សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់ការ​អតីត​តំណាងរាស្ត្រ CNRP ករណី​ប្រើ​រូប​សញ្ញា​រដ្ឋសភា​

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់ការ​អតីត​តំណាងរាស្ត្រ CNRP ករណី​ប្រើ​រូប​សញ្ញា​រដ្ឋសភា​

រាជធានី​ភ្នំពេញ ៖ ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​ស្នើ​ដោយ​ស្ថាប័ន​រដ្ឋសភា​ឲ្យ​ចាត់វិធានការ​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការបន្ត​ប្រើប្រាស់​រូប​សញ្ញា​ស្ថាប័ន​នេះ ដោយ​ថា អាច​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ និង​មាន​ផលប៉ះពាល់ ខណ​ដែល​លោក អេង ឆៃអ៊ាង អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​បាន​ប្រើប្រាស់​រូប​សញ្ញា​ស្ថាប័ន​រដ្ឋសភា​នៅ​លើ​លិខិត​មួយច្បាប់ ដើម្បី​រម្លឹក​ទុក្ខ នៃ​មរណភាព​លោក ស៊ាន ប៉េង​សែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង ។​

​សូមជម្រាបថា អគ្គលេខាធិកា​រដ្ឋសភា​លោក ឡេង ប៉េងឡុង ផ្ញើ​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឲ្យ​ចាត់វិធានការ​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ថា នៅតែ​បន្ត​ប្រើប្រាស់​រូប​សញ្ញា​សភា ។ តាម​មន្ត្រី​អះអាងថា ក្រសួង​មហាផ្ទៃ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ករណី​ខាងលើនេះ ៕

 

 

Filed in: ព័ត៌មានជាតិ