សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​រួមគ្នា​អនុវត្ត​ផែនកា​រទាំង​៨​ចំណុច​

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​រួមគ្នា​អនុវត្ត​ផែនកា​រទាំង​៨​ចំណុច​

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ​១៥,១០៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ នៅ​តំបន់​កប់​ស្រូវ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​មិញ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរម្លឹក​ដល់​អ្នក​

​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត​ផែនកា​រទាំង​៨​ចំណុច​ដែល​សម្តេច បាន​ដាក់​ចេញ​កាលពីពេល​ថ្មីៗ​នេះ ។​
​ផែនកា​រទាំង​៨​ចំណុច​នោះ​រួមមាន​៖
១៖ យកចិត្តទុកដាក់​លើ​ការផ្តល់ប្រាក់​ឈ្នួល​អប្បបរមា ១៧០​ដុល្លារ​
២៖ យកចិត្តទុកដាក់​លើ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​បង់ថ្លៃ​សម្រាប់​កម្មករ កម្មការិនី​ទាំង​ក្រុង និង​ក្រៅ​ប្រព័ន្ធ​
៣៖ យកចិត្តទុកដាក់​លើ​ការឧបត្ថម្ភ​ប្រាក់​ដល់​កម្មការិនី​ឆ្លងទន្លេ​, ការ​ជិះ​រថយន្តក្រុង​ដោយ​មិន​បង់ប្រាក់​, កម្មការិនី​ពេល​សម្រាកសម្រាល​កូន​រយៈ​ពេល ៣​ខែ​ជាមួយ​ប្រាក់​ឈ្នួល ១២០​ភាគរយ​។​
៤៖ យកចិត្តទុកដាក់​លើ​កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​កម្មការិនី​ពេល​សម្រាលកូន​
៥៖ តាមដាន​លើ​របប​សន្តិសុខ​សង្គម​សម្រាប់​ការថែទាំ​សុខភាព​របស់​កម្មករ កម្មការិនី​
៦៖ តាមដាន​ការដំឡើង​ថ្លៃឈ្នួល​ផ្ទះ​
៧៖ រៀបចំ​ដាក់​ឲ្យ​អ្នក​អនុវត្តន៍​នូវស​ន្តិ​សុខប្រាក់​សោធន​និវត្តន៍​នៅ​ឆ្នាំ​២០១៩
៨៖ បន្ត​យកចិត្តទុកដាក់​លើ​សុខទុក្ខ​លើក​ម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​
​សម្តេច ហ៊ុន សែន ក៏បាន​អំពាវនាវ​កម្មករ កម្មការិនី បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្តេច​នៅ​បន្ត​ថែទាំ​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច ១០​ឆ្នាំ​បន្តទៀត​។ សម្តេច​អះអាង​ថា ដរាបណា​នៅ​មាន​វត្តមាន​របស់​ស​ម្តេច សម្តេច​មិន​អនុញ្ញាត​ឲ្យមាន​ការបំ​ផ្លាញ​ប្រទេស​នេះឡើយ ហើយ​សម្តេច​មិន​ហាមឃាត់​លោក សម រង្ស៊ី ក្នុង​ការ​ចូល​ប្រទេស​នោះទេ ឲ្យតែ​ហ៊ាន​ប្រឈមមុខ​ជាមួយ​ច្បាប់​របស់​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