សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ណែនាំ​ដល់​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ចាត់​ការតាំង​រៀបចំ​ឲ្យមាន​ពិធី​បុណ្យ​មាឃបូជា​ឲ្យ​បាន​អធិក​អ​ធ័ម​

រដ្ឋបាល​រាជធានី​ណែនាំ​ដល់​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ចាត់​ការតាំង​រៀបចំ​ឲ្យមាន​ពិធី​បុណ្យ​មាឃបូជា​ឲ្យ​បាន​អធិក​អ​ធ័ម​

​ភ្នំពេញ​៖ សេចក្តីណែនាំ ស្តីពី​ការរៀបចំ​ពិធី​បុណ្យ​មាឃបូជា យោងៈ ផែនការ​ណែនាំ​លេខ ០១/២០១៨ ឆ្នាំ ២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​។​

ឆ្នាំនេះ ពិធី​បុណ្យ​មាឃបូជា នឹង​ត្រូវ​ប្រព្រឹត្តទៅ​រយៈ​ព​លេ​២​ថ្ងៃ គឺ​ថ្ងៃ​ពុធ ១៥​កើត និង​ថ្ងៃ​ព្រហស្បត្តិ៍ ១​រោច ខែ​មាឃ ឆ្នាំ​រការ នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ​មករា ឆ្នាំ ២០១៨ នៅ​បរិវេណ ព្រះ​មា​ហា​សក្យមុនី ចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ (​ឧត្តុង្គ​) ។​

​ដើម្បី​ញ៉ាំង​ឲ្យ​ពិធីដ៏​មង្គល​នេះ ប្រព្រឹត្តទៅ​យ៉ាង​មហោឡារិក អធិកអធម ស័ក្តិសម​ទៅនឹង​អត្ថន័យ និង​ខ្លឹមសារ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោមៈ ១-​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ចាត់​ការតាំង​រៀបចំ​ឲ្យមាន​ពិធី​បុណ្យ​មាឃបូជា​ឲ្យ​បាន​អធិកអធម នៅ​ទី​វត្ត​អារាម​មួយ​ក្នុង​មូលដ្ឋាន​ជា​ផ្លូវការ​២-​គ្រប់​រដ្ឋបាល​ខណ្ឌ​ត្រូវ​បំផុស​ឲ្យ​តុបតែង​លម្អ ចង​បដា​ពាក្យស្លោក ទង់ជាតិ ទង់​សាសនា នៅតាម​អាគារ​សាធារណៈ​រោងចក្រ សហគ្រាស គ្រប់​គេហដ្ឋាន វត្ត​អារាម ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ប្រពៃណី​សាសនា​ខាងលើ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោ​យកិ​ត្តិ​យស និង​ថ្លៃថ្នូរ​
៣-​គ្រប់​រដ្ឋបាល​ខណ្ឌ​ដ មន្ទីរ អង្គភាព ត្រូវ​ចាត់តាំង​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចួលរួម​ក្នុង​ពិធី​បុណ្យ​មាឃបូជា នៅ​បរិវេណ ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះ​រាជទ្រព្យ ( ឧត្តុង្គ​)
៤-​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​ត្រូវ​ចាត់តាំង​បណ្តា​វិទ្យុ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុស្តិ៍​លេខ​៣ ឲ្យ​ចុះ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ការផ្សព្វផ្សាយ​ធម្ម​ទេសនា អំពី​ប្រវត្តិ​នៃ​ពិធី​មាឃបូជា​នេះ ឲ្យបាន​ទូលំទូលាយ​ស័ក្តិសម​ជា​ទិវា​បុណ្យជាតិ​ដ៏​រុងរឿង​
៥-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ និង​តាម​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចាប់​ពី​រង្វង់​មូល​ជ្រោយចង្វារ រហូត​ដល់​ព្រំ​ទល់​ខេត្តកណ្តាល ។​

​ពាក្យស្លោក​សម្រាប់​ប្រើ​ក្នុង​ពិធី​បុណ្យ​មាឃបូជា ឆ្នាំ​រការ នព្វ​ស័ក ព​.​ស ២៥៦១
១-​អបអរសាទរ​ពិធី​បុណ្យ​មាឃបូជា ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ។​២-​សូម​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហា​ស​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​ព្រះរាជសុខភាព​ល្អ បរិបូណ៌ និង​ព្រះ​ជន្មាយុ​យឺនយូ​
៣-​សូម​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល សូម​មាន​ព្រះរាជសុខភាព​ល្អ បរិបូណ៌ និង​ព្រះ​ជន្មាយុ​យឺនយូ​។ ៤-​សូម​ថ្វាយ​ព្រះ​រាជកុសល ព្រះ​វិញ្ញាណ​ក​ន្ខ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម ស​ហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ (​ព្រះ​បរម​រតន​កោដ្ឋ​) សូម​បាន​យាង​ទៅ​សោយ​ព្រះ​បរម​សុខ ក្នុង​ស​គតិ​ភព​។ ៥-​ជយោ​! ព្រះរាជាណាចក្រ​កម្ពុជា​។ ៦-​ជាតិ សាសនា ព្រះមហាក្សត្រ​។ ៧-​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​។ ៨-​ន​ត្ថិ សន្តិ ប​រំ សុ​ខំ គ្មាន​សុខ​អ្វី​ស្មើនឹង​សេចក្តី​ស្ញប់​។ ៩-​សុ​ខោ បុញ្ញ​ស្ស ឧច្ច​យោ ការ​សន្សំ​បុណ្យ​នាំមក​នូវ​សេចក្តីសុខ​
១០-​អហិង្សា ជាគោលការណ៍​រួម​នៃ​ព្រះពុទ្ធសាសនា​។ ១១-​សុភមង្គល និង​ការអភិវឌ្ឍ ជា​សំណូមពរ​ដ៏​ពិសិដ្ឋ​របស់​ព្រះពុទ្ធសាសនា​
១២-​សូម​ព្រះធម៌​របស់​ព្រះពុទ្ធ​បរមគ្រូ​ជ្រួតជ្រាប​ដល់​គ្រប់​មនុស្ស​ជាតិ​ទូទៅ​។​១៣-​ជយោ​!​សន្តិភាព និង​ការអភិវឌ្ឍ​។ ១៤-​ជយោ​! សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​។ ១៥-​មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ​ប្រទេសជាតិ​៕

 

Filed in: ព័ត៌មានជាតិ