សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​ពិភាក្សា​ការត្រៀម​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥

ប្រជុំ​ពិភាក្សា​ការត្រៀម​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥

​បាត់ដំបង ៖ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា​គណ​អធិប តី ក្នុង​កិច្ចប្រជុំ​ពីភាក្សា​ពិនិត្យ និង​ផ្តល់​យោបល់ លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួង​មហាផ្ទៃ សេចក្តីព្រាង​របាយការណ៍ បូក​សរុប​លទ្ធ ផល ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​សេចក្តីព្រាង ប្រធាន បទ សម្រាប់​សិក្សា​ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង សេចក្តីព្រាង​ចំណា​ត់តាំង​ស្តីពី​ការរៀបចំ​ក្រុម​ពិភាក្សា តាម​ប្រធាបទ​នីមួយៗ សម្រាប់​ធ្វើ​បទ​អន្តរាគមន៍ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា នៅ​សាលប្រជុំ​សាលាខេត្ត​។​

​ក្នុង​សេចក្តីណែនាំ របស់​ក្រសួង​មហាផ្ទៃ​ស្តីពី​ការរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ និង លើក​ទិសដៅ អនុវត្ត​បន្ត​របស់​រដ្ឋបាល​រាជធានី​ខេត្ត​ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​លទ្ធផល នៃ​ការអនុវត្ត តួនាទី ភារៈកិច្ច​របស់​រដ្ឋបាល​រាជធានី​ខេត្ត ទៅ​និង​ផែនការ​អនុវត្ត​ប្រចាំឆ្នាំ ផ្សព្វផ្សាយ​ពី​សមិទ្ធិផល និ​លទ្ធ ផល​នានា នៃ​ការអនុវត្ត​របស់​រដ្ឋ​បាល​រាជធានី​ខេត្ត និង​អាច​រៀបចំ​ពិ​ពរណ៍​រូបភាព ឬ​តាំង​ផលិតផល​នានា ដែល​សម្រេចបាន ធានា​ឲ្យមាន​ការចូលរួ​ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ដំណើរការ​អភិវឌ្ឍន៍ នៅតាម រាជធានី​ខេត្ត និង​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង ពាក់ព័ន្ធ និង​ការ អនុវត្ត​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​រាជធានី​ខេត្ត​។​

​ឯកឧត្តម ច័ន្ទ សុផល បាន​មានប្រសាសន៍ថា នេះ​ជា​កិច្ចប្រជុំ​មួយ​ដើម្បី​អនុវត្ត​កិច្ចដំណើរការ​នៃ​ការ រៀបចំ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ របស់​យើង ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ ០៣៤​។ ដូចនេះ​សូមឲ្យ​សាលាខេត្ត​ក៏ដូចជា ក្រុង ស្រុក ត្រូវ​ខិតខំ​អនុវត្ត​ឲ្យបាន​ល្អ ទៅ​តាម​ការណែនាំ​នេះ ដែល​បាន​ប្រាប់​ឲ្យ​យើង ធ្វើការ​បូកសរុប​លទ្ធផល​ឆ្នាំ​២០១៥ ហើយ​កម្មវិធី​សេចក្តីព្រាង សមាសភាព​ចូល រួម​សន្និបាត ដែល​ខេត្ត​យើង​ចាប់​ដំណើរការ​នា​ដើមខែ​កុម្ភៈ​ខាង​មុខ​នេះ​។ ក្រោយ​ពី​សន្និបាត បូក​សរុប​រួចមក​យើង​និង​ផ្ញើ​ឯកសារ​ទាំងនេះ​ទៅ​ក្រសួង ត្រៀម​រៀបចំ​សន្និបាត នៅ​ថ្នាក់​ក្រសួង​រួប​ទើប​យើង​យក​លទ្ធ ផល ទាំងនោះ​មក​ផ្សព្វផ្សាយ​។ បច្ចុប្បន្ន​រដ្ឋបាលខេត្ត បាន​រៀបចំ​ការងារ​នេះ បាន​មួយចំនួនធំ​ហើយ ហើយ​ថ្ងៃនេះ​គឺជា​ការឆ្លង​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ ហើយ​និង លើក​ទិសដៅ​ឆ្នាំ​២០១៦ សម្រាប់​រដ្ឋបាល​ខេត្ត​បាត់ដំបង​របស់​យើង ៕

 

DSC_0201 DSC_0205 DSC_0204

Filed in: ព័ត៌មានជាតិ