សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​បាត់ដំបង​ខ្លាច​ពាក្យ​ឧទ្ទាម​សុំ​ឲ្យ​ក​ញ្ញ​រ៉​ហ្សែ​ត​ដកចេញ​!​រ៉ូ​ហ្សែ​ត​អូ​ខេ​!

សាលាក្រុង​បាត់ដំបង​ខ្លាច​ពាក្យ​ឧទ្ទាម​សុំ​ឲ្យ​ក​ញ្ញ​រ៉​ហ្សែ​ត​ដកចេញ​!​រ៉ូ​ហ្សែ​ត​អូ​ខេ​!

បាត់ដំបង​៖​កញ្ញា ស៊ិន ពៅ​ចាន់រ៉ូ​ហ្ស៊េ​ត​អតីត​ចៅសង្កាត់​អូចារ​ដែល​គេ​ដេញ​ចេញ​ក្រោយពី​គណបក្ស​នាង​ត្រូវបាន​រំលាយ​នៅ​ថ្ងៃ​ទី​៦​កុម្ភៈ បាន​យល់ព្រម​ដក​ស្លាក​ដែលមាន​ពាក្យ «​ឧទ្ទាម​ជន​» ចេញ​ពី​មុខ​ហាង​របស់​នាង​ទៅ​តាម​សំណើរ​របស់​អភិបាលក្រុង​បាត់ដំបង​។​កាលពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​ចេញ​បាន​លិខិត​កោះ​អញ្ជើញ​មួយ​មាន​ខ្លឹមសារ​ថា​៖ «​សូម​អញ្ជើញ​លោក​ស្រី ស៊ិន ពៅ​ចាន់រ៉ូ​ហ្ស៊េ​ត ម្ចាស់​អាហា​រដ្ឋា​នរ៉ូ​ហ្ស៊េ​ត​នៅ​ក្រុម​ទី ៤ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ដើម្បី​ចូលរួម​ប្រជុំ​ពិភាក្សា​ការងារ​មួយចំនួន​នៅ​ថ្ងៃ​អង្គារ ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅវេលា​ម៉ោង ១០:០០ នាទី​ព្រឹក​នៅ​សាលាក្រុង​បាត់ដំបង​»​។ ក្រោយ​ពី​ការប្រជុំ កញ្ញា ស៊ិន ពៅ​ចាន់រ៉ូ​ហ្ស៊េ​ត ម្ចាស់​អាហា​រដ្ឋា​នរ៉ូ​ហ្ស៊េ​ត បាន​ប្រាប់​កាសែត​ថា លោក​អភិបាលក្រុង​បាន​ស្នើ​ឲ្យ​កញ្ញាដក​យីហោ​ចេញពី​ហាង​លក់​នំ​បញ្ចុក​ខ្មែរ​ដែល​បាន​សរសេរ​ពាក្យ​ថា «​ហាង រ៉ូ​ហ្ស៊េ​ត រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំង​អស់​លើកលែង​តែ​ឧទ្ទាម​ជន​» របស់​នាង​ចេញ​ហើយ​នាង​ក៏​បាន​យល់ព្រម​តាម​សំណើ​នេះ​។​

​កញ្ញា​បន្តថា លោក​អភិបាលក្រុង​បាន​លើកឡើង​ថា​បច្ចុប្បន្ន​ស្រុក​ខ្មែរ​មាន​សន្តិភាព​ហើយ​មិន​គួរ​នាង​សរសេរ​ដាក់​ពាក្យ​បែប​នេះ​ជា​សាធារណៈ​នោះ​ទេ ព្រោះ​បើ​ដាក់​ស្លាក​បែបនេះ​គឺ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យល់ច្រឡំ​ថា ស្រុក​ខ្មែរ​ក៏​មាន​ជន​ឧទ្ទាម​ដែរ​។ លោក​អភិបាលក្រុង​បាន​ឲ្យ​នាង​បញ្ចេញមតិ​ជុំវិញ​ការលំបាក​លើ​អាជីវកម្ម​របស់​ខ្លួន ហើយ​កញ្ញា​ក៏​សូម​មិនឲ្យ​មាន​អ្នកម​កយាយីការ​រកស៊ី​រប​ស់​នាង​ទៀត​។​

