សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ករ​ឡា​ហោម​សខេង​ថ្កោលទោស​ការបាញ់ប្រហា​រ​មន្ត្រី​ការពារ​ព្រៃឈើ​និង​សន្យា​វែកមុខ​ឲ្យបាន​!?

សម្តេច​ករ​ឡា​ហោម​សខេង​ថ្កោលទោស​ការបាញ់ប្រហា​រ​មន្ត្រី​ការពារ​ព្រៃឈើ​និង​សន្យា​វែកមុខ​ឲ្យបាន​!?

ខេត្ត​មណ្ឌលគិរី​ ៖ ​សម្តេច​ក្រឡាហោម ​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថកោលទោស​ចំពោះ​សកម្មភាព​បាញ់ប្រហា​រ​សម្លាប់​មន្ត្រី​អាវុធហត្ថ​និង​មន្ត្រីប​រិ​ស្ថាន​ចំនួន​៣​នាក់​និង​បាន​សន្យា​វែកមុខ​ឲ្យឃើញ​ចំពោះ​អ្នកបង្ក​ ។ ​នេះ​បើ​តាម​សារលិខិត​រំលែក​ទុក្ខ​ចុះ​ថ្ងៃ​ទី​៣១​មករា​ផ្ញើជូន​គ្រួសារ​សព ។

ដោយឡែក នៅ ព្រឹក​ថ្ងៃ​៣១ ខែ​មករា ឆ្នាំ​២០១៨ ក្រុម​ការងារ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក​ផៃ​ប៊ុន​ឈឿន​រដ្ឋលេខាថិការ​ក្រសួង​បរិស្ថាន​អមដំណើ​រដោ​យ​ឧត្តមសេនីយ៍ហុង​វិណុល​រង​លោកនាយ​ឧត្តមសេនីយ៍​សៅខា​និង​លោក​ឧត្តមសេនីយ៍ហ៊ូ​សាគុណ​មេ​នគរបាល​ព្រុំដែន​គោក​បាន ចុះ​ដល់​ទីតាំង​កន្លែង​កើតហេតុ​នៅ​ចំណុច​អូរ​លែ័រ ព្រំដែន កម្ពុជា វៀតណាម ស្ថិតក្នុង​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ដើម្បី​ពិនិត្យ ដើម្បី​ធ្វើ​ការស្រាវជ្រាវ ករណីយ៍ មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ​ចំនួន​៣​នាក់​ត្រូវ​ពួក​កម្លាំងប្រដាប់អាវុធ​ការពារ​ឧក្រឹដ្ឋជន​ព្រៃឈើ​បាញ់សម្លាប់​កាល​ពី​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​អង្គារ ១៤​កើត ខែ​មាឃ ឆ្នាំ​រកា ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ​២០១៨ ។​

​ក្រុម ការងារ​គណកម្មការ​ចម្រុះ​ខាងលើ​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​, នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង បរិស្ថាន និង​យោធា​ផងដែរ ។​

ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ចំនួន​៣​នាក់​មាន​ឈ្មោះ ១.​តឿ​ន សុខ​ណៃ ជា​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ប្រចាំ​នៅ​ស្នាក់ការ​អូររាំង​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៣ គ្រាប់ ស្លាប់​នៅនឹងកន្លែង​។​, ២.​ឈ្មោះ​សេក វឌ្ឍនា ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​រួមសហការ​ត្រូវ​មួយ​គ្រាប់​ចំ​ពោះ​ធ្លាយ​ពោះវៀន​ស្លាប់​ពេល​បញ្ជូន​មក ដល់​មន្ទីរពេទ្យ និង​៣.​ឈ្មោះ​ធួន ខ្នារ ជា​មន្ត្រី​អង្គការ WCS (Worldlife Conservation Society) ផ្នែក​ផែនទី (GIS) ។​

ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិត ប្រាកដ​ដែល​បណ្ដាលឲ្យ​មាន​ការបាញ់ ប្រហារ​យ៉ាងខ្លាំង​ដោយ​ផ្ដើមចេញ​ពី​សមត្ថកិច្ច​ខាង​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ ដោយ​គ្រាន់តែ​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​ជំនាញ​ដាក់​ការសង្ស័យ​ជា​ជំហាន​ដំបូង​ថា​កើត​ឡើង​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រៃឈើ​នោះ ។​ទោះជា​យ៉ាងណា​គ្មាន​រឿង​អ្វី​លាក់បាំង​ទេ​បើ​គេ​ចង់​រក​ព្រោះ​មាន​អ្នកភូមិ​រួម​ដំណើរ​ជាមួយ​ម្នាក់​បាន​រត់គេច​ខ្លួន​រួច​ពី​ការបាញ់ប្រហារ​នោះ​។​

