រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទើបបង្ហោះនៅលើ Facebook នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងមួយនេះ បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះប្រធានអង្គភាពអប់រំដែលធ្វេសប្រហែសក្នុងការគ្រប់គ្រងវត្តមានបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទមិនបានល្អ ៕