ខេត្តរតនគិរី ៖ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាមន្ត្រីយោធាពាក់ព័ន្ធករណីបាញ់សម្លាប់ មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ក្នុងខេត្តរតនគិរី ខណៈដែលជនសង្ស័យជាមន្ត្រីយោធាការពារព្រំដែនដែលត្រូវចាប់ខ្លួននោះឈ្មោះ កើត វេហា ហៅឆៃ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៣១ មករា ឆ្នាំ២០១៨។ ប៉ុន្តែអ្នកពាក់ព័ន្ធ២នាក់ទៀត រួមមាន នាយនគរបាលប៉ុស្តិ៍អូរលែ ឈ្មោះ ផល ពេញ និងឈ្មោះ ងួរ ជាមន្ត្រីយោធាការពារព្រំដែនកំពុងរត់គេចខ្លួន៕