ក្នុង​រឿង​នេះ​នាយក​ដែនជម្រកសត្វព្រៃ​សីមា​លោក ឌិន ប៊ុនធឿន បានឲ្យដឹងថា​៖ រឿងហេតុ​ដំបូង ដែល​បាន​កើតឡើង​នោះ​គឺ​មាន​ជនរងគ្រោះ​សរុប​៤​នាក់​ទាំង​មន្ដ្រី​កងរាជអាវុធហត្ថ​ទាំង​មន្ដ្រី​ឧទ្យានុ​រក្សរ​បស់​លោក​ទាំង​បុគ្គលិក អង្គការ WCS និង​អ្នកភូមិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ ២​គ្រឿង​ចូល​ទៅ​ល្បាត​ព្រៃឈើ​។ ពេលនោះ​ពួកគេ​បាន​ពើប​ជាមួយ​ជនជាតិ​វៀតណាម​មួយ​ក្រុម​ប្រដាប់​ដោយ​រណារយន្ដ កាំបិត និង​ពូថៅ​កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ខាងលើ ។​

ពេល​ឃើញ​បទល្មើស​បែប​នេះ​ពួកគេ ទាំង​៤​នាក់​ក៏​បាន​រាយការណ៍​មក​លោក ដែល​ជា​នាយក​ដែនជម្រកសត្វព្រៃ​សីមា​តែ​លោក​បាន​ប្រាប់​ទៅ​វិញ​ថា គ្នា​តិច​ដូច្នេះ ឲ្យ​ត្រឡប់​មក​វិញ​សិន​ដើម្បី​យក​កម្លាំង​ទៅ​ថែម​ឈានទៅដល់​ការបង្ក្រាប​។ នៅពេល ដែល​ជនរងគ្រោះ​ទាំង​៤​នាក់​បើក​ម៉ូតូ​ចេញ​មក​វិញ​មិនទាន់​ដល់​ភូមិ​ផង​ក៏​រង​ការបាញ់ប្រហារ​ជា​ច្រើន​គ្រាប់​បណ្ដាលឲ្យ​ស្លាប់​៣​នាក់ ហើយ​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុង​ភូមិ ។​តែ​លោក ឌិន ប៊ុនធឿន មិន​បាន​បញ្ជាក់ និង​មិន​ហ៊ាន​អធិប្បាយ​ថា អ្នក​បាញ់ប្រហារ​នោះ​ជា​នរណា​ឡើយ​បើទោះបី​ព័ត៌មាន​ខ្លះ​បានឲ្យដឹងថា ជា​នគរ បាល​ការពារ​ព្រំដែន​និង​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ក៏ដោយ ។​

ចំណែក​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន លួច​បង្ហើប​ឲ្យដឹងថា មុនពេល​កើតហេតុ​មន្ដ្រី កងរាជអាវុធហត្ថ​មន្ដ្រី​បរិស្ថាន​និង​បុគ្គលិក​អង្គការ WCS បាន​ចូល​ទៅ​ល្បាត​ក្នុង​ព្រៃ ហើយ​ក៏​ឃើញ​បទល្មើស​ព្រៃឈើ​ពេលនោះ​នាយ​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ​ចំណុះឲ្យ វរ​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​លេខ​៦២១ បាន​ចេញមក​ជួប​ក្រុម​មន្ដ្រី​ទាំងនេះ​អាច សង្ស័យថា មក​ចរចា​និង​និយាយ​គ្នា​ពាក់ ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​នៅ​ទីនោះ​តែ​មិន​ត្រូវ​គ្នា​ហើយ​បាន​ដកហូត​វត្ថុតាង​ជារ​ណា​ត្រង់​ស៊ីន័រ ។​

ព​តិមាន​នេះ​ស៊ីគ្នា​និង របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ដាក់ជូន​ទៅ​នាយ​ឧត្តមសេនីយ៍ នេ​ត សារឿ​ន អគ្គស្នងការ​នគរ បាល​ជាតិ​បាន​វាយតម្លៃ​ថា ករណី​ផ្ទុះអាវុធ​នេះ​បង្ក ឡើង​ដោយ​លោក ផល ពេញ បូក​រួម​ទាំង ឈ្មោះ កើត វេ​ហា និង​ឈ្មោះ ងួ​រ ជា​មន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​។​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​នគរបាល ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​មណ្ឌលគិរី​វិញ បានបញ្ជាក់​ថា​៖ ករណី​នេះ​ជា​អំពើ​ឃាតកម្ម គិតទុក​ជាមុន​។​

បើ​ទោះ​ជា​អំពើ​ឃាតកម្ម​បាញ់ប្រហារ​ដ៏​សាហាវយង់ឃ្នង​ពី​សំណាក់​យោធា និង នគរបាល​ការពារ​ព្រំដែន ក្នុងនោះ​មាន​ទាំង​ឈ្មោះ​យ៉ាង​ពិតប្រាកដ​យ៉ាងណាក៏ដោយ ក៏​នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៨ សមត្ថកិច្ច អាជ្ញាធរ​ជំនាញ​ជាមួយនឹង​គណៈ កម្ម​ការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្ម ជាតិ​មិន​ទាន់​បង្ហើប​ឲ្យដឹង​ពី​លទ្ធផល​នៃ ការ​ស៊ើប​ស្រាវជ្រាវ​តម្រុយ​ពិរុទ្ធភាព​នៃ​ជនដៃដល់​នៅឡើយ​ទេ​។​

