សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តើ​មាន​តែ​មនុស្ស​៦​នាក់​ទេ​ឬ​ដែល​ត្រូវ​មានទោស​ក្នុង​រឿង​ឱយ​យួន​ចូល​កាប់​ឈើ​ខុសច្បាប់​និង​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​នៅ​អូរ​លែរ​?

តើ​មាន​តែ​មនុស្ស​៦​នាក់​ទេ​ឬ​ដែល​ត្រូវ​មានទោស​ក្នុង​រឿង​ឱយ​យួន​ចូល​កាប់​ឈើ​ខុសច្បាប់​និង​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​នៅ​អូរ​លែរ​?

មណ្ឌលគិរី​ ៖ ​ជាក់ស្តែង​ក្រុម​ការងារ​ចំរុះ​ថ្នាក់ជាតិ​ចុះ ស្រាវជ្រាវ​ចាប់​ឃាតករ​និង​បក្ខពួក ៦​នាក់​ដែល​ពាក់​ពន្ធ័​និង​ការបាញ់សម្លាប់ មន្ត្រី​ការពារ​ព្រៃឈើ ចំនួន​៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី​តែប៉ុណ្ណោះ​បញ្ជូនទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​វេលា​ម៉ោង ១៥​និង​០០ នាទី ថ្ងៃទី​៤​ខែគុម្ភៈ​ឆ្នាំ​២០១៨ ។ ​ក្រុមការងារ​ដែល​តាម​ភារកិច្ច​មាន​ភារកិច្ច​បង្កា​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​​នេះ​ស្ថិត​នេះ​ក្រោម​បញ្ជា នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង ជា​ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន ធម្មជាតិ ។​

​ករណី ឃុប ឃិត​ជាមួយ ជនបរទេស (​ជនជាតិ​វៀតណាម​) ឲ្យចូល​មក​បោះជំរុំ កាប់​ព្រៃឈើ និង បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ជាហេតុ​នាំឲ្យ​កើតមានឡើង បទល្មើស​ឃាតកម្ម​(​មន្ត្រី​ច្បាបប់​ថា​ជា​ឃាតកម្ម​គិត​ទុកជា​មុន )​ដោយ​បាញ់​សម្លាប់​មនុស្ស ចំនួន​៣​នាក់ (​មន្ត្រី​រដ្ឋ​២​នាក់ និង​បុគ្គ​លឹក​អង្គការ អភិរក្ស​សត្វព្រៃ​ចំនួន​០១​នាក់ ស្ថិត​ក្នុង​ឯកសណ្ឋាន​)​កាលពី​ថ្ងៃ​ទី​៣០​មករា​ឆ្នាំ​២០១៨ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖១/- សេក វឌ្ឍនា នាយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​២/- ឈ្មេ​ាះ តើ​ន សុខ​ណៃ មន្ត្រី​ឧទ្យាណ​នុរ​ក្ស ដែន ជម្រក​សត្វព្រៃ ជីវៈចម្រុះ (​កែវ​សីមា​) ហៅ (WCS) ។​៣/-​ឈ្មោះ​ធុល ខ្នា បុគ្គលិក​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ (wcs) ស្ថិត​នៅ​ចំណុច ភូមិ​ពូ​ហ្យា​ម ឃុំ​សែន មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​

​ឃាតករ​និង​បក្ខពួក ៦​នាក់់​ដែល​ត្រូវបាន​ក្រុម​ការងារ​ចំរុះ​ថ្នាក់ជាតិ ស្រាវជ្រាវ​ចាប់ មាន ៖១/- ឈ្មោះ ផល ពេញ នាយប៉ុស្តិ៍ នគរបាល​ការពារ​ព្រំដែន​អូរ​លែ នៃ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២១២/-​ឈ្មោះ កើត វេ​ហា មេ​ប៉ុស្តិ៍​យោធា​ការពារ​ព្រំដែន (​ដាក់​កា​) នៃ​យោធា វរៈ​ការពារ​ព្រំដែន លេខ​១០៣ ។​៣/- ឈ្មោះ កើត វេត្តា យោធា​.​វរៈ​ការពារ​ព្រំដែន​១០៣​។​
៤/- ឈ្មោះ​ទ​ន ធារ៉ា មន្ត្រី​នគ​រប​ល​ប៉ុស្តិ៍ (​អូរ​លែ​)​។​៥/- ឈ្មោះ ឡាយ សា​វី មន្ត្រី​យោធា​វរៈ​ព្រំដែ​លេខ​១០៣.៦/- ឈ្មោះ ឈាង វ៉ាន់និត ជា​ជន​សុីវិល ត្រូវជា​ប្អូន​របស់​ជនសង្ស័យ​ឈ្មោះ (​ផល ពេញ​) ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អំពើ​ឃាតកម្ម​បាញ់​មន្ដ្រី​ការពារ​ព្រៃឈើ​៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ដែល​ក្រសួង​បរិស្ថាន​ចាត់ទុកថា ជា​វរៈជន​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ បាន​ធ្វើឲ្យ​កក្រើក និង​ផ្ទុះ​ការចាប់អារម្មណ៍ នៅ​ទូទាំង​ប្រទេស ហើយ​គេ​អាច​ចាត់ទុកថា ជា​សំណុំរឿង​សន្ដិសុខ​ដ៏​ធំ​បំផុត​នៅ​ដើមឆ្នាំ​២០១៨​នេះ​តែ​ចុង​ក្រោយ​រកឃើញ​តែ​មនុស្ស​៦​នាក់​ប៉ុណ្ណោះ​? ។ ឯ​យួន​ដែល​ចូលមក​ចាប់​មិន​បាន​ឬ​ក៏​មិន​ចាប់​តែ​ម្តង​?​។​

