សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១៣​ថ្មី​ផ្សេង​ទៀត​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា​

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១៣​ថ្មី​ផ្សេង​ទៀត​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១៣​ថ្មី ផ្សេង​ទៀត​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ក្នុងស្រុក​មាន​ចំនួន​៣ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​, ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ ខេ​ស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​ព្រីន រួម​នឹង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ចំនួន​១០ ផ្សេង​ទៀត​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក កែវ ស៊ី​វ៉ន អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​ដែល​ដកស្រង់​សម្តី​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុងស្រុក​។

​លោក កែវ ស៊ី​វ៉ន បានបញ្ជាក់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​១០ និង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ហោះ​ហើរ​មក​កម្ពុជា​ចំនួន​៤០​ក្រុមហ៊ុន​។ លោក​បន្ថែមថា តាម​ការ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពុជា ក្រុមហ៊ុន​ហោះហើរ​ក្នុងស្រុក​នឹង​កើនឡើង​ដល់​១៣ ក្រុមហ៊ុន រី​ឯ​ក្រុមហ៊ុន​ក្រៅ​ស្រុក កើនឡើង​ដល់​៥០​ក្រុមហ៊ុន​។​

​ជាមួយគ្នា​នេះ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​រក​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ​៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ប្រមាណ​១០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕

 

Filed in: ព័ត៌មានជាតិ