រាជធានីភ្នំពេញ ៖ លោកស្រី រស់ សោភនី អតីតមន្ត្រីទូរទស្សន៍ជាតិកម្ពុជា និងជាអតីតអ្នកអានព័ត៌មានអន្តរជាតិរបស់ទូរទស្សន៍ជាតិកម្ពុជា បានទទួលមរណភាព នៅប្រទេសបារាំង នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញនេះ វេលាម៉ោង ៥ និង២០នាទី
ទៀបភ្លឺ ម៉ោងនៅប្រទេសបារាំង ត្រូវម៉ោង១១ និង២០នាទីថ្ងៃត្រង់ ម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
លោកស្រី រស់ សោភនី បានចូលនិវត្តន៍ពីក្រសួងព័ត៌មាន រយៈពេល ២ឆ្នាំ មកហើយ។ មុនចូលនិវត្តន៍ លោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋាន និងជាអ្នកគ្រប់គ្រងព័ត៌មានអន្តរជាតិ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា៕