សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​កំពូល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ជនជាតិ​អូស្ត្រាលី​ពាក់ព័ន្ធ​ស៊ើបការណ៍​ព័ត៌មាន​ឲ្យ​បរទេស​

​តុលាការ​កំពូល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ជនជាតិ​អូស្ត្រាលី​ពាក់ព័ន្ធ​ស៊ើបការណ៍​ព័ត៌មាន​ឲ្យ​បរទេស​

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​ព្រឹក​មិញ​នេះ បាន​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​ស៊ើបការណ៍​ព័ត៌មាន​ពី​កម្ពុជា បញ្ជូន​ឱ្យ​បរទេស​ដោយ​ខុសច្បាប់​នោះ ខណ​ដែល​តុលាការ​កំពូល សំអាងថា សំណុំរឿង​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ មិន​អាច​អនុញ្ញាត​ឱ្យ​នៅក្រៅ​ឃុំ​បាន​ទេ​។​

​ជនជាប់ចោទ​ជនជាតិ​អូស្ត្រាលី​រូបនេះ​ឈ្មោះ Jame Ricketson អាយុ​៦៨​ឆ្នាំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពី​បទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារជាតិ​» តាម​មាត្រា​៤៤៦​នៃ​ក្រម​ព្រហ្មទណ្ឌ ៕

 

Filed in: ព័ត៌មានជាតិ