សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ពាក់ព័ន្ធ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​បូរី​សន្តិភាព ៣​សង្កាត់​ចោមចៅ​ទី​២ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​ពលរដ្ឋ​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ពាក់ព័ន្ធ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​បូរី​សន្តិភាព ៣​សង្កាត់​ចោមចៅ​ទី​២ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​ពលរដ្ឋ​

ភ្នំពេញ​៖  អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង រួម​ដំណើរ​ដោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​និង​មន្ទីរ​ពាក់ព័ន្ធ​ ​នៅ​រសៀល​ថ្ងៃ សៅរ៏ ៣​រោច ខែ​មាឃ ឆ្នាំរកា​នព្វស័ក​ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​៣​កុម្ភះ ឆ្នាំ​២០១៨ បាន​អញ្ជើញ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​បូរី​សន្តិភាព​៣ សង្កាត់​ចោមចៅ​ទី​២ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ  ។  ក្នុង​បំណង​ចង់ដឹង ពី​កង្វល់ និង​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទី​នេះ ។  ដើម្បី​បំពេញ​ទៅតាម​ការចង់បាន​របស់ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើ​ខ្នង​ប្រឡាយ​ក្នុង​ខណ្ឌ​ចំការមន​កន្ល​ង​មក  ដោយ​បាន​ស្ម័គ្រចិត្ដ ចាប់ឆ្នោត​ ​យក ផ្ទះល្វែង​៧​ល្វែង មក​រស់នៅ​សហគម​ន៏​នេះ  ។

​លោក ឃួ​ង ស្រេង បាន​សម្រេច​អោយ​បើក​ជា​មណ្ឌល​សុខភាព​មួយកន្លែង ដែល​មានផ្ទះ​មួយ​ល្វែង​រួម​នឹង​ការផ្តល់​ជា​រថយន្ត​សង្គ្រោះបន្ទាន់​១​គ្រឿង មត្តេយ្យសាលា មួយ​ផ្ទះ​២​ស្វែង ស្នាក់ការ​ភូមិ​១​ល្វែង ហើយក​ក្រៅពីនេះ​សហគមន៍​ក៏​អាច​ប្រើប្រាស់​ផ្ទះ​ស្វែង​ទាំងនេះ​ផង​ដែរ ។​
​គួរបញ្ជាក់​ថា បូរី​សន្តិភាព​៣​នេះ​កាលពីមុន​ស្ថិតក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ ដោយ​ទើប​កាត់​ចូលមក សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ នាពេល​២​ខែ​កន្លងមកនេះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