រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អតីត ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ និងជាអតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានអនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី បញ្ជូនមកតុលាការដើម្បីសាកសួរបន្ថែមពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏ធំនៅ
ខេត្តកំពង់ស្ពឺ។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោកបញ្ជាក់ថា ខណៈនេះជនត្រូវចោទ ញឹក ប៊ុនឆៃ កំពុងស្ថិតក្រោមការសាកសួររបស់លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