សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គំនរ​ឈើ​សុ​ក្រម​ដែល​ឈ្មួញ​យក​លាក់​ទុក​មាន​ចំនួន ៤៥ ដុំ ប្រវែង ៨ ម៉ែត្រ​នៅ​ខាងក្រោយ​ជញ្ចាំង​ក្រុមហ៊ុន UniGreen ហៅ​ជ​ញ្ចាំ​ខៀវ​

គំនរ​ឈើ​សុ​ក្រម​ដែល​ឈ្មួញ​យក​លាក់​ទុក​មាន​ចំនួន ៤៥ ដុំ ប្រវែង ៨ ម៉ែត្រ​នៅ​ខាងក្រោយ​ជញ្ចាំង​ក្រុមហ៊ុន UniGreen ហៅ​ជ​ញ្ចាំ​ខៀវ​

​ស្រុក​កោះ​ញែក ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ២ រសៀល កំលាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ដឹកនាំ​កំលាំង​ដោយ​លោក ឈួន សេរី​វឌ្ឍន៍ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក លោក   លឿង ភារុណ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក លោក លុន បញ្ញា នាយ​សង្កាត់​រ៉​យ បាន​ចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ប្រភេទ​សុក្រ​ម បាន​ចំនួន​៤៥ កំណាត់ ប្រវែង ៨ មែត្រ ប្រភេទ​ឈើ​សុក្រ​ម នៅ​ចំណុច​ភូមិ​អូយេះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ។​

​បើ​យោង​តាម​សំដី​ពី​អក្នភូមិ​ក្បែរ​នោះ​បាន​អោយដឹងថា ឈើ​ទាំង​នោះ គាត់​មិន​បានដឹងថា​ជា​ឈើ​របស់​អ្នកណា​ទេ គាត់​គ្រាន់តែ​ដឹងថា មាន​គេ​ដឹកឈើ​ទាំង​នោះ​យក​មក​លាក់ទុក​ក្បែរ​ជញ្ចាំង​ក្រុមហ៊ុន UniGreen (​ហៅ​ជញ្ចាំង​ខៀវ​)​ជា​យូរណាស់​មកហើយ ។

​អក្នសារព័ត៌មាន​យើង​បាន​ទូរសព្ទ័​ទាក់ទង​ទៅ​ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន UniGreen ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណី​ដែល​ពាក់​ពន្ធ័​ឈើ​ទាំងនោះ ហើយ​គាត់​ក៏​បាន​ឆ្លើយ​បកស្រាយ​មក​វិញ​ថា ឈើ​ទាំង​នោះ​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​គាត់​ទេ ។

​សារព័ត៌មាន​យើង​ក៏​បាន​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​ដើម្បី​ចុះ​បង្ក្រាប និង​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ត្រាច ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ៕

 

2016_01_26v1 (3) 2016_01_26v1 (1) 2016_01_26v1 (2)

Filed in: ព័ត៌មានជាតិ