​កញ្ញា រ៉ូ​ហ្ស៊េ​ត បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដាក់​ពាក្យ​នេះ ទៅកាន់​លោក​អភិបាល​ក្រុង​ដែរ​ថា​ការពិត​អាហា​រដ្ឋា​ន​របស់​ខ្ញុំ​មាន​ស្លាក​យីហោ​ល្អ​ត្រឹមត្រូវ​ណាស់ ប៉ុន្ដែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក ឈាង វុន បាន​មក​ចោទ​ហាង​របស់ខ្ញុំ​ថា​ជា​កន្លែង​ប្រមូលផ្ដុំ​ជន​ឧទ្ទាម​ដែល​ជា​ហេតុ​ធ្វើឲ្យ​ហាង​ខ្ញុំ​បាន​បាត់បង់​ភ្ញៀវ​មួយចំនួនធំ​។ ដូច្នេះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រាប់​គេ​ពី​ការពិត​ទេ ព្រោះ​វា​ជា​ចំណូល​ប្រចាំថ្ងៃ​របស់​ខ្ញុំ ខ្ញុំ​មិន​អាច​អត់​វា​បាន​ទេ​»​។​

​លោក សេក ចិត្ត្រា នាយករង​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ឲ្យដឹង​កាល​ពី​ម្សិលមិញ​ថា​សាលា​ក្រុង​បាន​អញ្ជើញ​កញ្ញា ស៊ិន ពៅ​ចាន់រ៉ូ​ហ្ស៊េ​ត មក​ជជែក​គ្នា​ពី​ការដាក់​ស្លាក​យីហោ​អាហា​រដ្ឋា​ន «​ហាង រ៉ូ​ហ្ស៊េ​ត រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំង​អស់​លើកលែង​តែ​ឧទ្ទាម​ជន​» ដោយ​លោក​អភិបាលក្រុង​បាន​ប្រាប់​ឲ្យ​កញ្ញា​ដក​ស្លាក​យីហោ​នោះ​ចេញ ហើយ​កញ្ញា​ក៏​យល់ព្រម​ដកចេញ​តាម​សំណើ​នេះ​ដែរ​។ លោក​បន្តថា កញ្ញា​មិន​គួរ​សរសេរ​ដាក់​ស្លាក​យីហោ​ហាង​បែបនេះ​ទេ ព្រោះ​ពេល​គេ​មើល​ទៅ​ហាក់ដូចជា​មិន​ល្អមើល​ទេ​ដោយសារ​ប្រទេស​កម្ពុជា​កំពុង​មាន​សុខសន្ដិភាព និង​ការរីកចម្រើន​គឺ​នៅក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ឧទ្ទាម​ជន​នោះ​ទេ​។​

​សូមបញ្ជាក់​ថា​៖​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ កញ្ញា រ៉ូ​ហ្ស៊េ​ត អតីត​ចៅសង្កាត់​អូរ​ចា​ក៏​ដូច​មេឃុំ ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ រួមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​សរុប​ជិត ៦០០០ រូប​បាន​បាត់បង់​តួនាទី​មុខតំណែង​។ កញ្ញា រ៉ូ​ហ្ស៊េ​ត ក៏​បាន​មក​បើក​ភោជនីយដ្ឋាន​តូច​មួយ​លក់​ម្ហូបអាហារ​នៅ​ក្រុង​បាត់ដំបង​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ម្តាយ​ចាស់ជរា​របស់​នាង និង​ជួយ​ដោះស្រាយ​ការងារ​មនុស្សធម៌​ដែល​នាង​ធ្លាប់​តែ​ធ្វើ​កន្លងមក​៕

 

Filed in: ព័ត៌មានជាតិ