សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅក្រម ថ្លាង សុ​ផា​ណែ​ត លែង​ជនសង្ស័យ​ពីរ​ដែល​ជាប់​បទល្មើស​ព្រហ្មទណ្ឌ​ម្នាក់​ជា​ទា​ហ៊ាន​ផ្កាយ ១ ដែល​ដេញ​បាញ់​ពលរដ្ឋ និង​ឈ្មួញ​ចិន​ជួញ​មនុស្ស​

​ចៅក្រម ថ្លាង សុ​ផា​ណែ​ត លែង​ជនសង្ស័យ​ពីរ​ដែល​ជាប់​បទល្មើស​ព្រហ្មទណ្ឌ​ម្នាក់​ជា​ទា​ហ៊ាន​ផ្កាយ ១ ដែល​ដេញ​បាញ់​ពលរដ្ឋ និង​ឈ្មួញ​ចិន​ជួញ​មនុស្ស​

ភ្នំពេញ​៖ លោកស្រី​លោក​ស្រី ថ្លាង សុ​ផា​ណែ​ត ជា​ចៅក្រម សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើឲ្យ​មាន​មន្ទឹលសង្ស័យ​ពី​ភាពមនិប្រក្រតី​នៃ​ចំណាត់កា​ររបស់​ខ្លួ​នក្នុងនាម​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សំណុំរឿង​ព្រហ្ម​ទណ្ឌ័​ដែល​ជន​បង្ក​មិនគួ​ត្រូវ​បានឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ​។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៨​នេះ មាន​សេចក្តីរាយការណ៍​ថា លោកស្រី ថ្លាង សុ​ផា​ណែ​ត​ក្នង​តួនាទី​ជា ចៅក្រម​ស៊ើបសួរ បានសម្រេច​ដោះលែង មន្ត្រី​យោធា​ផ្កាយ ១​ម្នាក់ ដែល​ពាក់ព័ន្ធ ករណី ប៉ុនប៉ង​ឃាតកម្ម និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ដែល​មន្ត្រី​អយ្យការ​បាន​ចោទ ឱ្យ​មាន​សេរីភាព​វិញ​ក្រោម​មូលហេតុ​ច​ន​រងគ្រោះ​ដក​ពាក្យបណ្តឹង​?!​។​

​ជន​ត្រូវ​ចោទ​ដែល​លោកស្រី ថ្លាង សុ​ផា​ណែ​ត ដោះលែង​នោះ​មានឈ្មោះ សោ សុ​ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ មន្ត្រី​យោធា​បញ្ជាការ​កងទ័ពជើងគោក មាន​ទីលំនៅ​ផ្ទះ​លេខ​១២៦​បេ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ការដោះលែង​ជន​ត្រូវ​ចោទ​ខាងលើ បាន​ធ្វើឡើង​ក្រោយ​ពី លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន សម្រេច​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ សោ សុ​ហៀ​ម ហៅ​លោកគ្រូ ហៀ​ម ពីបទ ប៉ុនប៉ង​ឃាតកម្ម និង​បទ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ៤៦៩ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៧ មាត្រា ១៩៩ និង​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​សំណុំរឿង​ទៅ​ឱ្យ​លោកស្រី ថ្លាង សុ​ផា​ណែ​ត ចាត់ការ​បន្ត​។​

​ភាគី​ជនរងគ្រោះ បាន​ឱ្យ​អ្នកសារព័ត៌មាន​ដឹងថា ភាគី​ជន​ត្រូវ​ចោទ បាន​ព្រមព្រៀង​សង​សំណង​ឱ្យ​ខ្លួន​(​មិនដឹង​សង​ប៉ុន្មាន​) នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មករា ឆ្នាំ​២០១៨​នេះ ទើប​ខ្លួន​សុខចិត្ត​ដក​ពាក្យបណ្តឹង​។​

