សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន​ជន​ឆបោក​៣​នាក់​ករណី​លក់​ទឹកអប់​ត្រូវ​រង្វាន់​ទូរស័ព្ទ​

ចាប់ខ្លួន​ជន​ឆបោក​៣​នាក់​ករណី​លក់​ទឹកអប់​ត្រូវ​រង្វាន់​ទូរស័ព្ទ​

ខេត្ត​កំពង់ចាម ៖ សមត្ថកិច្ច​នគរបាល​ស្រុក​សំបូរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​តែង​ដើរ​បោក​ប្រជាពលរដ្ឋ​ដោយ​លក់​ទឹកអប់​ត្រូវ​រង្វាន់​ទូរស័ព្ទ ខណ​ដែល​ការ ចាប់ខ្លួន​នោះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​សំភិន ឃុំ​កំពង់ចាម​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា​ឆរ​បោក​ប្រជាពលរដ្ឋ​តាម​ភូមិ​ដោយ​ប្រើ​រូបភាព​លក់​ទឹកអប់​ក្រុមហ៊ុន មាន​រង្វាន់ ហើយ​នៅ​ពេល​អ្នក​ភូមិ​ទិញ​ត្រូវ​រង្វាន់​ទូរស័ព្ទ បែរជា​មិន​បើក​អោយ ថែម​ទាំង​ជំរិត​សំឡុត​ទារលុយ​ថ្លៃ​សំណង​ទឹកអប់​ទៅវិញ​។​

​តាម​មន្ត្រីនគរបាល​បញ្ជាក់ថា ពួកគេ​កន្លងមក​តែង​ទទួលជោគជ័យ លើ​របរ​រកស៊ី​ឆបោក​គ្រប់​រូបភាព ទៅលើ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ដាច់​ស្រ​យ៉ាល តែ​ត្រូវ​អស់លក្ខណ៍ ក្រោយ​ប្រព្រឹត្ត​សកម្មភាព​លើក​ចុងក្រោយ​នេះ​តែម្តង ៕

 

Filed in: ព័ត៌មានជាតិ