សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន​នឹង​ផ្ដល់​រថពាសដែក​ច្រើន​គ្រឿង​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​

​ចិន​នឹង​ផ្ដល់​រថពាសដែក​ច្រើន​គ្រឿង​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​

រាជធានី​ភ្នំពេញ ៖ តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​យោធា​នៃ​កងពល​តូច​លេខ​៧០​ថា ក្រសួង​ការពារ​ជាតិចិន​បានសម្រេច​ផ្តល់​រថពាសដែក​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​រាប់​សិប​គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​នៅ​អំឡុង​ខែ​មីនា​ខាងមុខនេះ ស្រប​ពេល​ភាគី​ទាំង​ពីរ​ធ្វើ​សមយុទ្ធ​រួមគ្នា​ផង​ដែរ​នោះ​។​

​មន្ត្រី​ដដែល​បន្តថា កងពលតូច​លេខ​៧០​នឹង​ទទួលបាន​រថពាសដែក​រាប់​សិប​គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៀត តាមរយៈ​ជំនួយ​ឥត​សំណង​របស់​មហាមិត្ត​ចិន​ទាំងនេះ​បញ្ជាក់​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​នោះ​។ ប្រភព​ដដែល​បញ្ជាក់​ថា ជំនួយ​ឥត​សំណង​នេះ​មាន រថពាសដែក​រាប់​សិប​គ្រឿង គ្រឿងចក្រ​កម្ទេច​គ្រាប់មីន និង​គ្រឿងចក្រ​ផ្សេងៗ​ទៀត​។

​សូមបញ្ជាក់​ថា យោធា​កម្ពុជា និង​ចិន​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ហើយ​សមយុទ្ធ​នោះ​ភាគច្រើន​ផ្តោតទៅលើ​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះ​បន្ទាន់​ជាដើម​។ ភាគី​កម្ពុជា​មាន​កងទ័ព​ចូលរួម​ប្រមាណ​ជាង​ពីរ​រយ​នាក់ និង​ចិន​មាន​ប្រមាណ​ជិត​ពីរ​រយ​នាក់​៕

 

Filed in: ព័ត៌មានជាតិ