​សំណុំរឿង​នេះ​ត្រូវបាន​បិទ​បញ្ចប់​ទាំងស្រុង តាំងពី​ដំណាក់កាល​ស៊ើបអង្កេត និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនល្មើស​ទាំង​៦​នាក់​បា​ន័យ​ថា​៖​គេ​មិន​ស្រាវជ្រាវ​រក​អ្នក​ពាក់​ពន្ធ័​នៅ​ពីក្រោយ​និង​ទទួល​ផកប្រយោជន៍​ពី​បទល្មើស​ខាងលើ​ឡើយ​។​មិនដឹងថា​៖​តើ​តុលាការ​ខ្មែរ​យើង​អាច​បន្ត​រក​ទៀត​បាន​ឬ​អត់​ទេ​?​។ ព្រោះ​រឿង​បន្ដ​ទៀត​នោះ​គឺ ស្ថិត​ក្នុង​ដំណាក់កាល​ដំណើរការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ ដើម្បី​ឈាន​ទៅដល់​ការបើក​ស​វនា​ជំនុំជម្រះ និង​ផ្ដន្ទាទោស​តាមច្បាប់ នូវ​សំណុំរឿង​ដ៏​ក្ដៅគគុក​ដែល​បាន​កើតឡើង​នៅ​គៀក​នឹង​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ក្នុងពេល​ដែល​សមត្តកិច្ច​បាន​បាន​ប្រកាស​បិទប​ញ្ចប់​និង​ថា​បាន​ទទួល​បាន​ភាពជោគជ័យ និង​ផ្លែផ្កា​ដ៏​ធំធេង​បែបនេះ ។​

​សូម​រំលឹក​ថា តាំងពី​ថ្ងៃ​កើតហេតុ​(៣០​មករា​)​រហូត មកដល់​រសៀល​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ជា​វេលា​ដឹក​ក្រុម​ជនល្មើស​ចូល​ទៅកាន់​ពន្ធនាគារ ក្រោយ​តុលាការ​ចេញ​ដី​ការឃុំខ្លួន គេ​និយាយថា​៖​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ រួមមាន នគរបាល កងរាជអាវុធហត្ថ និង​យោធា បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​!!​។​ផ្ទុយ​ទៅ​វិញ​សម្រាប់​អ្នកសង្កេតការណ៍​ចាត់ទុកថា​៖​វា​គ្រាន់តែ​ជាការ​ពន្លត់ភ្លើង​ករណី៍​កុំ​ឲ្យ​រាលដាល​តែប៉ុណ្ណោះ​មិនមែន​ជា​ការបង្ការ​កុំឲ្យ​មាន​ភ្លើង​កើតឡើង​នោះទេ​។​

​មានន័យ​ថា ក្រុម​សមត្តកិច្ច​ចំរុះ​មិនបាន​អើពើ​ទប់ស្កាត់​កុំឲ្យ​កើត​បទល្មើស​នោះ​ឡើយ ។ ព្រោះ​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​មិនមែន​ទើតែ​កើតណា​វា​កើត​រាប់​ឆ្នាំ​រាប់​ខែ​ឈ្មួញ​ខ្លះ​ក្លាយជា​ឧកញ៉ា​ដោយសារ​រកស៊ី​កាប់​ឈើ​កាសែត​ក៏​បាន​ចុះផ្សាយ​ព្រោងព្រាត​តែ​គ្មាន​អ្នក​ណា​យកចិត្តទុកដាក់​ឡើយ​បើ​ទោះ​ជា​នាយករដ្ឋមន្ត្រី​ប្រាប់​ថា​ឲ្យ​បង្ក្រាបក៏​ដោយ​?​ឧកញ៉ា​ទាំងនោះ​មាន​ជាអាទិ​៖​ឧកញ៉ា​ខ្នា​។​ឧកញ៉ា​សឹង​សំអុល ។ ឧកញ៉ា​តុ​ប​វិដា ។ ឧកញ៉ា​សី ។ ឧកញ៉ា​ពៅ ។ ឧកញ៉ា​តាន់​ស៊ីវិ​រៈហៅ​លក្ស័ ។ ឧកញ៉ា គិត​ម៉េង ។ ឧកញ៉ា​ជ័យ ៕​ល​៕

 

Filed in: ព័ត៌មានជាតិ