សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុស្សាវរីយ៍​និង​ទស្សនៈ​សុខ​ណៃ​មន្ត្រី​ការពារ​ព្រៃឈើ ជាមួយ​គ្រួសារ​និង​ប្រជាពលរដ្ឋ​មុនពេល​គេ​បាញ់សម្លាប់​!

​អនុស្សាវរីយ៍​និង​ទស្សនៈ​សុខ​ណៃ​មន្ត្រី​ការពារ​ព្រៃឈើ ជាមួយ​គ្រួសារ​និង​ប្រជាពលរដ្ឋ​មុនពេល​គេ​បាញ់សម្លាប់​!

មណ្ឌលគិរី​៖ សុខ​ណៃ​ជា​មន្ត្រី​ឧទ្យានុ​រ​ក្ស​ដែល​អ្នកស្រុក​ចាត់តុកថា​ជា​មនុស្ស​មានឆ​ន្ទៈ និង​មនសិការ​ខ្ពស់​ក្នុង​ការស្រឡាញ់ និង​ការពារ​ព្រៃ​។ សុខ​ណៃ តែងតែ​ស្លៀកពាក់​ជាប់​ជានិច្ច​នូវ​ឯកសណ្ឋាន​ជា​ឧទ្យានុ​រក្ស​។ មិត្តភក្ដិ​របស់ សុខ​ណៃ ឧស្សាហ៍​និយាយ​ចំអក​និង​លេងសើច​ទៅកាន់​គាត់​ថា «​ស្រលាញ់​ប្រពន្ធ ឬ​ស្រឡាញ់​ឯកសណ្ឋាន​…?»​។ សុខ​ណៃ ដែល​មាន​ជំងឺ​ប្រចាំកាយ​(​ឈាម​ស ស៊ី​ឈាមក្រហម និង​ជំងឺ​ក្រពះ​) ហើយ​មាន​កូនស្រី​តូច​២​នាក់​ដ៏​គួរឲ្យ​អាណិត​ស្រឡាញ់ តែងតែ​ឱប​នែបនិត្យ​ជាមួយនឹង​កូនៗ និង​យក​ទូរស័ព្ទ​ថតរូប Selfie​ត្រូវបាន​គេ​ប្រាប់ថា​៖«​មួយជីវិត​របស់ខ្ញុំ ឲ្យតែ​ធ្វើ​ដើម្បី​ជាតិ ខ្ញុំ​ចូល​ចិត្ត​»​ជា​សម្តី​សុខ​ណៃ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ក្នុងចំណោម​៣​នាក់​ដែល​ត្រូវបាន​មន្ត្រី​ក្បត់ជាតិ​និង​ពុករលួយ​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​៣០​មករា​ឆ្នាំ​២០១៨​។​

​កើត​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៨១ សុខ​ណៃ មាន​បងប្អូន​បង្កើត​ចំនួន​៨​នាក់ ស្រី​៣​នាក់ និង​ប្រុស​៥​នាក់ ហើយ សុខ​ណៃ ជា​កូន​ទី​៥​។ លោកឪពុក​សុខ​ណៃ​ឈ្មោះ​តើន ម្យើ​ប បាន​ស្លាប់​តាំង​ពី​សុខ​ណៃ នៅ​តូច​មក​ម្ល៉េះ​។ ម្ដាយ​សុខ​ណៃ ឈ្មោះ កៃ ព្លូស បច្ចុប្បន្ន​មាន​វ័យ​ជរា និង​រស់នៅ​ជុំគ្នា​ជាមួយនឹង​ប្រពន្ធ​កូន​របស់ សុខ​ណៃ​។​ទោះ កើត​ក្នុង​ត្រកូល​គ្រួសារ​មាន​ជីវភាព​លំបាក និង​ជា​ជនជាតិដើម​ភាគតិច​ព្នង សុខ​ណៃ បាន​ខិតខំ​រៀនសូត្រ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​នៅក្នុង​ខេត្ត​មណ្ឌលគិរី​។​

​ដោយសារ​ការតស៊ូ​ជម្នះ​ការលំបាក និង​ក្រេប​យក​ចំណេះដឹង​បន្ថែម សុខ​ណៃ បាន​បញ្ចប់​ដោយ​ជោគជ័យ​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លើ​ជំនាញ​ឯកទេស​គ្របគ្រង​។​សុខ​ណៃ បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធដើម និង​បាន​បន្សល់​ទុក​កូនស្រី​ម្នាក់​ឈ្មោះ តើ​ន ណាហ្សា អាយុ​៦​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​រៀន​ថ្នាក់​ទី​១ នៅ​សាលាបឋមសិក្សា ក្នុង​ស្រុក​អូររាំង​។ ក្រោយមក សុខ​ណៃ បាន​ចាបដៃ​ជាមួយ​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​ទូច ណា​រ៉ា​ន់​អាយុ​៣២​ឆ្នាំ និង​បាន​ចំណងដៃ​កូន​ស្រី​ម្នាក់​ឈ្មោះ តើ​ន កា អាយុ​១​ឆ្នាំ​២​ខែ ជា​កូនស្រី​ទី​២​របស់​សុខ​ណៃ​។​

