សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជូនដំណឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ ក្នុងឱកាស បុណ្យ​ចូល​ឆ្នាំ​ចិន

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជូនដំណឹង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ ក្នុងឱកាស បុណ្យ​ចូល​ឆ្នាំ​ចិន

ភ្នំពេញ​៖ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ចូល ឆ្នាំ​ថ្មី ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន ក្នុង​រាជធានី​ភ្នំពេញ​នូវ​៧​ចំណុច ។​

៧​ចំណុច​នោះ​រួមមាន​៖

១. ហាម​ដាច់ខាត មិនឲ្យ​មាន​ការដុ​តផាវ កាំ​ជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ , មិន​ឲ្យ​លេង​ល្បែង​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ស៊ីសង , រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា ឬ​ប្រពៃណី ដែល​គ្មាន​ការ​អនុញ្ញត ត្រូវ​ហាមឃាត់ ។

២. នៅ​គ្រប់​ទីកន្លែង កម្សាន្ត​សប្បាយ​នានា មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា​សន្តិសុខ ភ្លើងចង្ក្រាន ចរន្ត​អគ្គិ​នី ដែល​អាច​បង្ក ឲ្យមាន​គ្រោះ​អគ្គិភ័យ កើតឡើង​ជា​យថាហេតុ ។​

​ដោយឡែក ការដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត ហាម​ដាច់ខាត មិន​ឲ្យ​ដុត​លើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ ។​

៣. អាជ្ញាធរ​មាន សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ចាត់វិធានការ ឲ្យ​ម៉ឺងម៉ាត់​បំផុត កុំឲ្យ​មាន​ការនាំចូល​ផាវ កាំ​ជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចូល រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ ដកហូត​វត្ថុ​ទាំងនេះ ដែល​មាន​តាំង​លក់ នៅ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ ។​

៤. គ្រប់​អង្គភាព សាលា​ខណ្ឌ​និង​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ ដល់​មន្ត្រីរាជការ និយោជិត កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ឲ្យ​អនុវត្ត​តាម​ការណែនាំ​នេះ ឲ្យមាន​ប្រសិទ្ធភាព ។​

៥. មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ខាងលើ ឲ្យបាន​ទូលំទូលាយ ។​

៦. ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន យោធភូមិ​ភាគ​ពិសេស ត្រូវ​ចេញ​បទបញ្ជា ឲ្យបាន​ម៉ឺងម៉ាត់ ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព ។​

៧. ជន​ណា​បំពាន លើ​សេចក្តីណែនាំ​នេះ ឬ​ប្រព្រឹត្តល្មើស បង្ក​ឲ្យមាន​ចលាចល ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុ​វត្តិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ៕

 

Filed in: ព័ត៌មានជាតិ