រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការពីលេខាធិការដ្ឋានច្រកចេញចូលតែមួយដែលបានចេញផ្សាយនៅថ្ងៃនេះឲ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាត់ទីផ្សារអន្តរជាតិ បានចំនួន៦២៦២៣តោន កើនឡើង២៨.៣០%។
របាយការណ៍ដដែលបញ្ជាក់ថា ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៧។ ដោយឡែកនៅខែដំបូងនេះ ប្រទេសចិនបាននាំចូលអង្ករច្រើនជាងគេជិត២ម៉ឺនតោន បារាំងជាង៧ពាន់តោន និងប្រទេស GABON ជាង៤ពាន់តោន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានជាង៦០ម៉ឺនតោន៕