​ក្នុង​ពិធី​បុណ្យសព លោកស្រី ទូច ណា​រ៉ា​ន់ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​រី ឃុំ​ព្រែក​ពោធិ៍ បាន​រម្លឹក​ពី​អនុស្សាវរីយ៍ តើ​ន សុខ​ណៃ ថា​៖ ប្ដី​របស់​គាត់​កាល​នៅ​រស់​គឺ​ជា​មនុស្ស​ដែល​បងប្អូន​សាច់ញាតិ និង​មិត្តភក្ដិ​ស្រឡាញ់​និង​កោតសរសើរ​ចំពោះ​ទង្វើ​របស់​គាត់​ថា​ជា​មនុស្ស​ស្លូតបូត ស្មោះត្រង់ និង​ក្លាហាន​។ សុខ​ណៃ អតីត​ធ្លាប់ធ្វើ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ក្នុង​ខេត្ត​មណ្ឌលគិរី មុនពេល​ធ្វើ​ជា​មន្ត្រី​អភិរក្ស​បរិស្ថាន​។​

​ក្រោយមក សុខ​ណៃ ក៏​បាន​វិវត្តន៍​ខ្លួន​តាមរយៈ​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់ខ្លួន​ចូល​បម្រើ​ការងារ​ជាមួយ​អង្គការ WCS ក្នុង​តួនាទី​ជា​ជំនួយការ និង​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស ក្នុង​ក្រុម​អភិវឌ្ឍន៍​សហគមន៍​អណ្ដូង​ក្រឡឹង ដែនជម្រកសត្វព្រៃ​កែវ​សីមា នៅ​ឆ្នាំ​២០១៤​។ ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ធនធាន​ចំណេះដឹង ជាពិសេស សុខ​ណៃ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​។​

​សុខ​ណៃ ត្រូវបាន​ក្រុម​ល្បាត​សហគមន៍​អណ្ដូង​ក្រឡឹង និង​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត ស្រឡាញ់​និង​ចូលចិត្ត សុខ​ណៃ យ៉ាង​ខ្លាំង​ជាមួយ​នឹង​ប្រជាប្រិយភាព និង​ភាពប៉ិនប្រសព្វ​ក្រមិចក្រមើម​របស់ សុខ​ណៃ​។ នៅ​ឆ្នាំ​២០១៧ សុខ​ណៃ បាន​ប្រឡង​ជាប់​ជា​មន្ត្រី​ឧទ្យានុ​រក្សរ​បស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី នៃ​ក្រសួង​បរិស្ថាន​។ ជា​មនុស្ស​ដែល​ស្រឡាញ់​ការងារ​និង​មាន​សាមគ្គីភាព សុខ​ណៃ បម្រើ​ការងារ​ដោយ​ពុំ​ខ្លាច​ពី​ការនឿយហត់ ព្រោះ​អ្វីដែល សុខ​ណៃ ធ្វើ​គឺ​ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ ជា​ជនជាតិ​ភាគតិច​ព្នង សុខ​ណៃ ស្រឡាញ់​សត្វព្រៃ និង​តែងតែ​ដើរ​ដោះ​អន្ទាក់​របស់​ពួក​ព្រាន​។​

​មនុស្ស​ជាច្រើន​ដែល​ធ្លាប់​ស្គាល់ សុខ​ណៃ បានដឹង​យ៉ាងច្បាស់​ថា សុខ​ណៃ ជា​ឧទ្យានុ​រក្ស​ដែល​គួរឲ្យ​គោរព​និង​ស្ញប់ស្ញែង​ជាទី​បំផុត​នូវ​វីរភាព​របស់ សុខ​ណៃ​។ ទង្វើ​របស់ សុខ​ណៃ គឺ​មួយ​ជីវិត​របស់​គាត់ ឲ្យតែ​ធ្វើ​ដើម្បី​ជាតិ គឺ​គាត់​ចូលចិត្ត​។ វីរភាព​ដែល​មិន​អាច​កាត់ថ្លៃ​បានរ​បស់ សុខ​ណៃ ត្រូវ​ជន​អគតិ​ដែល​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បាន​ផ្តាច់​ជីវិត​របស់ សុខ​ណៃ បន្សល់​នូវ​ភាព​សោកស្ដាយ និង​ក្ដី​សោ​ក​សង្វេគ​បំផុត​ចំពោះ​ការបាត់បង់​ឧទ្យា​នុរ​ក្ស តើ​ន សុខ​ណៃ ក្នុង​បុព្វហេតុ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​។​

 

Filed in: ព័ត៌មានជាតិ