ករណី​នេះ​ត្រូវបាន ប្រភព​គួរឲ្យ​ទុកចិត្ត ហើយ​ស្រដៀង​គ្នា​នឹង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ខេត្តមណ្ឌលគិរី​បាន​លើកឡើង​ថា មុនពេល កើតហេតុ​បាញ់ប្រហារ គេ​បាន​ឃើញ​វត្តមាន​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២១ មាន​វត្ត មាន​នៅ​ទីនោះ​និយាយ​ជាមួយ​មន្ត្រី​កង រាជ​អាវុធហត្ថ មន្ត្រី​បរិស្ថាន មន្ត្រី​អង្គការ ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​។ គេ​ពុំ​ដឹងថា ការពិភាក្សា​ឬ​ចរចា​គ្នា​ជុំវិញ​រួមគំនិត​ណាមួយ​ដើម្បី​បិទបាំង​បទល្មើស​ព្រៃឈើ​ឬ​យ៉ាងណា​នោះទេ​។​

ដូច្នេះ​អាច​មិន​ត្រូវរ៉ូវ​គ្នា​ទើប​ជា​ការបាញ់​សម្លាប់​ដល់​ជន រងគ្រោះ​ទាំង​៣​នាក់​ដើម្បី​បញ្ចៀស​ព័ត៌មាន​ទាំងនេះ​បែកការណ៍​អំពី​សកម្មភាព​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ ក្នុង​ទឹកដី​ខ្មែរ​ដូច​ដែល​បាន​បង្ក្រាប​កន្លងទៅ​នៅ​តំបន់​អូរ​ហ៊ុច ។​គួររំលឹកថា មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២១​លោក ឡេង សោ ភ​ណ្ឌ កន្លង​ទៅ​បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទ ល្មើស​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ផ្តួលរំលំ​ឈើ​ក្នុង​តំបន់​អូរ​ហ៊ុច​ដើម្បី ដឹក​ជញ្ជូន​ឆ្លង​ទៅ​ប្រទេស​វៀតណាម​។​

ក្នុង នោះ​លោក ឡេង សោ​ភណ្ឌ ក៏​បាន​ជួល រថយន្ត​ពី​វៀតណាម​យ៉ាងតិច​៣​គ្រឿង ប្រភេទ​កែច្នៃ និង​រថយន្ត​ប៉ា​កុង​សម្រាប់​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើហុប​ជាមួយ ឈ្មួញ​វៀតណាម​ទាំង​នោះ​យ៉ាង​គឃ្លើន​។ មិនតែប៉ុណ្ណោះ​លោក ឡេង សោ​ភណ្ឌ ថែម ទាំង​យក​លុយ​ពី​ថៅកែ​វៀតណាម​ដើម្បី​រត់ការ​ទៅកាន់​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​ដឹក​ទៅ​ប្រទេស វៀតណាម​ពី​តំបន់​អូរ​ហ៊ុច ។​

លោក ឡេង សោ​ភណ្ឌ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្តមណ្ឌលគិរី ក្រោយមក​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ ដោយ​អំណាច​ទឹកប្រាក់​បាន​ធ្វើឲ្យ​លោក ឡេង សោ ភ​ណ្ឌ រួចខ្លួន ហើយ​មាន​មុខ​សា​ជា​ថ្មី​ទៅ ចរចា​ជនរងគ្រោះ​មុនពេល​ត្រូវបាន​បាញ់សម្លាប់​ដោយ​យោធា​និង​នគរបាល​វរៈ​ការពារ​ព្រំដែន​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់ខ្លួន ។​

​ចំណុច​នេះ​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ចអាច​មាន​តម្រុយ​យ៉ាងច្បាស់​ប្រសិនបើ​ហៅ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​គេចខ្លួន​ពី​គ្រាប់កាំភ្លើង​រត់​ចូល​ក្នុង​ភូមិ​និង​រួច​ពី​សេចក្តីស្លាប់ និង​កោះហៅ​លោក ឡេង សោ​ភណ្ឌ ឬ​ក៏​ចាប់​បុគ្គល​រូបនេះ ការស៊ើបអង្កេត​របស់ សមត្ថកិច្ច​វា​ហាក់​បង្ហាញឲ្យឃើញ​ពិរុទ្ធ ភាព​ក្រុម​ជនដៃដល់​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមផ្លូវ ច្បាប់ ៕

 

 

 

Filed in: ព័ត៌មានជាតិ