សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ឈើ​បង្ហាញ​ចង្កូម​ដាក់​អ្នកកាសែត​នៅ​កោះ​ញែក​សមត្តកិច្ច​សំងំ​ឈឹង​!

​ឈ្មួញ​ឈើ​បង្ហាញ​ចង្កូម​ដាក់​អ្នកកាសែត​នៅ​កោះ​ញែក​សមត្តកិច្ច​សំងំ​ឈឹង​!

ខេត្ត​មណ្ឌលគិរី​៖ សេចក្តីរាយការណ៍​ពី​អ្នកឃើញ​ហេតុ​ក​ការណ៍​បានឲ្យដឹងថា​៖​កាលពី​រសៀល​ថ្ងៃ​ទី​២៨​មករា​នៅ​ក្រុមហ៊ុន យូ​លី​គ្រីន ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​កូនចៅ​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ តុ​ប វី​ដា​បាន បាញ់​គម្រាម​អ្នកកាសែត​យ៉ាងតិច​៧​គ្រាប់​បន្ទាប់​ម​កប្អន​ថ្លៃ​របស់​ឧកញ៉ា​តុ​ប​វិដាក៏​ចេញ​កំហិង​១៨០​អង្សា បើកឡាន​ធុន​ដ្រា ដេញ​បុក​អ្នកកាសែត​រត់​ចែក​ជើង​គ្នា​បាតជើង​ស​ព្រាត​ចេញពី​ទីតាំង​ក្រុមហ៊ុន​ខាងលើ ។ ចុង​ក្រោយ​មានពតិ​មានថា ពួក​ឈ្មួញ​ឈើ​បាន​ព្រលាត់​ថា​៖​ពួក​វា​ដុត​ផាវ​តើ​!​អត់​មាន​បាញ់​ហង​។​ក្នុង​ហេតុការណ៍​នេះ មាន​អ្នកកាសែត​ប្រមាណ​ជិត​២០​នាក់ ដោយសារ​បាន​ទទួលដំណឹង​ថា​៖ ក្រុមហ៊ុន យូ​នីគ្រី​ន​របស់​ឧកញ៉ា​តុប​វិដា​ដែល​មាន​ទីតាំង​ខាងលើ បាន​ទទួល​ទិញ​ឈើ​ពី​ខាងក្រៅ​ក្រុមហ៊ុន ដើម្បី​កាត់​បេ​សេស្រប​ច្បាប់ ដឹក​ជញ្ជូន​ឆ្លង​ទៅ​ប្រទេស​វៀតណាម ក្នុងនោះ ពួកគេ​ក៏​បាន​ដឹងថា នៅក្នុង​ក្រុមហ៊ុន​យូ​នី​គ្រីន មាន​រថយន្ត​យី​ឌុប​ចំនួន​៥​គ្រឿង​កំពុង​ផ្ទុក​ឈើ និង​រថយន្ត​បា​ឡែន​ជាច្រើនទៀត ។​

​ខណៈ​ក្រុម​អ្នកកាសែត​បាន​នាំគ្នា​ទៅ​ឡើង​លើ​ដើមឈើ​ដើម្បី​ផ្តិត​យក​រូបភាព​អំពី​សកម្មភាព​ផ្ទុក​ឈើ​នាំចេញ​នេះ ក៏​កើត​ជា​កំហឹង​ពី​កម្មករ និង​អ្នកយាម នៅក្នុង​ក្រុមហ៊ុន​ហើយ​ពួកគេ​បាន​បាញ់​ឡើង​លើ​យ៉ាងតិច​ចំនួន​៧​គ្រាប់ ដើម្បី​គំរាមកំហែង​ទៅលើ​ក្រុម​អ្នកកាសែត ។ ដោយឡែក​បុរស​ដែល​គេ​ស្គាល់​ថា​ប្អូន​ឧកញ៉ា តុ​ប វី​ដា ឈ្មោះ ផាន ណា ក៏​បាន​បើករថយន្ត​ធុន​ដ្រា ចេញ​ពី​ក្រុមហ៊ុន​ដេញ​បំបុកហ្វូង​អ្នកកាសែត ម្នាក់ៗ​រត់​យករួចខ្លួន និង​ភ័យ​ស្លន់ស្លោ ក្នុងនោះ ប្អូនថ្លៃ​ឧកញ៉ា តុ​ប វី​ដា ក៏​បាន​ដក​កាំភ្លើង​ពី​ក្នុង​រថយន្ត​ធុន​ដ្រា ស្រែក​គំរាម​បាញ់​សម្លាប់​ទៀត​ផង​។​

​នៅ​ព្រលប់​ថ្ងៃ​ដដែល​នោះ ក្រុមអ្នកកាសែត​ប្រមាណ​២០​អង្គភាព ក៏​បាន​នាំគ្នា​ដាក់​ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន ប៉ុន្តែ​គេ​ពុំ​សង្ឃឹម​ទេ​។ ។​ព្រោះ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឧកញ៉ា តុ​ប វី​ដា នេះ គឺជា​ជន​មានអំណាច មាន​លុយ មានឱកាស​ជួញ​ឈើ​ដោយ​អំពើ​ខុសច្បាប់ តាមរយៈ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ពី​ឈ្មួញ​ជាច្រើន​ទៀត ដែល​កាប់​ពី​ខាងក្រៅ​ក្រុមហ៊ុន​របស់​ខ្លួន ដើម្បី​កាត់​បេ​សេ ឲ្យទៅ​ជា​ឈើ​ស្របច្បាប់​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ។​

​តែ​សមត្ថកិច្ច​អាជ្ញាធរ​នៅ​ទីនោះ​សំងំ​ឈឹង ចាត់ទុក​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឧកញ៉ា​តុ​ប វី​ដា ជា​ប្រភព​សេដ្ឋកិច្ច និង​ជា​ឆ្នាំងបាយ​របស់​ពួកគេ មិន​ខ្លាច​ច្បាប់​ព្រៃឈើ​និង​ច្បាប់​ប្រឆាំង​ពុករលួយ​អ្វី​ឡើយ​រាប់​ទាំង​បទបញ្ជារ​តេជោ​ហ៊ុន​សែន​ទៀត​។ ពួកគេ​បាន​ទុក​ឱកាស​ឲ្យ​ឧកញ៉ា តុ​ប វី​ដា ដឹកជញ្ជូន​ឈើ​ផ្ទុក​លើស​ទម្ងន់ លើសបេ​សេ ខុស​យ​ថា​ប្រភេទ​ឈើ ច្បាប់​បំផ្លាញ​ផ្លូវ​របស់​ជាតិ​និង​ប្រជាជន​ដែល​អនុញ្ញាត​ឲ្យមាន​មានចំនួន​១៧​ទៅ​១៨​ម៉ែត្រគូប ដោយ​ដឹក​ក្នុង​មួយ​ឡាន​ពី​៥០​ទៅ​៦០​ម៉ែត្រគូប ៕

 

Filed in: ព័ត៌មានជាតិ