សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​រថយន្តក្រុង​ក្រុមហ៊ុន « ស្ទឹងសែន នី​កា » លួច​បង្កប់​ដឹកឈើ​ប្រណីត

បង្ក្រាប​រថយន្តក្រុង​ក្រុមហ៊ុន « ស្ទឹងសែន នី​កា » លួច​បង្កប់​ដឹកឈើ​ប្រណីត

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ទួលគោក ដោយ​មាន​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ បាន​ធ្វើ​ការបង្ក្រាប បទល្មើស​ព្រៃឈើ ដែល​ឈ្មួញ​ទុច្ចរិត លួច​ដឹក​តាម​រថយន្តក្រុង​យក​មក​លាក់ទុក​នៅក្នុង​ចំណតរថយន្ត​មួយកន្លែង នៃ​មូលដ្ឋាន​ខណ្ឌ​ទួលគោក ជា​លទ្ធផល​ដកហូត​ឈើ​ប្រណីត​ខុសច្បាប់ ប្រមាណ​ជិត​២​ម៉ែត្រគូប និង​រថយន្ត​ក្រុង​ចំនួន ១​គ្រឿង​។​

​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ប្រាប់ឲ្យដឹង​ថា ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នេះ ធ្វើឡើង កាលពី​វេលា​ម៉ោង ១០ និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភះ ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក អ៊ុន វណ្ណា​រិទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ តំណាង​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ទួលគោក ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ធ្វើ​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជាក់ស្តែង នៅ​ចំណុច​ចំណតរថយន្ត​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៧ ភូមិ​៣ ក្រុមទី​៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ប្រាប់ឲ្យដឹង​ថា ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច​ចម្រុះ ដកហូត ឈើ​ប្រណីត ប្រភេទ សុ​ក្រម​ចំនួន​៣៥​ដុំ សរុប​ទម្ងន់​ប្រហែល​ជិត​២​ម៉ែត្រគូប ។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ប្រាប់​បន្ត​ទៀត​ឲ្យដឹងថា ការបង្ក្រាប​ឈើ​ប្រណីត​ប្រភេទ សុក្រ​ម ទាំងអស់នេះ គឺ​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ អំពី​បទល្មើស​ព្រៃឈើ ទើប​កម្លាំង សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ទួលគោក ដោយ​មាន​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផង​នោះ ចុះ​ធ្វើ​ការបង្ក្រាប​ជាក់ស្តែង​តែ​ម្តង ។​

​សមត្ថកិច្ច​ប្រាប់​បញ្ជាក់ថា ឈើ​ប្រណីត​ប្រភេទ សុក្រ​ម នេះ ត្រូវបាន​ឈ្មួញ​ដឹក​ចេញ​ខេត្ត​ព្រះវិហារ ដោយ​ដឹក​តាម​រថយន្ត ក្រុង របស់​ក្រុមហ៊ុន ស្ទឹងសែន នី​កា ខូ អិល ធី​ឌី ពាក់​ស្លាក​លេខ ភ្នំពេញ 3D.3377 លួច​យក​មក​លាក់ទុក​នៅក្នុង ចំណុច​ចំណត​រថយន្ត​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៧ ភូមិ​៣ ក្រុមទី​៩ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​នឹង​បន្ត​ដឹក​ចេញ​ដើម្បី​យក​ទៅ​ចែកចាយ​កន្លែង​ផ្សេង​បន្តទៀត ។​
​សមត្ថកិច្ច​ប្រាប់​បន្តថា ឈើ​ប្រណីត​ទាំងអស់ និង​រថយន្តក្រុង​១​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ ព្រែក​ព្នៅ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​ព្រៃឈើ​៕

Filed in: ព័ត៌មានជាតិ