សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ចាប់បាន​ជនដៃដល់​ដែល​បាញ់​សម្លាប់​មនុស្ស​៣​នាក់​នៅ​ស្រុក​អូររាំង​ហើយ​

​សមត្ថកិច្ច​ចាប់បាន​ជនដៃដល់​ដែល​បាញ់​សម្លាប់​មនុស្ស​៣​នាក់​នៅ​ស្រុក​អូររាំង​ហើយ​

​ខេត្ត​មណ្ឌលគិរី ៖ ជនដៃដល់​គឺ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ដែល​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី និង​បុគ្គលិក​អង្ក​ការ WCS ត្រូវបាន​ចាប់ខ្លួន​ហើយ នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈ​ជនដៃដល់​រូប​នេះ​បម្រុង​រត់​គេចខ្លួន​ ​ទៅ​ស្រុកកំណើត នៅ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។

​ពាក់ព័ន្ធ​ការបាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​រួមមាន ៖ នាយ​នគរបាល​ប៉ុស្តិ៍​អូរ​លែ លោក ផល ពេញ បូក​រួម​ទាំង​ឈ្មោះ កើត វេ​ហា​, ឈ្មោះ ងួ​រ ជា​មន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ ព្រមទាំង​ជន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​គួបញ្ជាក់ថា នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ មាន​ការបាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុង​ភូមិសាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វឌ្ឍនា​, មន្ដ្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើ​ន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញ​ពី​បទល្មើស​ព្រៃឈើ​៕

 

Filed in: ព័ត៌មានជាតិ