង ចំនួន​១​គ្រឿង ដឹក​ប្រហិត​សាច់​មាន់​ចំនួន ២០​កា​រ៉ុង​, ប្រហិត​សាច់​ត្រី​ចំនួន ៧០​កេះ​, ស្ករ​ធុង (​ស្ករ​ក្លុយកូស​)​ចំនួន ៨០​ធុង​, ពោះវៀន​ជ្រូក​ចំនួន ៣​កេះ និង​កាបូប​ចំនួន ៥​កា​រ៉ុង​។ រថយន្តក្រុង​ក្រុង​ហ៊ុន LTC ចំនួន​១​គ្រឿង ដឹក​សា​រ៉ុង​ចំនួន ៥៥​កា​រ៉ុង​, សាប៊ូ​ចំនួន ១៣​កេះ​, មុង​ចំនួន ២២​ដុំ​, កន្សែង​ចំនួន ១៧​ដុំ​, អំបោស​ចំនួន ២​ដុំ​, កម្រាល​ចំនួន ៤​កេះ និង​ទឹក​ក្រអូប​ចំនួន​៤​កេះ​។​

​រថយន្តក្រុង​ក្រុង​ហ៊ុន អាស៊ី​បូ​ពារ៍ៈ ចំនួន​២​គ្រឿង ដឹក​គ្រឿងផ្សំ​ផលិតឡេរ​លាប​ស្បែក ចំនួន ៧​កេះ​, ខោអាវ​ចំនួន ៣៣​កា​រ៉ុង​, ឈើ​ប្រវែង​២​ម៉ែត​ចំនួន ៦​សន្លឹក​, កម្រាល​អាវ​ម៉ូតូ​ចំនួន ១​ដុំ​, ត្រី​សាល​ម៉ុន និង​ពងត្រី​ចំនួន ១​កេះ​, ត្រី​ក្រឹម​ចំនួន ៣​កេះ​, គ្រឿង​កាឡៃ​ចំនួន ៣​កេះ និង​នំ​ចំនួន​៣​កេះ​, រថយន្តក្រុង​ទាំង​៤​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​។​

​សូម​បញ្ជាក់​ដែរ​ថា កន្លងមក លោក ហ៊ុយ សុជាតិ មេ​គយ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែ​ត​ប្រើ​អំណាច​ត្រូវ​បាន​គេ​រាយការណ៍​ថា ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដោយ អោយ​មន្ត្រី​ចាប់​ជម្រឹត​ទារ​យក​លុយ ប្រជាពលរដ្ឋ​រកស៊ី​កំប៉ិកកំប៉ុក​អោយ​បង់​លុយ​យក​ស្នាដៃ បង្គ្រប់កិច្ច​ប្រមូល​ពន្ធ ឯ​ឈ្មួញ​ស្និទ្ធ​ក្រុមហ៊ុន​ធំៗ​បើកភ្លើង​ខៀវ​អោយ​នាំ​ទំនិញគេចពន្ធ​ចូល​យ៉ាង​សេរី​ដោយ​គ្មាន​ការត្រួតពិនិត្យ​។​ការ ឃុបឃិត​ជាមួយ​ឈ្មួញ​ដោយ​បង់​ប្រាក់​ពន្ធតិត​ឬ​គេចពន្ធ​បើ​គ្មាន​ការបើកដៃ​ពី សំណាក់​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​វា​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ​ព្រោះ​លោក​ឆែ​សុធា​មាន​កម្លាំង​គយ​ច​លត្ត័​ចាំ​ឃ្លាំមើល​។​

​ជាក់ស្ដែង​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្ទើរតែ​តាម​គ្រប់​ច្រកល្ហក​របៀង​ព្រំដែន និង​តាម​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែ​ត​ទាំងមូល ត្រូវបាន​គេ​មើលឃើញថា កំពុង​កើតមាន​ក្រោម​ការឃុបឃឹត​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​មេគយ ចរាចរ​លំហូរ​ទំនិញគេចពន្ធ​ចូល​យ៉ាង​អនាធិបតេយ្យ​ទាំង​ថ្ងៃ ទាំងយប់ ដោយ​ជ្រក​ក្រោម​ការប្រើ​រូបភាព​ដឹកជញ្ជូន​អូស​តាមរ​ទះ ប្រភេទ​ធំៗ​យក​មក​ស្តុប​តាម​ឈ្លាំង​ជាច្រើន​កន្លែង​ទីតាំង​នៅ​ក្នង​ក្រុង​ប៉ោយប៉ែត​ទាំងមូល ដោយ​គ្មាន​ការត្រួតពិនិត្យ និង​សួរនាំ​ពី​សំណាក់​ក្រុម​ជំនាញ​មន្ត្រី​គយ​ណា​ម្នាក់​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រកទ្វារ​ឡើយ​។​ប្រភព​ពី​អ្នក​អូសរ​ទេះ​បានឲ្យដឹងថា​៖​មន្ត្រី​គយ​និង​ចៃ​គយ​ពួកគេ​ស្គាល់​ឈ្មួញ​ទាំងនោះ ច្បាស់​ដូច​បាតដៃ​អញ្ចឹង​។​

​បើ​អ្នក​អូសរ​ទះ ទំនិញ​ទាំងនោះ​ចម្លែក​គឺ​គេ​ពួក​គ្រាន់តែ​សួ​ថា ជា​របស់​អ្នកណា​តែប៉ុណ្ណោះ គឺ​ទៅ​បាន​ដោយ​សុវត្ថិភាព​ពុំ​ចាំបាច់​រុះរើ​ឆែកឆេរ ឫ​តាមដាន​ទៅដល់​ឃ្លាំង​ស្តុក​ទំនិញ​នោះទេ ។ ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ដូចជា​លោក​មេ​គយ​ធំ គុណ ញឹម គួរតែ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយក៏​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​លោក​ហ៊ុយ សុជាតិ ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​បន្ដ​ទៅ​ទារពន្ធ​ពី​ប្រជាពលរដ្ឋ​តាម​ទំនើងចិត្ត​ដោយ​គ្មាន​វិក័យ​បត្រ័ពន្ធ​នោះឡើយ ។​

​ការពិត​មួយ​រយៈ​នេះ​នាយក​រដ្ឋមន្ត្រី​ហាក់បីដូច​ជា​ស្បាយចិត្ត​និង​ចំណូល​ពន្ធគយ​កើន​តែ​ធាតុ​ពិត​នៅ​មិនទាន់​អស់​នៅឡើយ​ព្រោះ​តាមរយៈ​នៃ​ការឃុបឃឹត​គ្នា​ជាមួយ​ឈ្មួញ​ធំៗ​មន្ត្រី​គយ​នៅតែ​ជា​មន្ត្រី​ដែល​មាន​ចំណូល​ខ្ពស់​ជាង​មន្ត្រីរាជការ​នៃ​ស្ថាប​ន័ត​រដ្ឋ​ផ្សេងៗ​ទៀត​ដដែល​។​សង្ឃឹមថា​នឹង​មាន​ការ​ពន្យល់​បកស្រាយ​ពី​សេចក្តីរាយការណ៍​នេះ​ពី​លោក​ហ៊ុយ​សុជាតិ​និង​លោក​ឆែ​សុធា​ជាមិនខាន​៕

 

Filed in: ព័ត៌មានជាតិ