សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​សន្និបាត​បូកសរុប​លើក​ទិសដៅ​បន្ត​មន្ទីរ​អប់រំ​ខេត្ត​

បិទ​សន្និបាត​បូកសរុប​លើក​ទិសដៅ​បន្ត​មន្ទីរ​អប់រំ​ខេត្ត​

​បាត់ដំបង ៖ ថ្មីៗ​នេះ​នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​បាត់ដំបង បាន​រៀប​ចំ​ពី​ធី បិទ​សន្និបាត​បុក សរុប​វាយតម្លៃ​ការងារ​អប់រំ យុវជន​និង​កីឡា​ខេត្ត ឆ្នាំ​សិក្សា​២០១៥-២០១៦ និង​លើ​ទិសដៅ អនុវត្ត​ឆ្នាំ​សិក្សា​២០១៥-២០១៦ ក្រោម​ការចូលរួម​ពី​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង​ខេត្ត​។​

​ក្នុង​របាយ​ការ​របស់​លោកស្រី មាស ភិរុណ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​បានឲ្យដឹងថា តាមរយៈ​ការពិភាក្សា​ជា​រួម​លើ​ប្រធានបទ ដោយ​ផ្តោត​លើ​អនុវិស័យ​ទាំង​៦​របស់ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ដែល​សន្និបាត​បាន​លើក​ឡើង​គឺ អនុវិស័យ​អប់រំ​កុមារ​តូច អនុវិស័យ​បឋមសិក្សា អនុវិស័យ មធ្យមសិក្សា អនុវិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​អនុវិស័យ អភិវឌ្ឍន៍ យុវជន និង​អនុវិស័យ អប់រំ​កាយ​និង​កីឡា​។ ឆ្លងកាត់​តាម​ការវិភាគ និង​ការ​សំយោគ អង្គ​សន្និ បាត​ទាំងមូល​បាន​រកឃើញ នូវ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​លើ​អនុវិស័យ​ទាំង​៦ ក្នុង គោលដៅ​ជម្រុញ​វិស័យ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ឲ្យ​អនុវត្ត​ការងារ​បាន​កាន់តែ​ល្អ ប្រសើរ​ឈានទៅ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៤-២០១៨ ខាងមុខ​។​

​លោក ជាម ច័ន្ទ​សោភ័ណ បានបញ្ជាក់​ថា​បទពិសោធ​ន៍​ទាំង​ប៉ុន្មាន ដែល​បាន​បង្ហាញ ជូន​ក្នុង​អង្គសន្និបាត សុទ្ធតែ​មាន​អត្ថប្រយោជន៍ និង​មាន​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ត​គោ​ន​យោ បាយ ឆ្លើយតប​ទៅ​និង​ការ ពង្រឹងគុណភាព​វិស័យ​អប់រំ ធ្វើឲ្យ​កុមារ និង​យុវជន​របស់​យើង ឈានឆ្ពោះ​ទៅរក​អនាគត​ភ្ឡឺស្វាង​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត ខ្ញុំ​មាន​មោទនភាព និង​ក្តី​សង្ឃឹម​យ៉ាង​កក់ក្តៅ​ចំពោះ​លទ្ធផល ដែល​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត សម្រេចបាន ហើយ​ខ្ញុំ​ជឿជាក់ថា លោក​លោកស្រី​ជា មន្ត្រី​គ្រប់គ្រង អប់រំ​គ្រប់​លំដាប់ថ្នាក់ ព្រម​ទាំង​គ្រប់​សមាសភាព​ពាក់ព័ន្ធ ពិត​ជា​បន្ត​ការខិតខំ ប្រឹងប្រែង និង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ការ​អ​ភ​វឌ្ឍន៍​វិស័យ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ឲ្យ​កាន់ តែ​មាន​ភាព​រីកចំរើន​មួយ​កំរិត​ថែមទៀត​។ លោក​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ សូម មេត្តា​ខិតខំ​បំពេញ​បន្ថែម​ទៀត​នូវ​ការងារ​មួយចំនួន​មានដូចជា ពង្រឹង​ការងារ​អប់រំ​កុមារ​តូច គ្រប់​រូបភាព​ទាំង​មត្តេយ្យ​រដ្ឋ សហគមន៍ មត្តេយ្យ​ខ្នង​ផ្ទះ និង​វិស័យ​ឯកជន ដើម្បី​ប្រមូល​កុមារ អាយុ​ពី​៣​ទៅ​៥​ឆ្នាំ បាន​ចូលរៀន ពង្រឹង​ថែម​ទៀត​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ការបង្រៀន និង​រៀន និង​ពង្រឹង លើ​ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​ថវិការ ឲ្យមាន​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព​ជាដើម ៕

 

DSC_0219 DSC_0221 DSC_0220

Filed in: ព័ត៌មានជាតិ