​គួររំលឹកថា កាលពី​យប់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម បាន​ទៅ​ធាក់​ទ្វា​របង​ស័ង្កសី របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា មាន​ទីតាំង​នៅ​ផ្ទះ​លេខ ៤៦៩ ផ្លូវ​២៤BT ភូមិ​ត្នោតជ្រុំ​៥ សង្កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​នៅពេល​នោះ​ជនរងគ្រោះ​ឈ្មោះ អ៊ុន វាសនា បាន​សួរ​នាំ​ទៅ​ជន​សង្ស័យថា ហេតុអ្វី​ក៏​មក​ធាក់​ទ្វា​របង​ផ្ទះ​ខ្លួន ស្រាប់តែ​ជន​ត្រូវ​ចោទ​ឈ្មោះ សោ ហៀ​ម ហៅ​លោកគ្រូ​ហៀ​ម ដក​កាំភ្លើងខ្លី (​មិន​ស្គាល់​ម៉ាក​) ញុ​ក​ចូល​ប្រហោង​ទ្វា​របង​ផ្ទះ​ជនរងគ្រោះ បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ចំនួន ៥​គ្រាប់ (​ផ្ទុះ ០២​គ្រាប់ មិន​ផ្ទុះ ០៣​គ្រាប់​)​។​

​ក្រោយមក​ជនរងគ្រោះ​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច ឱ្យមក​ជួយ​អន្តរាគមន៍ នៅ​ពេល​ជនរងគ្រោះ​ត្រលប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ ដក​កាំភ្លើង បាញ់​ទៅលើ​ជនរងគ្រោះ ជា​ច្រើន​គ្រាប់​ទៀត តែ​សំណាងល្អ កាំភ្លើង​នោះ​មិន​ផ្ទុះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ លោកស្រី ថ្លាង ផា​ណែ​ត ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​លោក រៀល សុ​ភិន ជា​តំណាង​អយ្យការ​សវនាការ បាន​ប្រកាស​សាលក្រម​លើកលែង​បទ​ចោទ និង​តម្រូវ​ឱ្យ​ដោះលែង​ជនជាប់ចោទ ឈ្មោះ Liu Wing Hing ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ឱ្យ​មាន​សេរីភាព វិញ​ផង​ដែរ​ក្រោយពី ជនជាប់ចោទ​បាន​ប្តឹង​ទាស់ នឹង​សាលក្រម​ចាស់​ដែល​បាន​ផ្តន្ទាទោស​រូបគេ​ដាក់គុក ៧​ឆ្នាំ ពាក់ព័ន្ធ​ករណី នាំ​និស្សិត​ខ្មែរ រាប់​សិន​នាក់​ទៅ​លក់​ឱ្យធ្វើ​កម្មករ​របស់​រោង​កាត់ដេរ​នៅ​ប្រទេស​ចិន​។​

​ក្រោយពី តុលាការ​បាន​សម្រេច​លើកលែង​ចោទប្រកាន់ និង​ដោះលែង ជនជាប់ចោទ​ជា​ជនជាតិ​ឈ្មោះ Liu Wing Hing ពី​គុក​វិញ ក្រុម​ជនរងគ្រោះ​បានត្រឹមតែ​ប្តឹង​ឧទ្ធរណ៍ ទាំង​ក្តីឈឺចាប់​ដែល​ពួកគេ​ត្រូវបាន ជនជាតិ​បរទេស​យក​ទៅ​លក់ដូរ​ដូច​សត្វ ហើយ​ត្រូវ​តុលាការ​មិន​អាច​ផ្តល់​យុត្តិធម៌​បាន ផ្ទុយទៅវិញ​បែរជា​លែង​ជនជាប់ចោទ​ទៅទៀត​៕

​ពាក់ព័ន្ធ​មូលហេតុ​នៃ​ការសម្រេច​ដោះលែង ជន​ត្រូវ​ចោទ​ខាងលើនេះ យើង​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​មូលហេតុ ពី​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នៅឡើយ​ទេ ដោយសារ​លោក​មិន​បាន​ឆ្លើយតប​នឹង​សួរ​តាម គ្រុប Telegram ដែល​បាន​ផ្ញើ​ជូន​នោះទេ​។​តែ​យ៉ាងណា​បើ​ពួកគេ​មិន​ត្រូវ​គ្នា​ជា​ប្រពន្ធ័​ទេ​ការដោះលែងក៏​មិនអាច​កើតមានទៅកើត​ដែរ​។​តុលាការ​យើង​ស្រួល​ចឹង​!៕

 

Filed in: ព័ត៌មានជាតិ