សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បណ្តឹង​លោក អ៊ូ ច័ន្ទ​រ័ត្ន សុំ​ជំនុំជម្រះ​ឡើង​វិញ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​ច្រានចោល

​បណ្តឹង​លោក អ៊ូ ច័ន្ទ​រ័ត្ន សុំ​ជំនុំជម្រះ​ឡើង​វិញ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​ច្រានចោល

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​បាន​សម្រេច​ចេញ​ដីកា​ទាត់​ចោល​ពាក្យបណ្តឹង​សើរើ​ថ្មី​មួយទៀត​របស់ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​មិន​លើក​យក​សំណុំរឿង «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​»​មក​ជម្រះ​ជាថ្មី​។

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧ បណ្តឹង​សើរើ​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​សហការី​របស់​ខ្លួន ត្រូវបាន​មេធាវី​គឺ​លោក ផែង ហេង បាន​យក​ទៅ​ដាក់​នៅ​តុលាការ​កំពូល ក្នុង​គោលបំណង ប្តឹង​តវ៉ា​លើ​ដីកា​សម្រេច​លេខ​៤៨៨ ៤៨៩ និង​៤៩០ ដស ចុះ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​របស់​លោក ទាក់ទង​នឹង​បណ្ដឹង​សុំឱ្យ​ជំនុំជម្រះ សា​ជា​ថ្មី​លើ​សំណុំរឿង លេខ​៣៤០(​ឆ​) ទាក់ទង​នឹង ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, ការសុំ​ឱ្យ​ចេញ​រក្សា​ការពារ សមាជិក​ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់ និង​បណ្ដឹងទាមទារ​សិទ្ធិ ធ្វើ​នយោបាយ​ឡើងវិញ​៕

 

Filed in: ព័ត៌មានជាតិ