សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះអាវុធ​ជាប់​ព្រំដែន​ប៉ុស្តិ៍​អូររាំង​តំបន់​អូរ​ហ៊ុច​ស្លាប់​៣​នាក់​សង្ស័យ​រឿង​កាប់​ឈើ មេ​ប៉េអឹម​ធំ​ឲ្យ​ចុះ​ស្រាវជ្រាវ​

ផ្ទុះអាវុធ​ជាប់​ព្រំដែន​ប៉ុស្តិ៍​អូររាំង​តំបន់​អូរ​ហ៊ុច​ស្លាប់​៣​នាក់​សង្ស័យ​រឿង​កាប់​ឈើ មេ​ប៉េអឹម​ធំ​ឲ្យ​ចុះ​ស្រាវជ្រាវ​

​ខេត្ត​មណ្ឌលគិរី​ ៖ ​កាលពី​ព្រលប់​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៨​មាន​ករណី​ផ្ទុះអាវុធ​មួយ​ប្រាវ​រវាង​មន្ត្រី​យោធា និង​មន្ត្រី​បរិស្ថាន​នៅ​ចំណុច​អូរ​ហ៊ុច ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុង​នគរបាល​ប៉ុស្តិ​អូររាំង​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី​។​ករណី​ផ្ទុះអាវុធ មាន​សេចក្តីរាយការណ៍​ថា​៖​បណ្តាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ និង​មន្ត្រី​បរិស្ថាន​ម្នាក់​ទៀត​បាន​ស្លាប់​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកបកប្រែ និង​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ។​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការផ្ទុះអាវុធ​បណ្តាលឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​នោះទេ ។​

​មាន​សេចក្តីរាយការណ៍​ផ្សេងៗ​គ្នា​ថា​៖​មុនពេល​កើតហេតុ​ប្រមាណ​៣​ម៉ោង​មន្ត្រី​បរិស្ថាន​ដែល​បាន​ស្លាប់​នោះ បាន​ទូរស័ព្ទ​មកកាន់​ប្រធាន​ប៉ុស្តិ៍​អូររាំង​ផ្នែក​បរិស្ថាន ប៉ុន្តែ​មិន​បាន​លើក​ទូរស័ព្ទ ក្រោយមក​ក៏​មាន​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​កើតឡើង ដូច្នេះ​គេ​ពុំ​ដឹង​ថា ការផ្ទុះ​អាវុធ​នេះ​ផ្តើមឡើង​ដោយ​បញ្ហា​អ្វី​នោះឡើយ​។​លោក​ស្វាយ សំអាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​ទទួលស្គាល់ថា ពិតជា​មាន​ការផ្ទុះអាវុធ​មែន ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៅឡើយ​។​

​ព័ត៌មាន​ចុង​ក្រោយ​ឲ្យដឹងថា​៖ ជនរងគ្រោះ​ដែល​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ រងរបួស​ដោយ​គ្រាប់កាំភ្លើង​ធ្លាយ​ចេញ​ពោះវៀន និង​បាក់ដៃ ក៏​បាន​ដាច់ខ្យល់​ស្លាប់ ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ​បង្អែក​មុននេះ​បន្តិច ។​ដូច្នេះ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ កើន​ដល់​ចំនួន​៣​នាក់ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ១.​តឿ​ន សុខ​ណៃ ជា​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ប្រចាំ​នៅ​ស្នាក់ការ​អូររាំង​, ២.​ឈ្មោះ​សេក វឌ្ឍនា ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​រួមសហការ និង​៣.​ឈ្មោះ​ធួន ខ្នារ ជា​មន្ត្រី​អង្គការ WCS ផ្នែក​ផែនទី (GIS)​។​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​មន្ត្រី​បរិស្ថាន​នៅ​កន្លែង​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​នោះ​ផងដែរ​.​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​គឺ​ឧត្តមសេនីយ អេង ហ៊ី​បាន​ឲ្យ​កាសែតដឹងថា​៖​លោកនាយ​ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ បាន​ចេញ​បញ្ជា​ជាបន្ទាន់​ឲ្យកម្លាំង​សមត្ថកិច្ច នៃ​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ចុះ​ពិនិត្យ​ករណី​ផ្ទុះអាវុធ​សម្លាប់​មនុស្ស​៣​នាក់ នៅ​ចំណុច​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី​។

 

Filed in: ព័ត៌មានជាតិ